វិស័យអចលនវត្ថុ

អ្នកជំនាញ៖ ខណ្ឌ៣ ក្នុងរាជធានីភ្នំពេញ នៅតែសកម្មចំពោះការទិញលក់អចលនវត្ថុ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩


បើទោះបីជា ស្ថិតនៅក្នុងស្ថានភាពវិបត្តិកូវីដ១៩ក៏ដោយ ការទិញលក់អចលនវត្ថុនៅក្នុងរាជធានីភ្នំពេញ ជាពិសសនៅក្នុងខណ្ឌចំនួន០៣រួមមាន ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ នៅតែមានសកម្មភាពទិញលក់មមាញឹកដដែល ក្នុងចំណោមខណ្ឌទាំង១៤។នេះបើតាមភ្នាក់ងារជំនាញវាយតម្លៃអចលនទ្រព្យនៃក្រុមហ៊ុនអចលទ្រព្យCPL ។
អ្នកជំនាញ៖ ខណ្ឌ៣ ក្នុងចំណោមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ នៅតែសកម្មចំពោះការទិញលក់អចលវត្ថុ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩

លោក​ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​CPL បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងអំឡុងពេល​វិបត្តិ​កូ​វី​ដ​១៩​នេះ សម្រាប់​រាជធានី​ភ្នំពេញ ការ​ទិញ​ដូរ​អចលនទ្រព្យ​នៅ​តែ​មាន​សកម្មភាព​ជា​ធម្មតា នៅ​ទូ​ទាំង​ខណ្ឌ​ទាំង​១៤ តែ​មាន​ខណ្ឌ​៣ ហាក់​មមាញឹក​ជាងគេ​បន្តិច​។

យ៉ាងណាមិញ លោក​ឧកញ៉ា ចេ​ង ខេ​ង បាន​បញ្ជាក់​ថា  ថ្វី​ត្បិត​តែ នៅ​តែ​ក្នុងអំឡុងពេល​នេះ ជា​ឱកាសល្អ​សម្រាប់​ទិញ​ដូរ​អចលនវត្ថុ ដោយសារ​មាន​តម្លៃ​ធូរ​ថ្លៃ​បន្តិច​មែន តែ​អ្នកទិញ​ទាំងអស់​ត្រូវ​តែ​ចេះ​ពិនិត្យ​មើល​ឲ្យ​បាន​ល្អិតល្អន់​មុន​នឹង​សម្រេចចិត្ត​ទិញ ព្រោះថា​អាច​ទិញ​ក្នុង​តម្លៃ​ថ្លៃ​ជាង​ទីផ្សារ​។​លោក​ឧកញ៉ាថា «​យើង​ជួប​ហើយ​មនុស្ស​ជា​ច្រើន ពេល​ខ្លះ​គាត់​ទៅ​មើ​ក​គាត់​ស្រលាញ់ ហើយ​គាត់​គិត​ថា អាហ្នឹង​វា​ជា​ក្តី​សុបិន​របស់​គាត់ ហើយ​គាត់​បាន​រាង​អ​ញ្ចឹ​ង​យូរហើយ គាត់​មាន​លុយ​គាត់​ទៅ​ទិញ​ប្រឹប ប៉ុន្តែ​គាត់​ទិញ​បានដឹង​ថា តម្លៃ​ដែល​គាត់​ទិញ​ហ្នឹង​វា​ថ្លៃ​ជាង​ទីផ្សារ​អ៊ីចឹង​ទៅ​»​។

ហេតុ​ដូចនេះ លោក​ឧកញ៉ា ចេ​ង ខេ​ង តែងតែ​ផ្តល់​យោបល់​ដល់​ពលរដ្ឋ​ដែល​ចង់​ទិញ​ដូរ​អចលនទ្រព្យ ត្រូវ​តែ​មានការ​ពិភាក្សា និង​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​វាយតម្លៃ​អចលនវត្ថុ ឲ្យ​បាន​ច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ​ជា​មុន​សិន មុន​នឹង​សម្រេចចិត្ត​វិនិយោគ​ទៅ​អចលនវត្ថុ​ទាំងនោះ ខណៈ​ដែល​ភ្នាក់ងារ​វាយតម្លៃ​អ​ច​ន​វត្ថុ ត្រូវ​តែ​ប្រើ​ជំនាញ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រក្សា​គុណ​តម្លៃ​របស់​ខ្លួន​ក្នុង​វិស័យ​នេះ​។

យោង​តាម​របាយការណ៍ ពី​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​និង​សំណង់​បាន​បង្ហាញ​ថា ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ទូ​ទាំង​ប្រទេស នៅ​ក្នុង​រយៈពេល​ត្រីមាស​ទី​១​ឆ្នាំ​២០២០ នេះ មាន​ចំនួន​១.១១៦​គម្រោង ដែល​មាន​តម្លៃ​ទុន​វិនិយោគ​ប្រមាណ​ជិត​២៦០០​លាន​ដុល្លារ  ខណៈ​ដែល​ឆ្នាំ​២០១៩ មាន​១.០៩៩​គម្រោង មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​១៧០០​លាន​ដុល្លារ មានការ​កើនឡើង​ប្រមាណ​ជាង​៥១%៕

None



អត្ថបទបន្ទាប់


យក្សឥណ្ឌា ត្រៀមថវិកា២៦៥ ពាន់លានដុល្លារអាមេរិក ដើម្បីស្ដារសេដ្ឋកិច្ច ដែលរងគ្រោះព្រោះកូវីដ-១៩

ប្រទេសជាច្រើននៅទូទាំងពិភពលោក បានត្រៀមកញ្ចប់ថវិការបស់ខ្លួនជាបន្ដបន្ទាប់ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច ក៏ដូចជាជួយដល់ពលរដ្ឋរបស់ខ្លួននៅអំឡុងពេលវិបត្…

វៀតណាមនឹងនាំចូលជ្រូកពូជ ២ម៉ឺនក្បាលពីប្រទេសថៃ នៅឆ្នាំនេះ

វៀតណាមនឹងនាំចូលសត្វជ្រូកពូជពីប្រទេសថៃ ២ម៉ឺនក្បាល នៅក្នុងឆ្នាំននេះ ខណៈដែលប្រទេសវៀតណាម កំពុងព្យាយាមស្ដារការចិញ្ចឹមជ្រូករបស់ខ្លួនឡើងវិញ បន្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ