តាមរបាយការណ៍ បានឲ្យដឹងថា ក្នុងខែមករាឆ្នាំ២០២០នេះ ថៃទទួលបានភ្ញៀវទេសចរជាង ៣លាន៨សែននាក់ ប៉ុន្ដែ ភ្ញៀវទេសចរទាំងនោះ បានចំណាយលើដំណើរកម្សាន្ដរបស់ពួកគេមានប្រមាណប្រមាណ ១៨៩ ពាន់លានបាត ស្មើនឹងប្រមាណ ៦ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលចំនួនប្រាក់ចំណូលនេះ គឺមានការធ្លាក់ចុះ ៣,៦% ធៀបនឹងខែមករាឆ្នាំមុន។
ភ្ញៀវទេសចរមកពីប្រទេសចិន នៅតែជាប្រភពភ្ញៀវទេសចរដ៏ធំបំផុតរបស់ថៃ ប៉ុន្ដែសម្រាប់ខែមករាឆ្នាំនេះភ្ញៀវចិន គឺមានការធ្លាក់ចុះ ជាង ៣,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺក្នុងមួយខែដំបូងនេះ ថៃបានទទួលភ្ញៀវជនជាតិចិនប្រមាណតែ ១លាននាក់ប៉ុណ្ណោះ ហើយពួកគេទាំងនោះ បានចំណាយលើការដើរកម្សាន្ដតិចជាងមុនរហូតដល់ទៅ ១០% ក្រោយពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា ឬហៅថា Covid 19។
សូមបញ្ជាក់ថា វិស័យទេសចរណ៍
គឺជាវិស័យស្នូលសំខាន់មួយដែរ សម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ចថៃ ដោយចំណូលពីភ្ញៀវទេសចរបរទេសទាំងនេះ
បានចូលរួមប្រមាណ ១១% នៃកំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ៕