អត្ថបទពាណិជ្ជកម្ម

TikTok មានមុខងារត្រួតពិនិត្យសុវត្ថិភាពថ្មី


TikTok បានដាក់បង្ហាញមុខងារត្រួតពិនិត្យសុវត្ថិភាព (Security Checkup) ដែលជាមុខងារថ្មីមួយដែលត្រូវបានរចនាឡើងដើម្បីជួយអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាក្នុងការការពារគណនីរបស់ពួកគេឲ្យបានប្រសើរជាងមុន។ មុខងារនេះផ្តល់នូវផ្ទាំងគ្រប់គ្រងងាយស្រួលប្រើដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពិនិត្យមើល និងធ្វើបច្ចុប្បន្នភាពការកំណត់សុវត្ថិភាពរបស់ពួកគេតែប៉ុន្មានជំហានតែប៉ុណ្ណោះ។
TikTok មានមុខងារត្រួតពិនិត្យសុវត្ថិភាពថ្មី
ដោយ
អំពី TikTok

យោងតាម TikTok មុខងារត្រួតពិនិត្យសុវត្ថិភាពនឹងណែនាំអ្នកប្រើប្រាស់តាមរយៈវិធានការសុវត្ថិភាពសំខាន់ៗ រួមទាំងការភ្ជាប់លេខទូរស័ព្ទ និងអ៊ីមែលជាជម្រើសបន្ថែមក្នុងការចូលប្រើប្រាស់ បើកការផ្ទៀងផ្ទាត់ពីរជំហាន និងការត្រួតពិនិត្យឧបករណ៍ដែលបានចូលប្រើប្រាស់។ មុខងារនេះក៏ដាស់តឿនអ្នកប្រើប្រាស់អំពីសកម្មភាពគណនីមិនប្រក្រតី និងផ្តល់នូវការផ្ទៀងផ្ទាត់លេខសម្ងាត់ដែលអនុញ្ញាតឱ្យការចូលប្រើប្រាស់គណនីដោយគ្មានពាក្យសម្ងាត់កាន់តែមានសុវត្ថិភាព។

KahnJi Siriprapa Weerachaising អ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយ និងដៃគូនៅក្រុមហ៊ុន TikTokបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ភ្លេតហ្វមនេះចំពោះសុវត្ថិភាពអ្នកប្រើប្រាស់ដោយបញ្ជាក់ថា ក្រុមហ៊ុននៅតែបន្តវិនិយោគលើការការពារឯកជនភាព និងផ្តល់ធនធានអប់រំដើម្បីជួយអ្នកប្រើប្រាស់រក្សាសុវត្ថិភាពតាមអ៊ីនធឺណិត។ អ្នកប្រើប្រាស់ TikTok នៅកម្ពុជាអាចចូលប្រើមុខងារ Security Checkup ដោយចូលទៅកាន់ «Settings and privacy» នៅក្នុងកម្មវិធីរបស់ពួកគេ ហើយជ្រើសរើស «Security & permissions»។

មុខងារពិសេសមួយទៀត ការភ្ជាប់ជាមួយគ្រួសារ (Family Pairing) មុខងារនេះជួយឪពុកម្តាយកំណត់ និងគាំទ្រក្មេងជំទង់របស់ពួកគេក្នុងការកសាងទម្លាប់ឌីជីថលដែលមានតុល្យភាព។ មុខងារថ្មីរួមមានមុខងារ Time Away ដែលអនុញ្ញាតឱ្យឪពុកម្តាយកំណត់ពេលសម្រាកពី TikTok និងបង្ហាញការទំនាក់ទំនងតាមអ៊ីនធឺណិតរបស់ក្មេងជំទង់របស់ពួកគេដូចជា អ្នកដែលកូនៗរបស់ពួកតាមដាន និងជាដើម។ ឪពុកម្តាយក៏អាចត្រូវបានជូនដំណឹងផងដែរ នៅពេលដែលក្មេងជំទង់របស់ពួកគេរាយការណ៍អំពីខ្លឹមសារ។

បន្ថែមពីនេះ TikTok កំពុងដាក់ឱ្យប្រើប្រាស់មុខងារឈប់សម្រាកសម្រាប់អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៦ ឆ្នាំ ដោយការប្រើប្រាស់ភ្លេតហ្វមនេះពេលយប់នឹងមានជាមួយនឹងតន្ត្រីស្ងប់ស្ងាត់ និងលំហាត់សមាធិ ដើម្បីលើកទឹកចិត្តឱ្យមានការប្រើប្រាស់ភ្លេតហ្វមនេះនេះឲ្យកាន់តែប្រសើរ។ ភ្លេតហ្វមនេះបន្តផ្សព្វផ្សាយខ្លឹមសារអប់រំតាមរយៈ STEM feed ដែលឥឡូវនេះមាននៅក្នុងជាង ១០០ ប្រទេស។ ការធ្វើបច្ចុប្បន្នភាពទាំងនេះមានគោលបំណងលើកកម្ពស់សុខុមាលភាពឌីជីថល ខណៈពេលដែលផ្តល់ឱ្យក្រុមគ្រួសារនូវការគ្រប់គ្រង និងភាពបត់បែនកាន់តែច្រើន។

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ TikTok ចំពោះសុវត្ថិភាពអនឡាញ ក្រុមហ៊ុន TikTok ក៏បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលសុវត្ថិភាពនៅរាជធានីភ្នំពេញកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា។ សិក្ខាសាលានេះបានប្រមូលផ្តុំអ្នកបង្កើតមាតិកា អ្នកកាសែត និងអ្នកតំណាងរដ្ឋាភិបាលដើម្បីពិភាក្សាអំពីការអនុវត្តល្អបំផុតសម្រាប់សុវត្ថិភាពអនឡាញ គោលការណ៍ណែនាំសហគមន៍របស់ TikTok និងរបៀបចូលរួមដោយការទទួលខុសត្រូវនៅលើភ្លេតហ្វមនេះ។

ការការពារទិន្នន័យសហគមន៍សកលគឺជាបេះដូងនៃ TikTok ។ TikTok វិនិយោគលើការការពារនៅគ្រប់កម្រិត ហើយផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើស និងការគ្រប់គ្រង ដូច្នេះពួកគេអាចបង្កើត ភ្ជាប់ និងចែករំលែកមាតិកាដោយទំនុកចិត្ត។ TikTok ក៏លើកទឹកចិត្តសហគមន៍សកលរបស់ខ្លួនឱ្យ #BeCyberSmart តាមរយៈស៊េរីអប់រំដូចជា @TikTokTips

ស្វែងយល់បន្ថែមអំពីការអនុវត្តឯកជនភាព និងសុវត្ថិភាពទិន្នន័យរបស់យើងនៅក្នុងមជ្ឈមណ្ឌលឯកជនភាព មជ្ឈមណ្ឌលជំនួយរបស់យើង និងស៊េរីព័ត៌មានដូចជា TikTok Privacy Studio និង TikTok Facts




អត្ថបទបន្ទាប់


ភ្លើងឆេះព្រៃនៅតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ពុំបានធ្វើឱ្យប៉ះពាល់ដល់ពលករខ្មែរនោះទេ

ប្រទេសកូរ៉េខាងត្បូង បានជួបបញ្ហាភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់ ខណៈហេដ្ឋារចនា…

ទីបំផុតសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសស្ដីពីការអនុញ្ញាតឱ្យបើកបនល្បែងកាស៊ីណូដោយស្របច្បាប់នៅថៃ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តហើយ

គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី២៧ ខែមីនា នេះ បានអនុម័តលើសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសស្ដីពីការអនុញ្ញាតឱ្យបើកបនល្បែងកាស៊ីណូដោយស្របច្បាប់នៅក្នុងប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ