កំណែ​ទម្រង់?

អ្នក​ជំនាន់​ក្រោយ​មាន​សង្ឃឹម ខណៈ​នាយ​ឧត្តម​សេនីយ៍​«គ្រាក់ៗ»​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍?


ក្តី​រំពឹង​របស់​​អ្នក​​ជំនាន់​ក្រោយ ហាក់​​មាន​​សង្ឃឹម​​ឡើង​​វិញ ខណៈ​​ដែល​ជា​បន្ត​បន្ទាប់ មន្ត្រី​នគរបាល​គ្រាក់​ជំនាន់​មុន​ត្រូវបានដាក់​ឲ្យ​ចូល​និវត្តន៍ នា​ចុង​អាណត្តិ​នេះ នៅ​ពេល​ដែល​ការ​បោះឆ្នោត​ខិត​ជិត​មក​ដល់។
រូបភាព​ឯកសារ​នៃ​មន្ត្រីនគរបាល​ចូលរួម​កិច្ច​ប្រជុំ។ ថ្មីៗ​នេះ មន្ត្រី​នគរបាល​ជាន់ខ្ពស់​​ផ្កាយ​គ្រាក់ៗ ត្រូវ​បាន​ដាក់​ឲ្យ​ចូលនិវត្តន៍។ រូបភាព៖ ហេង ភារម្យ​
ដោយ

ភស្តុតាង​ថ្មី​គឺ​នៅ​ថ្ងៃទី៩ ឧសភា​នេះ លិខិត​សំណើ​មួយ​ពី​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​ចែក​ផ្សាយ​ជា​សាធារណៈ ដោយ​បាន​ស្នើ​ដាក់​នាយ​ឧត្តម​សេនីយ៍ ចំនួន​៨​រូប ដែល​មាន​ឥទ្ធិពល​និង​កាន់​ការ​សំខាន់ៗ នៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ចូល​និវត្តន៍។

នាយ​ឧត្តមសេនីយ៍​ទាំង​៨​រូប ដែល​ត្រូវ​បាន​ស្នើ​ដាក់​ឲ្យ​ចូល​និវត្តន៍ រួមមាន៖ នាយ​ឧត្តម​សេនីយ៍ ឯម សំអាន, នាយ​ឧត្តម​សេនីយ៍ តេង សាវង្ស, នាយ​ឧត្តម​សេនីយ៍ អ៊ុក គឹមលេខ, នាយ​ឧត្តម​សេនីយ៍ យូ ស៊ុនឡេង, នាយ​ឧត្តម​សេនីយ៍ ចក់ ឡេង, នាយ​ឧត្តម​សេនីយ៍ ឌុល គឿន, នាយ​ឧត្តម​សេនីយ៍ សួន ឈាងលី និង​នាយ​ឧត្តម​សេនីយ៍ លូ រ៉ាមីន។ ក្នុង​នោះ​មាន​៥​រូប ទើបតែ​នឹង​ទទួល​បាន​គោរម​ងារ​ជា «សន្តិ​បណ្ឌិត» ​នៃ​រាជ​បណ្ឌិត្យ​សភា​នគរបាល​ជាតិ​ផង។

នាយ​ឧត្តមសេនីយ៍​ទាំង​៨​រូប​នេះ​មាន​ឈ្មោះ​បោះ​សំឡេង ក្នុង​តួនាទី​ជាន់​ខ្ពស់​សំខាន់ៗ និង​មាន​អំណាច​មិន​ធម្មតា​ទេ ក្នុង​ប៉ុន្មាន​អាណត្តិ​របស់​រាជ​រដ្ឋាភិបាល​នៃ​រាជាណា​ចក្រ​ទី​២​នេះ។ 

តួយ៉ាង ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍ ឯម សំអាន គឺ​ជា​បង្គោល​យ៉ាង​រឹង​មាំ​នៅ​ក្រសួង​មហាផ្ទៃ រាប់​សិប​ឆ្នាំ​មក​ហើយ ហើយ​អ្នក​ក្រៅ​ពី​នេះ សុទ្ធតែ​ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ស្គាល់​ជា​ទូទៅ ថា​ជា​មេ​គ្រាក់ៗ ប្រចាំ​នៅ​ក្រសួង​មហាផ្ទៃ​ តួយ៉ាង​លោក​នាយ​ឧត្តមសេនីយ៍ ឌុល គឿន ជាដើម នៅ​កៀនស្វាយ តាំង​ពី​អ្នក​តូច​តាច​ឡើង​ទៅ គឺ​ស្គាល់​លោក​យ៉ាង​ច្បាស់។

ជំនាន់​ក្រោយ​មានសង្ឃឹម​ហើយ...

ក្រុម​អ្នក​ផឹក​កាហ្វេ​វិភាគ​រឿង​នយោបាយ តែង​មើល​ឃើញ​ថា មន្ត្រី​ចាស់ៗ​វស្សា​ពី​ទសវត្ស​៧០-​៨០ មិន​ដឹង​ពេល​ណា​គ្រប់​អាយុ​ចូល​និវត្តន៍​ទេ? បើ​ម្នាក់ៗ​ខាំ​ស្មៅ​ក្រាញ​យ៉ាង​នេះ?  ឯ​ក្មេង​ជំនាន់​ក្រោយ ហ្អែង​ខំ​រៀន​ចប់​ហើយ នៅ​ដេក​ចាំ​ទៅ អានាង! បើ​មាន​កៅអី​មន្ត្រី​អង្គុយ កុំ​សង្ឃឹម​បើ​គ្មាន​ខ្សែ​ទុយោ​អី​នឹ​ង​គេ​នុះ!។

ប៉ុន្តែ នា​អាណត្តិ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ហាក់​មាន​ការ​កែ​ទម្រង់​គួរ​ឲ្យ​កត់​សម្គាល់ ណា​មួយ​គណបក្ស​កាន់​អំណាច ក៏​ចង់​បាន​ប្រជាប្រិយភាព និង​សន្លឹក​ឆ្នោត​ផង​តាម​មើល៍ ទើប​មាន​ការ​ដាក់​ឲ្យ​មន្ត្រី​ចូល​និវត្តន៍​ជា​បន្ត​បន្ទាប់។ មិន​តែ​ប៉ុណ្ណោះ មន្ត្រី​ចូល​និវត្តន៍​ក៏​ត្រូវ​បាន​ដំឡើង​ប្រាក់​បៀវត្សរ៍​ទៀត​ផង គិត​ចាប់​ពី​ថ្ងៃ​ទី​១ មេសា ឆ្នាំ​២០១៧​មក។ 

លោក យក់ ប៊ុនណា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ ធ្លាប់​បាន​ឲ្យ​ដឹង​ថា សម្រាប់​មន្ត្រី​រាជការ​ចូល​និវត្តន៍ ដែល​មាន​ប្រាក់​បៀវត្សរ៍​ទាប​បំផុត ៣៦​ម៉ឺន​រៀល នឹង​ត្រូវ​ដំឡើង​រហូត​ដល់ ៤២​ម៉ឺន​រៀល។ ចំណែក​ឯ​មន្ត្រី​រាជការ​ចូល​និវត្តន៍ ដែល​មាន​ប្រាក់​បៀវត្សរ៍​ចាប់​ពី​៦០ម៉ឺន​រៀល ត្រូវ​បន្ថែម​១​ម៉ឺន​រៀល។

គួរ​រំឭក​ផង​ដែរ ក្នុង​ឆ្នាំ​២០១៧​នេះ ជា​បន្ត​បន្ទាប់ គេ​​ឃើញ​មាន​ដោះដូរ​តំណែង​ចូល​និវត្តន៍ នៅ​ថ្នាក់​ក្រសួង មន្ទីរ និង​ថ្នាក់​ខេត្ត មន្ទីរ​ជុំវិញ​ខេត្ត មាន​ទាំង​ស្នងការ និង​ស្នងការ​រង​មួយ​ចំនួន​ផង​ដែរ។ 

ជាមួយ​នោះ ព្រះមហាក្សត្រ​ក៏​បាន​ឡាយ​ព្រះរាជ​ក្រឹត្យ ត្រាស់​បង្គាប់​ឲ្យ​ចៅក្រម ព្រះរាជអាជ្ញា ១៦​រូប ចូល​និវត្តន៍ នៅ​ដើម​ខែ​កុម្ភៈ និង​ឡាយ​រាជ​ក្រឹត្យ​ដាច់​ដោយ​ឡែក​ពីរ​ទៀត ត្រាស់​បង្គាប់​ឲ្យ​ឧត្តមសេនីយ៍ ៣៦​រូប​ទៀត​ចូល​និវត្តន៍ កាល​ពី​ខែ​មីនា និង​ខែ​មេសា​កន្លង​ទៅ៕    




អត្ថបទបន្ទាប់


អាស៊ាន៖ តើ​ប្រទេស​ណា​ក្រ​ជាង​គេ និង​ប្រទេស​ណា​មាន​ជាង​គេ?

បើ​និយាយ​រឿង​អ្នកក្រ នៅ​ប្រទេស​ណា​ក៏​មាន​អ្នក​ក្រ​ដែរ។ ជាក់ស្ដែង នៅទូទាំង​ពិភព​លោក ប្រជាជនជាង ១ពាន់ ៣រយលាន​នាក់ កំពុងរស់នៅ​ស្ថិតក្នុង…

តម្លៃ​អចលន​ទ្រព្យ​ក្នុង​ទីក្រុង​ភ្នំពេញ​​នៅទ្រឹង ខណៈ​ជាយ​ក្រុង​កើន​ពី​១០​-១៥​%

បើ​ទោះ​បី​ជា​ឆ្នាំ​នេះ តម្លៃ​អចលន​ទ្រព្យ​​នៅ​តំបន់​ជាយ​ក្រុង​​កំពុង​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង​​ក្ដី ​តម្លៃ​អចលន​ទ្រព្យ​​នៅ​តំបន់​សំខាន់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ