វ៉ាក់សាំង Sinovac របស់ចិន២លានដូសដែលថៃបញ្ជាទិញ នឹងទៅដល់ថៃក្នុងពេលឆាប់ៗ
ប្រទេសចិនបានជូនដំណឹងដល់ លោកនាយករដ្ឋមន្រ្តីថៃ Prayuth Chan-O-Cha ថា ខ្លួនកំពុងត្រៀមដឹកជញ្ជូនវ៉ាក់សាំង Covid-19 ដែលថៃបានបញ្ជាទិញ ទៅកាន…
បញ្ហាអត្រាគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់ស្ទើរតែបំបែកតួលេខជាប្រវត្តិសាស្ត្រទៅហើយ នៅក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ក្រោយពីមានការផ្ទុះរាលដាលខ្លាំងនៃមេរោគ។ ជាក់ស្ដែង តាមរបាយការណ៍ពីការិយាល័យការងារអាមេរិក បានឲ្យដឹងថា មានប្រមាណ ៤០% នៃអ្នកគ្មានការងារធ្វើសរុប គឺអត់ការងារធ្វើដល់ទៅរយៈពេល ៦ខែ។ ទោះយ៉ាងណា អត្រាអ្នកគ្មានការងារធ្វើបានធ្លាក់ចុះមកនៅ ៦,៣% នៅក្នុងខែមករាឆ្នាំ២០២១។
លោកស្រី Yellen លេខាធិការរតនាគារអាមេរិក បានគូសបញ្ជាក់ថា «បើគ្មានកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចទេ វាអាចនឹងត្រូវការចំណាយពេលដល់ទៅឆ្នាំ២០២៥ ទើបអាចធ្វើឲ្យអត្រាគ្មានការងារធ្វើ ធ្លាក់ចុះមកនៅត្រឹម ៤%វិញ»៕