អត្ថបទពាណិជ្ជកម្ម

ទ្រូម៉ាន់នី និង អម្រឹត សហការ​ផ្តល់​ជូន​ប្រូម៉ូសិន​ថ្មី​ជាមួយនឹង​ឱកាស​ឈ្នះ​ប្រាក់​រង្វាន់​និង​ម៉ូតូ​ថ្មី​ស្រឡាង


ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បីផ្តល់ជូនកម្មវិធីប្រូម៉ូសិនថ្មីមួយដែលអតិថិជនរបស់អម្រឹតអាចមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់និងរង្វាន់ធំម៉ូតូថ្មីស្រឡាងមួយគ្រឿងដោយគ្រាន់តែជ្រើសរើសយកការបង់សងប្រាក់កម្ចីរបស់ពួកគេតាមរយៈភ្នាក់ងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ។
ទ្រូម៉ាន់នី និង អម្រឹត សហការ​ផ្តល់​ជូន​ប្រូម៉ូសិន​ថ្មី​ជាមួយនឹង​ឱកាស​ឈ្នះ​ប្រាក់​រង្វាន់​និង​ម៉ូតូ​ថ្មី​ស្រឡាង
ដោយ

អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក៏អាចរីករាយជាមួយតម្លៃ សេវាទាបជាងមុនផងដែរសម្រាប់ការបង់សងប្រាក់កម្ចីគ្រប់ប្រភេទ ដោយបង់ថ្លៃសេវាត្រឹមតែ ០,៥ដុល្លារប៉ុណ្ណោះ។

គំនិតផ្តួចផ្តើមនេះគឺជាកិច្ចប្រឹងប្រែងយុទ្ធសាស្រ្តរួមគ្នាដែលផ្តួចផ្តើមឡើងដោយក្រុមហ៊ុនទាំងពីរ ដើម្បីធ្វើឱ្យការបង់សងប្រាក់កម្ចីកាន់តែមានភាពងាយស្រួល និងគ្មានភាពស្មុគស្មាញតាមរយៈការកាត់បន្ថយការចំណាយពេលវេលាលើការធ្វើដំណើរទៅកាន់សាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បីបង់សងប្រាក់កម្ចី ។ 

យុទ្ធនាការនេះក៏ជួយសម្រួលដល់អតិថិជនអម្រឹត ក្នុងការបង់សងប្រាក់កម្ចីនៅក្រៅម៉ោងធ្វើការជាធម្មតារបស់សាខាអម្រឹតផងដែរ ។ 

ទ្រូម៉ាន់នី និង អម្រឹត សហការ​ផ្តល់​ជូន​ប្រូម៉ូសិន​ថ្មី​ជាមួយនឹង​ឱកាស​ឈ្នះ​ប្រាក់​រង្វាន់​និង​ម៉ូតូ​ថ្មី​ស្រឡាង

ប្រូម៉ូសិននេះចាប់ផ្តើមចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១។ ក្នុងអំឡុងពេលនេះ អតិថិជនអាចមានឱកាស ឈ្នះរង្វាន់ជាសាច់ប្រាក់ប្រចាំសប្តាហ៍ ព្រមទាំងចូលរួមផ្សងសំណាងដើម្បីឈ្នះរង្វាន់ធំម៉ូតូ Honda Zoomer X ថ្មីស្រឡាងមួយគ្រឿងនៅចុងបញ្ចប់នៃយុទ្ធនាការនេះ។ ក្រុមហ៊ុន ទ្រូម៉ាន់នី បច្ចុប្បន្នមានភ្នាក់ងារជាង ១ម៉ឺនទីតាំងដែលផ្តល់សេវាផ្ញើប្រាក់នៅទូទាំងប្រទេស ។

លោក Alan Wee នាយកអង្គភាពពាណិជ្ជកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា៖ “ប្រូម៉ូសិននេះ ផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើងក្នុងគ្រាដែលបច្ចុប្បន្នពិបាកក្នុងការធ្វើដំណើរទៅកាន់សាខារបស់អម្រឹតដើម្បីបង់សងប្រាក់កម្ចី” ។

លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖ “នៅក្រុមហ៊ុន ទ្រូម៉ាន់នី យើងតែងតែសម្លឹងរកមើលវិធីថ្មីៗដើម្បីបន្ថែមតម្លៃដល់អតិថិជនរបស់យើង។ នៅពេលនេះ យើងទទួលស្គាល់ថា វាអាចមានការលំបាកជាងមុនសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្ងាយ ហេតុដូច្នេះហើយបានជាយើងរីករាយក្នុងការផ្តល់ជូនសេវានេះទៅកាន់អតិថិជនរបស់អម្រឹត តាមរយៈបណ្តាញភ្នាក់ងារដ៏ធំរបស់យើងនៅទូទាំងប្រទេស”។

លើសពីនេះទៀត អតិថិជនដែលប្រើប្រាស់កម្មវិធី TrueMoney e-Wallet អាចទទួលបានការមិនគិតថ្លៃសេវានៅពេលបង់សងប្រាក់កម្ចីរបស់ខ្លួនទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងដៃគូផ្សេងទៀតដោយគិតចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១៕




អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបាន៣ពាន់លានដុល្លារ កើនជិត២០% នៅ៤ខែ ឆ្នាំ២០២១

នៅ៤ខែឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ពុជារវាងកម្ពុជា និងចិននៅតែមានកំណើនល្អប្រមាណជិត២០% ដោយសម្រេចបានក្នុងទំហំទឹកប្រាក់សរុបប្រមាណ៣ពាន់លានដុល្ល…

ការជួយ​ដោះស្រាយ​បញ្ហា​ក្នុង​សហគមន៍ ជួយ​ឱ្យ​យុវតី ធី ជូលី ជាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart

ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១៖ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានយុវជនមួយក្រុមកំពុងចូលរួមជួយអភិវឌ្ឍសហគមន៍របស់ពួកគេតាមរយៈការប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ