អត្ថបទពាណិជ្ជកម្ម

អាជីវករក្នុងស្រុក កាន់តែងាយស្រួលទទួលការទូទាត់ពីភ្ញៀវទេសចរចិន តាមរយៈកម្មវិធី WeChat Pay ស្កេន​ អេស៊ីលីដា KHQR


ាន់តែងាយស្រួលសម្រាប់ពាណិជ្ជករ និងដៃគូអាជីវកម្មរបស់ធនាគារ អេស៊ីលីដា ក្នុងការទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពិសេសភ្ញៀវទេសចរចិន ខណៈដែលការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងកម្ពុជា និងចិន ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។
អាជីវករក្នុងស្រុក កាន់តែងាយស្រួលទទួលការទូទាត់ពីភ្ញៀវទេសចរចិន តាមរយៈកម្មវិធី WeChat Pay ស្កេន​ អេស៊ីលីដា KHQR
ដោយ

តាមរយៈការតភ្ជាប់ ដំណាក់កាលទី១៖ Weixin Pay ស្កេន KHQR នៅកម្ពុជា អ្នកប្រើប្រាស់កម្មវិធី Weixin Pay (WeChat Pay) ជាពិសេសភ្ញៀវទេសចរចិន ដែលមកទស្សនា និងកម្សាន្តនៅកម្ពុជា អាចស្កេន អេស៊ីលីដា KHQR ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្មនៅតាមហាង និងអាជីវកម្មរបស់ដៃគូអេស៊ីលីដា ដែលទទួលការទូទាត់តាម KHQR បានយ៉ាងងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់។

សេវាទូទាត់ឆ្លងដែននេះ គឺជាផ្នែកមួយនៃការតភ្ជាប់ប្រព័ន្ធទូទាត់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដោយ ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
សម្រាប់ពាណិជ្ជករដែលជាដៃគូអាជីវកម្មរបស់ធនាគារ អេស៊ីលីដា ការតភ្ជាប់នេះផ្តល់នូវភាពងាយស្រួលក្នុងការទទួលការទូទាត់ថ្លៃទំនិញ ឬសេវាកម្ម ពីសំណាក់ភ្ញៀវទេសចរបរទេស ពិសេសទេសចរចិន ដោយមិនចាំបាច់ឱ្យអតិថិជនប្រើក្រដាសប្រាក់ ឬស្វែងរកមធ្យោបាយទូទាត់ផ្សេងទៀតនោះឡើយ។ ភ្ញៀវទេសចរចិន អាចប្រើកម្មវិធី Weixin Pay របស់ខ្លួន ស្កេនអេស៊ីលីដា KHQR ដែលមាននៅតាមទីតាំងអាជីវកម្មទូទាំងប្រទេសកម្ពុជា ដើម្បីទូទាត់សម្រាប់ការទិញទំនិញ ទទួលទានអាហារ ការស្នាក់នៅ ការធ្វើដំណើរ និងសកម្មភាពកម្សាន្តផ្សេងៗ។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានអ្នកប្រើប្រាស់ អេស៊ីលីដា ស៊ូភើអេប ច្រើនជាង ៥,៩៧ លាននាក់ និងមានដៃគូអាជីវកម្មសរុបជាង ០,៨៦ លាននាក់ ដែលជាបណ្តាញដ៏ធំទូលាយសម្រាប់ការទូទាត់ឌីជីថលនៅកម្ពុជា។

តាមរយៈការពង្រីកការតភ្ជាប់ការទូទាត់ឆ្លងដែន អេស៊ីលីដា បន្តផ្តល់ជូនដំណោះស្រាយទូទាត់ឌីជីថល ដែលជួយឱ្យពាណិជ្ជករ និងដៃគូអាជីវកម្ម ទទួលការទូទាត់ពីអតិថិជនបានកាន់តែងាយស្រួល រហ័ស និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងចូលរួមបើកឱកាសអាជីវកម្មថ្មីៗ និងជំរុញការទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើនឡើងផងដែរ។




អត្ថបទបន្ទាប់


ថៃ បដិសេធថា ខ្លួនមិនបានរឹបអូសយកអចលនទ្រព្យវិនិយោគិនចិន នៅតាមព្រំដែនកម្ពុជា នោះទេ ក្រោយមន្ត្រីស្ថានទូតចិន ទាមទារឱ្យប្រគល់មកវិញ

អាជ្ញាធរយោធាថៃ បានចេញមុខបដិសេធយ៉ាងក្រអើតក្រទម ចំពោះការចោទប្រកាន់ដែលថា កម្លាំងយោធារបស់ខ្លួនបានចូលរំលោភបំពាន ប្លន់យកដីធ្លី និងអចលនទ្រព្យ…

អ្នកជំនាញជំរុញឱ្យកម្ពុជា ប្រែក្លាយការចិញ្ចឹមត្រីពីបែបប្រពៃណីទៅបែបបច្ចេកទេសទំនើប ដើម្បីបង្កើនទិន្នផល និងកាត់បន្ថយការនាំចូល

កម្ពុជា កំពុងពន្លឿនការផ្លាស់ប្តូរមុខមាត់វិស័យវារីវប្បកម្មដោយប្រែក្លាយពីរបៀបចិញ្ចឹមតាមបែបប្រពៃណីទៅរកការអនុវត្តតាមបទដ្ឋានបច្ចេកទេសទំនើបដើម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ