មេដឹកនាំវៀតណាម

លោក តូ ឡឹម រៀបចំមនុស្សនៅជុំវិញខ្លួនសុទ្ធតែមកពីស្ថាប័នសន្តិសុខ ដើម្បីពង្រឹងអំណាច


អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម (To Lam) បានបង្កើតចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយនឹងមន្ត្រីសំខាន់ៗក្នុងបំណងធ្វើឱ្យរដ្ឋាភិបាលរបស់លោកមានអ្នកស្មោះត្រង់នឹងបក្សកុម្មុយនិស្ត ដើម្បីធានាបាននូវការក្ដោបក្ដាប់អំណាចរបស់លោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
មេដឹកនាំវៀតណាម
ដោយ

សភាវៀតណាម កាលពីដើមសប្តាហ៍នេះ បានបោះឆ្នោតតែងតាំងឧបនាយករដ្ឋមន្ត្រីថ្មីចំនួន៣រូបបន្ថែមទៀត ដើម្បីបង្គ្រប់ចំនួន៥រូប។ ឧបនាយករដ្ឋមន្ត្រីថ្មីទាំងបីរូបនេះសុទ្ធតែជាអ្នកជំនាញមកពីក្រសួងសន្តិសុខ យុត្តិធម៌ និងការប្រឆាំងអំពើពុករលួយដែលមានលោក ង្វៀន ហាវ ប៊ិញ (Nguyen Hoa Binh) លោក ប៊ី ថាញ់ សុន (Bui Thanh Son) និងលោក ហូ ឌុច ហ្វុក (Ho Duc Phoc) ហើយក៏បានអនុម័តលើសមាភាពរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងក្រសួងបរិស្ថាន ផងដែរ។

អ្នកវិទ្យាសាស្ត្រនយោបាយលោក ទួង វូ (Tuong Vu) នៅសាកលវិទ្យាល័យអូរីហ្កិន(Oregon) បានប្រាប់សារព័ត៌មាននីកេថា លោកឧត្តមសេនីយ៍ តូ ឡឹម បានចាត់វិធានការភ្លាមៗកាលពីឆ្នាំមុន ដើម្បីដណ្តើមអំណាចពីលោក ង្វៀន ភូ ទ្រុង (Nguyen Phu Trong) ដែលបានស្លាប់កាលពីខែមុន បង្កឱ្យមានភាពចលាចលនយោបាយនៅថ្នាក់កំពូល។

លោក វូ បានចាត់ទុកការចាត់វិធានការនេះ គឺជាការធ្វើរដ្ឋប្រហារដណ្ដើមអំណាច ព្រោះមានការបង្ខិតបង្ខំឱ្យចុះចេញពីតំណែងដែលមិនធ្លាប់មានពីមុនមក ហើយគេនឹងបានឃើញពីការបង្ខំឱ្យចុះចេញពីតំណែងកាន់តែច្រើនឡើងចាប់ពីពេលនេះរហូតដល់ការបើកសមាជបក្សជាថ្មីនៅឆ្នាំ២០២៦។

លោក វូ មើលឃើញការតែងតាំងមន្ត្រីចុងក្រោយនេះ គឺជាជំហានមួយដើម្បីដកគូប្រជែងរបស់លោក ឡឹម និងផ្សារភ្ជាប់ខ្លួនលោកជាមួយសម្ពន្ធមិត្តដូចជាលោក ប៊ិញ ដែលជាឧត្តមសេនីយឯកមកពីក្រសួងសន្តិសុខ និងប្រធានយុត្តិធម៌លោក ឡឺ មិញ ទ្រី (Le Minh Tri) ដែលមានបទពិសោធន៍ផ្នែកសន្តិសុខជាតិ និងក្នុងតំបន់ និងការប្រឆាំងអំពើពុករលួយផងដែរ។

លោក វូ បានព្យាករណ៍ថា លោក ប៊ិញ នឹងក្លាយជានាយករដ្ឋមន្ត្រីវៀតណាម នៅក្នុងសមាជបក្សនៅឆ្នាំ២០២៦ ហើយឧត្តមសេនីយ៍ លួង ខួង (Luong Cuong) នឹងត្រូវបានសភាបោះឆ្នោតឱ្យធ្វើជាប្រធានាធិបតី​វៀតណាម នៅខែតុលា នាពេលខាងមុខនេះ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើប្រមុខការទូតអាម៉េរិក និងចិនជួបជជែកគ្នា៣ថ្ងៃនៅទីក្រុងប៉េកាំង ផ្ដោតលើបញ្ហាក្ដៅៗអ្វីខ្លះ?

លោក ជេក ស៊ូលីវ៉ាន (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានជួបជជែកគ្នា៣ថ្ងៃជាមួយមន្ត្រីកំពូលៗរ…

រដ្ឋាភិបាលបង្កើតគណៈកម្មការមួយ ដើម្បីពង្រឹងសុវត្ថិភាពសន្តិសុខ និងធានានិរន្តរភាពលើការអភិវឌ្ឍន៍អាកាសយានដ្ឋាន

រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការតាមដាន ត្រួតពិនិត្យ និងតម្រង់ទិស លើការសាងសង់កែលម្អនិងការអនុវត្តកិច្ចព្រមព្រៀងអភិវឌ្ឍន៍ អាកាសយានដ្ឋា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ