អគារ​ស្កឹមស្កៃ

ក្រុមហ៊ុន​អចលន​ទ្រព្យ FURI ទិញ​អគារ​ការិយាល័យ​ក្នុង​គម្រោង The Peak កម្ពស់ ៥៥​ជាន់


ក្រុមហ៊ុន​អចលន​ទ្រព្យ FURI រៀល អេស្ទេត បាន​សម្រេច​ចិត្ត​ទិញ​អគារ​ការិយាល័យ​ស្ថិត​នៅ​ក្នុង​គម្រោង The Peak ដែល​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន The Oxley Worldbridge (Cambodia) ប្រមាណ ៧០​% ចាប់​ពី​ជាន់​ទី១៣ ដល់​ជាន់​ទី​២៨ ដើម្បី​ធ្វើការ​ចែកចាយ​លក់​បន្ត បន្ទាប់​ពី​មើល​ឃើញ​ឱកាស​និង​ផល​ចំណេញ​ច្រើន​ពី​គម្រោង​ដ៏​ធំ​នេះ។
រូបភាពអគារ The Peak ដែលផ្សព្វផ្សាយនៅលើ​គេហ​ទំព័រ​ក្រុមហ៊ុន។
ដោយ

បច្ចុប្បន្ន គម្រោង​វិនិយោគ​អគារ The Peak កំពុងតែ​សាងសង់​យ៉ាង​មមា​ញឹក វិនិយោគ​ដោយ​ក្រុមហ៊ុន វើលប្រ៊ីដ ឡែនដ៍ (WorldBridge Land) ដែល​បាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​មក​ពី​សិង្ហបុរី Oxley Holdings ដែល​ជា​គម្រោង​ដ៏​ធំ និង​ខ្ពស់​ជាង​គេ​បង្អស់​មួយ របស់​លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន Worldbridge Group ផង​ដែរ។ អគារ The Peak មាន​ទីតាំង​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​អគារ​ភ្លោះ The Bridge នោះ​ទេ។

លោកស្រី ជិន ចាន់ឡែន នាយិកា​ក្រុមហ៊ុន FURI រៀល អេស្ទេត បាន​គូស​បញ្ជាក់​ថា ហេតុផល​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន FURI សម្រេច​ទិញ​អគារ​ការិយាល័យ The Peak គឺ​ដោយសារ​តែ​មើល​ឃើញ​ពី​ឱកាស​វិនិយោគ និង​ភាព​ទាក់ទាញ​នៃ​អគារ​នេះ​ដែល​មាន​ស្តង់ដារ​លក្ខណៈ​អន្តរជាតិ បណ្តុំ​ទៅ​ដោយ​ផ្សារ​ទំនើប សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ខុនដូ និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ទៀត។

យ៉ាង​ណា​ក្រុមហ៊ុន FURI មិន​បាន​ប្រាប់​ពី​តម្លៃ​ទឹក​ប្រាក់​វិនិយោគ​ទិញ​អគារ​ការិយាល័យ The Peak នោះ​ឡើយ ពោល​គឺ​គ្រាន់​តែ​ប្រាប់​ថា ចំណែក​នៃ​អគារ The Peak ដែល​ក្រុមហ៊ុន​ទិញ ​មាន​ចំនួន ២៥០​យូនីត និង​តម្លៃ​លក់​ចេញ​ក្នុង​មួយ​យូនីត ថ្លៃ​ចាប់​ពី​២០​ម៉ឺន​ដុល្លារ​ឡើង​ទៅ អាស្រ័យ​លើ​ទំហំ និង​ទីតាំង។

លោកស្រី ជិន ចាន់ឡែន បន្ថែម​ថា តាម​ពិត អគារ​ការិយាល័យ​នេះ​គិត​មក​ដល់​ពេល​នេះ លក់​អស់ ៩០​% ហើយ ពោល​គឺ​សល់​តែ ២០​យូនីត ចុង​ក្រោយ​ប៉ុណ្ណោះ ដែល​ប្រកាស​លក់​នៅ​ថ្ងៃ​នេះ។ ភាគ​ច្រើន​នៃ​​អតិថិជន​ដែល​បាន​ទិញ មាន​ទាំង​ខ្មែរ និង​បរទេស ពិសេស​គឺ​ជន​ជាតិ​ចិន​តែ​ម្តង។

The Peak បាន​បោះទុន​វិនិយោគ​ទឹក​ប្រាក់​ចំនួន ៥៨០​លាន​ដុល្លារ​អាមេរិក មាន​កម្ពស់ ៥៥​ជាន់ ដែល​ក្នុង​នោះ មាន​ខុនដូ ផ្សារ​ទំនើប កន្លែង​ការិយាល័យ​កម្រិត A មាន ៣៥​ជាន់ និង ២០​ជាន់ សរុប​មាន​ជាង ១​ពាន់​យូនីត នឹង​ចាប់​ផ្តើម​​សាងសង់​នៅ​អំឡុង​ចុង​ឆ្នាំ​២០១៥។ នៅ​ខាង​លើ នឹង​ត្រូវ​រៀបចំ​សម្រាប់​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ឈ្មោះ​ថា​ Shangri-La ជា​សណ្ឋាគារ​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភព​លោក ដែល​មក​ពី​ទីក្រុង​ហុងកុង។

អគារ​នេះ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចម្ការមន រាជ​ធានី​ភ្នំពេញ។ អគារ The Peak គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​រួច​រាល់​នៅ​ក្នុង​ឆ្នាំ​២០២០ ខាង​មុខ​នេះ៕

None



អត្ថបទបន្ទាប់


វីឡា​ប្រណីត​តម្លៃ​ក្បែរ​លាន​ដុល្លារ​ ៨៧​ខ្នង ផុស​ឡើង​នៅ​លើ​អតីត​ដី​បឹងកក់ កណ្ដាល​រាជ​ធានី

គម្រោង​ទីក្រុង​ ភ្នំពេញ​ ស៊ីធី សេនធ័រ ដែលលាត​សន្ធឹង​លើ​ផ្ទៃ​​ដី​ជាង ១១០​ហិកតា​ នៅ​លើ​អតីត​ដី​បឹង​កក់ កណ្ដាល​រាជ​ធានី​ភ្នំពេញ គេ​ឃើញ…

អ្នក​ជំនួញ​ក្នុង​វិស័យ​ម្ហូប​អាហារ​និង​ភេសជ្ជៈ​កំពុង​សម្លឹង​យ៉ាង​មុត​ក្នុង​ទីផ្សារ​កម្ពុជា

កម្ពុជា បច្ចុប្បន្ន ត្រូវ​បាន​អ្នក​វិនិយោគ​ជាតិ​និង​អន្តរជាតិ​កំពុង​តែ​សម្លឹង​យ៉ាង​មុត​ស្រួច​ក្នុង​ការ​បោះទុន​វិនិយោគ​ទៅ​លើ​វិស័យ​ម្ហូប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ