កូវីដ-១៩ នៅកម្ពុជា

បុរសអង្គរក្ស ដែលឆ្លងកូវីដ-១៩ បានប៉ះពាល់ជាមួយនឹងមនុស្ស ៨នាក់ នៅក្នុងពហុកីឡដ្ឋានអូឡាំពិក


យ៉ាងហោចណាស់ មានមនុស្សចំនួន ៨នាក់ នៅក្នុងពហុកីឡដ្ឋានអូឡាំពិក បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយនឹងបុរសខ្មែរ ឆ្លង​កូវីដ-១៩ ដែលជាអង្គរក្សការពាររដ្ឋមន្ត្រីហុងគ្រី។ ក្រសួង អប់រំ​ក៏បាន​សម្រេច​បិទ​ពហុកីឡដ្ឋាន​អូឡាំពិក​ជាបណ្ដោះអាសន្នផងដែរ។ នេះបើតាមការអះអាងរបស់ក្រសួងអប់​រំ​នៅ​ថ្ងៃទី ០៨ ខែវិច្ឆិកាឆ្នាំ២០២០។
បុរសអង្គរក្ស ដែលឆ្លងកូវីដ-១៩ បានប៉ះពាល់ជាមួយនឹងមនុស្ស ៨នាក់ នៅក្នុងកីឡដ្ឋានអូឡាំពិក (https://www.aseanfootball.org)
ដោយ

បើតាម​ក្រសួង​អប់រំ អង្គរក្ស​មួយរូប​ដែលបាន​ឆ្លង​កូវីដ-១៩នោះ រួមជាមួយនឹង​គ្រូបង្វឹក​ បាន​មកបង្ហាត់ កីឡាករ ចំនួន ០២នាក់ នៅក្នុង​បរិវេណ​នៃពហុ​កីឡដ្ឋាន​អូឡាំពិក និងបានទាក់ទង​ការងារ​ផ្ទាល់ និងដោយប្រយោល​ជាមួយបុគ្គលិក​ចំនួន ៥នាក់​ផ្សេងទៀត នៃមជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា។

បច្ចុប្បន្ន អង្គរក្ស​ និងគ្រូ​​បង្វឹក​រូបនោះ បានធ្វើ​ចត្តាឡីស័ក នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត។ ដោយឡែក បុគ្គលិក​នៃមជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ទាំង ៥នាក់​ទៀត និងកីឡាករ​ចំនួន ២នាក់ទៀត​ ត្រូវបាន​ធ្វើតេស្ដ​រក​កូវីដ-១៩ និងធ្វើចត្ដាឡីស័ក។ បន្ថែមពីនេះ ក្រសួង​ក៏កំពុង​ស្វែងរក​បន្ដ​នូវជន​ដែល​បាន​ទំនាក់ទំនង​ជាមួយនឹង​កីឡាករ​ទាង​៨នាក់​ខាងលើនេះផងដែរ។

លើសពីនេះទៀត ក្រសួង​សុខាភិបាល​ក៏បាន​សម្រេច​បិទជាបណ្ដោះអាសន្ន​ពហុ​កីឡដ្ឋាន​អូឡាំពិក មិនឲ្យ​មានការ​ហាត់ប្រាណ​គ្រប់ប្រភេទ ដែលមាន​លក្ខណៈ​ប្រមូលផ្ដុំ និងផ្អាក​ការ​ដំណើរការ​សកម្មភាព និងការចេញ-ចូល ក្នុងបរិវេណ​ពហុកីឡាដ្ឋានអូឡាំពិក​ចាប់ពីពេល​ផ្សាយដំណឹងនេះ​តទៅ រហូត​ដល់មាន​ការជូនដំណឹង​ជាថ្មីទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលសម្រេចបិទសាលារៀន និងសេវាកម្មកម្សាន្ដមួយចំនួន ជាបណ្ដោះអាសន្នឡើងវិញ!

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេចចេញសេចក្ដីជូនដំណឹងអំពីការផ្អាកដំណើការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជ…

តើ​លោក Joe Biden ជាអ្នកណា ?

ព័ត៌មាន
នេះជាការព្យាយាម​លើកទីបី​ហើយ ទើប​លោក​ Joe Biden មកពីគណបក្ស​ប្រជាធិបតេយ្យ​ បានជាប់ឆ្នោត​​​ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​ទី៤៦ របស់​សហរដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ