វិស័យទេសចរណ៍

ទេសចរជាង៦លាននាក់បានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា នៅអំឡុងបុណ្យអុំទូកកន្លងទៅ


មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានអះអាងថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង៦លាននាក់បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសនៅក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ដែលទើបបញ្ចប់ដោយជោគជ័យកាលពីពេលថ្មីនេះ។ តាមរយៈកំណើនភ្ញៀវទេសចរយ៉ាងគំហុក នៃចំនួនអ្នកដើរកម្សាន្តនេះ វាមិនត្រឹមរួមចំណែកជួយស្តារអាជីវកម្មក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់ និងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។
វិស័យទេសចរណ៍
ដោយ

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា នៅក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូកកន្លងទៅ មានប្រជាពលរដ្ឋដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាក្នុងក្របខ័ណ្ឌទូទាំងប្រទេសជាង៦លាន៣០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសជាង៧ម៉ឺននាក់។

រាជធានីភ្នំពេញ បានក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរបានច្រើនជាងគេ បន្ទាប់មកខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តបាត់ដំបង និងខេត្តកែប។ បើតាមមន្រ្តីជំនាញទេសចរណ៍រូបនេះ លំហូរទេសចរដ៏ច្រើននេះ បានចូលរួមចំណែកយ៉ាងច្រើនដល់ការលើកស្ទួយផ្នែកសេដ្ឋកិច្ចមូលដ្ឋាន ពិសេសអ្នកប្រកបរបរលើវិស័យទេសចរណ៍ ក៏ដូចជាប្រជាពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

​ពាក់ព័ន្ធនឹងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលទើបបញ្ចប់កាលពីពេលថ្មីៗ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា វាយតម្លៃខ្ពស់ចំពោះស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធីនេះឱ្យប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេសសរុបជាង៤លាន៤សែននាក់កើនជិត១៨០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈភ្ញៀវទេសចរមកពីប្រទេសក្នុតំបន់អាស៊ានចំនួនពីររួមមាន ថៃ និងវៀតណាម ឈរកំពូលតារាងសម្រាប់ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជួយឱ្យប្រាក់ចំណេញរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុកើនជិត៩% នៅត្រីមាសទី៣ឆ្នាំនេះ?

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបជាង២៣លានដុល្លារអាម៉េរិកនៅត្រីមាសទី៣ឆ្នាំ២០២៣ កើនឡើងជាង១១% បើធៀបនឹងត្រីមាសទី៣ កាលពី…

ហេតុអ្វីបានជាអតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូធ្លាក់ចុះដល់២,៤%?

ប្រទេសនៅតំបន់ចាយប្រាក់អឺរ៉ូ បានឃើញការធូរស្រាលឡើងវិញ បន្ទាប់ពីកំណើនអតិផរណាបានធ្លាក់ចុះច្រើនជាងការរំពឹងទុកដល់២,៤% ជាលើកដំបូងនៅក្នុងខែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ