រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលមានគោលដៅដាក់ឱ្យអនុវត្តការទទួលយកក្រដាសប្រាក់ដុល្លារទក់ រហែក ឬប្រឡាក់ទូទាំងប្រទេស


ជុំវិញចម្ងល់របស់ប្រជាពលរដ្ឋ ហេតុអ្វីបានជាធនាគារជាតិនៃកម្ពុជាដាក់ឱ្យអនុវត្តការទទួលយកក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬប្រឡាក់ដោយមិនកាត់ទឹកចំពោះតែខេត្តសៀមរាប ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាអះអាងថា វាគ្រាន់តែជាការអនុវត្តសាកល្បងរបស់ធនាគារជាតិ ដើម្បីវាយតម្លៃសម្រាប់រៀបចំផែនការមុននឹងប្រកាសដាក់ឱ្យអនុវត្តទូទាំងប្រទេសនាពេលខាងមុខប៉ុណ្ណោះ។ បើតាមការគូសបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាល ការតម្រូវឱ្យធនាគារទទួលយកក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ៗ ឬប្រឡាក់ដោយមិនកាត់ទឹកនេះ វាជាបន្ទុកចំណាយដ៏ធ្ងន់មួយរបស់រាជរដ្ឋា
រាជរដ្ឋាភិបាល
ដោយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ បានអរគុណដល់បណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបទាំងអស់ ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ទក់ ឬរហែក។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានឆ្លើយបតនឹងសំណួររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានចោទសួរថា ហេតុអ្វីបានជាធនាគារជាតិមិនដាក់ឱ្យអនុវត្តនៅទូទាំងប្រទេសតែម្ដងនោះ សម្តេចធិបតី បានបញ្ជាក់ថា គឺដោយសារការទទួលយកក្រដាសប្រាក់ដុល្លារហែក ឬចាស់ដែលមិនអាចប្រើប្រាស់បាន ដើម្បីយកទៅដូរយកក្រដាសប្រាក់ថ្មីពីធនាគារកណ្តាលសហរដ្ឋអាម៉េរិក ជាកាតព្វកិច្ចរបស់ធនាគារជាតិនៃកម្ពុជាដែលត្រូវការចំណាយថវិកាច្រើន មិនតែប៉ុណ្ណោះ ការដាក់ឱ្យអនុវត្តនូវគោលការណ៍ថ្មីនេះ ក៏ត្រូវធ្វើឡើងដោយការប្រុងប្រយ័ត្ន និងជាជំហានផងដែរ។ ហេតុដូច្នេះ សម្តេចធិបតី អះអាងថា ការដាក់ឱ្យអនុវត្តចំពោះតែនៅខេត្តសៀមរាបនេះ គឺជាជំហានសាកល្បង ដើម្បីឱ្យធនាគារជាតិអាចវាយតម្លៃ និងយកជាមូលដ្ឋានសម្រាប់រៀបចំផែនការឱ្យបានជាក់លាក់ មុននឹងប្រកាសដាក់ឱ្យអនុវត្តគោលការណ៍ថ្មីនេះនៅទូទាំងប្រទេសក្នុងពេលឆាប់ៗខាងមុខ។

សូមសម្រាបថា កាលពីពេលថ្មីៗធនាគារជាតិនៃកម្ពុជា បានដាក់ចេញយន្តការបន្ទាន់ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋ ឬភ្ញៀវទេសចរអាចយកក្រដាសប្រាក់ដុល្លារអាម៉េរិកចាស់ៗ ឬប្រឡាក់ទៅដូរនៅគ្រប់សាខាធនាគារពាណិជ្ជក្នុងខេត្តសៀមរាប ដោយគ្មានកាត់ទឹកនោះទេ ដើម្បីជួយសម្រួលដល់ការចរាចរក្រដាសប្រាស់ដុល្លារអាម៉េរិក ដែលមានសភាពចាស់ ឬប្រឡាក់ ក៏ដូចជាដើម្បីជួយសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាបផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


ហេតុអ្វីសភាពាណិជ្ជកម្មរើសយកខេត្តកោះកុងសម្រាប់ដំណើរទស្សនកិច្ចពាណិជ្ជកម្ម? តើខេត្តនេះមានសក្តានុពលអ្វីខ្លះ?

សភាពាណិជ្ជកម្មកម្ពុជា នឹងដឹកនាំគណៈប្រតិភូធ្វើដំណើរទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ខេត្តកោះកុងរយៈពេល៤ថ្ងៃ នៅពាក់កណ្តាលខែសីហា នេះ ដើម្បីពង្រីកការ…

មីយ៉ាន់ម៉ាប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន៦ខែបន្ថែមទៀត ខណៈការប្រយុទ្ធផ្ទុះកាន់តែខ្លាំង

របបយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃពុធបានប្រកាសបន្តដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្នរយៈពេល៦ខែបន្ថែមទៀត ចំពេលដែលប្រជាជាតិនេះកំពុងមានការប្រយុទ្ធគ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ