
យោងតាម CNN អតីតប្រធានាធបិតីអាមេរិកទាំងបីរូបនេះ សង្ឃឹមថា យុទ្ធនាការដើម្បីលើកកម្ពស់ទំនុកចិត្តលើប្រសិទ្ធភាពនិងសុវត្ថិភាពវ៉ាក់សាំងនេះ នឹងជាសារដ៏មានឥទ្ធិពលមួយ ខណៈដែលមន្ត្រីក្រសួងសុខាភិបាលអាមេរិកព្យាយាមបញ្ចុះបញ្ចូលសាធារណជនឲ្យទទួលយកការចាក់វ៉ាក់សាំង ។
គិតមកដល់ពេលនេះ មានវ៉ាក់សាំងកូវីដ-១៩ ចំនួន ៣ ដែលលេចធ្លោ និងត្រូវគេរាយការណ៍ថា មានប្រសិទ្ធភាពខ្ពស់លើស ៩០% បន្ទាប់ពីការសាកល្បងដំណាក់កាលចុងក្រោយបំផុត រួមមាន វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech, វ៉ាក់សាំង Oxford-AstraZeneca និងវ៉ាក់សាំង Moderna ៕