ក្រុមហ៊ុន TikTok ចាប់ដៃគូជាមួយអ្នកជំនាញសកល (រួមទាំងកម្មវិធីពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានពិតជាសកលរបស់យើង) ក្នុងការការពារសហគមន៍ពីព័ត៌មានមិនពិតដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃនិន្នាការព័ត៌មានមិនពិត និងជម្រុញសហគមន៍អ្នកប្រើប្រាស់ទទួលបានព័ត៌មានផ្លូវការពិតប្រាកដ។
គោលការណ៍ណែនាំអំពីសហគមន៍របស់ TikTok មានជាភាសាខ្មែរដែល ហាមខាត់ខ្លឹមសារ ឬមាតិកាមិនត្រឹមត្រូវ បំភ័ន្តឬមិនពិតដែលអាចបង្កគ្រោះថ្នាក់ដល់បុគ្គល ឬសង្គមដោយមិនគិតពីចេតនារបស់អ្នកបង្ហោះឡើយ។ នេះរួមបញ្ចូលមិនត្រឹមតែការប៉ះពាល់ដល់បុគ្គលប៉ុណ្ណោះទេ តែថែមទាំងអាចប៉ះពាល់ដល់សង្គមផងដែរ ដូចជាការធ្វើឱ្យខូចទំនុកចិត្តក្នុងការបោះឆ្នោត ឬគំនិតផ្តួចផ្តើមអំពីសុខភាពសាធារណៈជាដើម។
គោលការណ៍ណែនាំំអំពីព័ត៌មានមិនពិត
ក្រុមហ៊ុន TikTok មានគោលការណ៍តឹងតែង ជុំវិញប្រភេទព័ត៌មានមិនពិតដូចជា ផ្នែកវេជ្ជសាស្រ្ត បម្រែបម្រួលអាកាសធាតុ និងព័ត៌មានអំពីការបោះឆ្នោត ក៏ដូចជាមាតិកាបំភ័ន្តដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ទ្រឹស្តីសមគំនិត និងបញ្ហាសុវត្ថិភាពសាធារណៈដូចជា គ្រោះមហន្តរាយធម្មជាតិជាដើម។ ដោយអនុលោមតាម គោលការណ៍សហគមន៍ របស់ TikTok (ដែលរួមបញ្ចូលការប្តេជ្ញាចិត្តការពារសិទ្ធិមនុស្សក្នុងការការពារការបញ្ចេញមតិ ខណៈពេលដែលការពារការបង្កគ្រោះថ្នាក់) គោលការប្រើប្រាស់របស់ភ្លេតហ្វមនេះបង្ហាញអំពីលទ្ធផលនៃការអនុវត្តជាច្រើនដែលសមាមាត្រទៅនឹងថា ទំហំគ្រោះថ្នាក់ដែលបង្កដោយខ្លឹមសារនោះ។ ដំណោះស្រាយរាប់បញ្ចូលទាំងការលុបមាតិការចេញ ឬកាត់បន្ថយការបង្ហាញរបស់មាតិកានោះនៅលើទំព័រ For You Page។ យើងបន្តប្រឹក្សាជាមួយអ្នកជំនាញ និងក្រុមប្រឹក្សាសុវត្ថិភាពសកលរបស់យើងដើម្បីធានាថា វិធីសាស្រ្តរបស់យើងត្រូវបានធ្វើបច្ចុប្បន្នភាព មានតុល្យភាព និងគោរពតាមគោលការណ៍និងវប្បធម៌មូលដ្ឋានរបស់សង្គម។
យោងតាមក្រុមហ៊ុន TikTok តម្លាភាពជុំវិញការត្រួតពិនិត្យផ្ទៀងផ្ទាត់មាតិកាគឺមានសារៈសំខាន់ណាស់។ នៅពេលយើងចាត់វិធានការលើមាតិការបស់នរណាម្នាក់ចំពោះការបំពានគោលការណ៍ព័ត៌មានមិនពិតរបស់យើង យើងអនុញ្ញាតឱ្យពួកគេដឹងតាមរយៈការជូនដំណឹងតាមប្រអប់ជូនដំណឹង ឬតាម«ស្ថានភាពគណនី» នៅក្នុងមជ្ឈមណ្ឌលសុវត្ថិភាពរបស់យើង ហើយអ្នកប្រើប្រាស់អាចដាក់បណ្តឹងត្រឡប់ទៅ TikTok វិញបានផងដែរ។ សកម្មភាពដែល TikTok អនុវត្តដើម្បីដោះស្រាយបញ្ហាព័ត៌មានមិនពិតរួមមាន៖
«ព័ត៌មានមិនពិត» ធៀបនឹង «ព័ត៌មានក្លែងក្លាយ»
គោលការណ៍ប្រើប្រាស់អំពីព័ត៌មានមិនពិតរបស់យើងត្រូវបានអនុវត្តទៅលើរាល់មាតិកាដោយមិនគិតពីចេតនារបស់អ្នកបង្ហោះនោះទេ ព្រោះថាមាតិកាអាចបង្កគ្រោះថ្នាក់បានដូចគ្នា។ ដូច្នេះហើយ គោលការណ៍ត្រូវបានអនុវត្តទាំង «ព័ត៌មានមិនពិត» (ដែលត្រូវបានចែករំលែកដោយចេតនាដើម្បីបំភ័ន្តការពិត) និងព័ត៌មានក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដែលបានចែករំលែកមិនមានបំណងបោកប្រាស់នរណាម្នាក់។
ការរកឃើញមាតិកាដែលបំពានលើគោលការណ៍ប្រើប្រាស់
យើងកំណត់សម្គាល់ ឬរកឃើញព័ត៌មានមិនពិតតាមរយៈបច្ចេកវិទ្យាស្វ័យប្រវត្តិ ការរាយការណ៍ពីអ្នកប្រើប្រាស់ និងការសង្ខេបព័ត៌មានដែលបានផ្ទៀងផ្ទាត់ជាក់លាក់ពីអ្នកជំនាញ និងដៃគូត្រួតពិនិត្យការពិតរបស់យើង។ នៅពេលដែលព្រឹត្តិការណ៍ដែលមានហានិភ័យខ្ពស់ដូចជា ការបោះឆ្នោត ភាពអាសន្នចំពោះសុវត្ថិភាពសាធារណៈ ឬគ្រោះមហន្តរាយធម្មជាតិកំពុងកើតឡើង យើងចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងស្វែងរកព័ត៌មានបន្ថែមនៅក្នុងមូលដ្ឋានដែលជារឿយៗសហការជាមួយអ្នកជំនាញ ឬអាជ្ញាធរ និងបង្កើតបណ្តាញរាយការណ៍សម្រាប់ដៃគូក្នុងស្រុកដែលមានការអនុញ្ញាតដើម្បីរក្សាឱ្យបានប្រសើរជាងមុនក្នុងការទប់ស្គាត់ និងលុបបំបាត់ព័ត៌មានមិនពិត។ ប្រសិនបើព័ត៌មានមិនពិតត្រូវបានរកឃើញ យើងនឹងធ្វើការយ៉ាងសកម្មដើម្បីតាមដានត្រួតពិនិត្យលើភ្លេតហ្វម TikTok រាល់មាតិកាស្រដៀងគ្នាផ្សេងទៀត។
ឧទាហរណ៍ជាក់ស្តែង ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ មានអ្នកជំនាញក្នុងស្រុកជាច្រើនបានចូលរួមជាមួយ ក្រុមហ៊ុន TikTok ដើម្បីសហការជាមួយក្រសួងសុខាភិបាលកម្ពុជា ក្រសួងព័ត៌មាន និងអ្នកបង្កើតមាតិកាខ្មែរតាម TikTok ចាប់ផ្តើមយុទ្ធនាការមួយដើម្បីរំលឹកប្រជាជនកម្ពុជាឱ្យមានការប្រុងប្រយ័ត្នកំឡុងជំងឺរាតត្បាតកូវីដ-១៩ និងដើម្បីជម្រុញការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតជុំវិញវីរុសនេះ។ អ្នកបង្កើតមាតិកាតាម TikTok ដែលបានចូលរួមចំណែកក្នុងយុទ្ធនាការនេះ រួមមាន WePharm លោកបណ្ឌិត មនោរម្យ, បណ្ឌិត អ៊ិត ម៉ូលីកា និងលោកបណ្ឌិត ស៊ឹម ផល្លី។ យុទ្ធនាការនេះ បានទទួលការវាយតម្លៃជាវិជ្ជមានពីយុវជនកម្ពុជាទៅដល់គំនិតផ្តួចផ្តើមក្នុងការជួយលើកកម្ពស់ការប្រុងប្រយ័ត្ន និងលុបបំបាត់ព័ត៌មានមិនពិតអំពី Covid-19 បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យរបស់រដ្ឋាភិបាលកម្ពុជា។
មាតិកាដែលមិនបានផ្ទៀងផ្ទាត់
នៅពេលដែលយើងមិនអាចផ្ទៀងផ្ទាត់ថាតើមាតិកាពិតឬមិនពិត យើងអាចដាក់ស្លាកមាតិកានោះថា «មិនបានផ្ទៀងផ្ទាត់» និងកាត់បន្ថយការបង្ហាញមាតិកាទៅកាន់អ្នកផ្សេងដោយមិនបង្ហាញមាតិកានោះនៅលើទំព័រ For You Feeds។
អ្នកត្រួតពិនិត្យផ្ទៀងផ្ទាត់សុចរិតភាព និងភាពត្រឹមត្រូវ
ខណៈពេលដែលព័ត៌មានមិនពិតមួយចំនួនអាចត្រូវបានអនុវត្តតាមរយៈបច្ចេកវិទ្យាដោយផ្ទាល់ ជាឧទាហរណ៍ ការបង្ហោះផ្សាយឡើងវិញនូវមាតិកាដែលបានលុបចោលពីមុន ព័ត៌មានមិនពិតមានការវិវត្តយ៉ាងឆាប់រហ័ស និងមានភាពពិបាកវិនិច្ឆ័យ។ នោះហើយជាមូលហេតុដែលពួកយើងមានក្រុមការងារ និងដំណើរការដែលខិតខំប្រឹងប្រែងពង្រឹងគោលការណ៍សុចរិតភាព និងភាពត្រឹមត្រូវ ដូចជាព័ត៌មានមិនពិត រួមទាំងការបណ្តុះបណ្តាល ការពង្រឹងឧបករណ៍ប្រើប្រាស់ និងជំនាញក្នុងការផ្ទៀងផ្ទាត់។ នៅពេលរកឃើញព័ត៌មានមិនត្រឹមត្រូវ អ្នកត្រួតពិនិត្យផ្ទៀងផ្ទាត់ផ្នែកសុចរិតភាពនិងភាពត្រឹមត្រូវរបស់យើងត្រូវតែកំណត់ ភាពត្រឹមត្រូវ មិនពិត ឬក៏មិនអាចផ្ទៀងផ្ទាត់បានដើម្បីអនុវត្តគោលការណ៍របស់យើង។
កម្មវិធីពិនិត្យផ្ទៀងផ្ទាត់ការពិតសកលរបស់ TikTok
នៅពេលរកឃើញព័ត៌មានមិនត្រឹមត្រូវ អ្នកត្រួតពិនិត្យផ្ទៀងផ្ទាត់ផ្នែកសុចរិតភាពនិងភាពត្រឹមត្រូវរបស់យើងត្រូវតែកំណត់ ភាពត្រឹមត្រូវ មិនពិត ឬមិនអាចផ្ទៀងផ្ទាត់បាន ដើម្បីអនុវត្តគោលការណ៍របស់យើង។ អ្នកជំនាញពិគ្រោះយោបល់ជាមួយទិន្នន័យមូលដ្ឋានសកលជាឯកសារយោងដែលបានពិនិត្យផ្ទៀងផ្ទាត់កាលពិតពីមុន ហើយបន្ទាប់មកបញ្ជូនការយល់ឃើញថ្មី ការវិវត្ត ឬបញ្ចូនទៅកាន់កម្មវិធីត្រួតពិនិត្យការពិតសកលរបស់យើងសម្រាប់ការវាយតម្លៃឯករាជ្យ។
តាមរយៈកម្មវិធីត្រួតពិនិត្យការពិតជាសាកល យើងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នត្រួតពិនិត្យការពិតដែលទទួលស្គាល់ដោយ IFCN ចំនួន ២០ ដែលវាយតម្លៃភាពត្រឹមត្រូវនៃមាតិកានៅលើភ្លេតហ្វម TikTok ដែលមានជាង ៥០ ភាសា និងមានទីផ្សារចំនួន ១០០ ជុំវិញពិភពលោក។
ទំនោរទៅរកភាពខុសប្លែកគ្នាក្នុងតំបន់
ព័ត៌មានមិនពិតនៅភ្លេតហ្វមអនឡាញគឺជាបញ្ហាប្រឈរួមគ្នាជាសកល ប៉ុន្តែបញ្ហានេះមានភាពខុសប្លែកគ្នាទៅតាមប្រទេស ភាសា និងសហគមន៍។ ឧទាហរណ៍ ប្រទេសកម្ពុជាមានចំណុចរសើបរបស់ខ្លួន។ យើងកំពុងបន្តសហការជាដៃគូជាមួយទាំងអ្នកបង្កើតមាតិកា និងអ្នកជំនាញក្នុងស្រុកដូចជា អង្គការតស៊ូមតិ អាជ្ញាធរផ្នែកសុខភាពសាធារណៈ គណៈកម្មការរៀបចំការបោះឆ្នោត និងអ្នកជំនាញតាមដាននិងត្រួតពិនិត្យព័ត៌មានពិតក្នុងតំបន់ (បន្ថែមលើកម្មវិធីត្រួតពិនិត្យការពិតជាសកលរបស់យើង) ដើម្បីកាត់បន្ថយព័ត៌មានមិនពិត លើកកម្ពស់ការប្រើប្រាស់ព័ត៌មានពិតដែលបានត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ដោយអ្នកជំនាញ និងបង្កើតចំណេះដឹងនិងជំនាញអក្ខរកម្មសម្រាប់សហគមន៍ពិភពលោករបស់យើងទាំងអស់។
ឧទាហរណ៍៖ ក្រុមហ៊ុន TikTok បានសហការនៅក្នុងទីផ្សារកម្ពុជាដោយដាក់ចេញនូវកម្មវិធីមជ្ឈមណ្ឌលអក្ខរកម្មឌីជីថល (Digital Literacy Hub) ថ្មីកាលពូឆ្នាំ ២០២២ នៅលើភ្លេតហ្វម TikTok ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តបន្តរបស់ខ្លួនក្នុងការជួយអ្នកប្រើប្រាស់រុករកបរិយាកាសឌីជីថល។ កម្មវិធីមជ្ឈមណ្ឌលអក្ខរកម្មឌីជីថលត្រូវបានបើកដំណើរការដោយសហការជាមួយមជ្ឈមណ្ឌលកម្ពុជាបច្ចេកវិទ្យា ៤.០ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។ មជ្ឈមណ្ឌលអក្ខរកម្មឌីជីថលនេះ ក៏មានការគាំទ្រពីអ្នកបង្កើតមាតិកាក្នុងស្រុកដូចជា LengLeng, JayJay និង Khmerfreelancer។ មជ្ឈមណ្ឌលអក្ខរកម្មឌីជីថលនេះ បានលើកទឹកចិត្តអ្នកប្រើប្រាស់នៅកម្ពុជាឱ្យទាញយកមុខងារសុវត្ថិភាពដែលមានដើម្បីការពារខ្លួន និងអ្នកដទៃលើភ្លេតហ្វមអនឡាញ ខណៈពេលដែលអ្នកប្រើប្រាស់នៅតែរីករាយនឹងអត្ថប្រយោជន៍ជាច្រើនទៀតនៅពិភពឌីជីថល។