លោក ដូណាល់ ត្រាំ

លោក ត្រាំ គ្រោងជួបពិភាក្សាជាមួយលោក ស៊ី ក្រោយបានដំឡើងពន្ធ១០%លើទំនិញចិន


មន្ត្រីសេតវិមានបានអះអាងថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គ្រោងជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនភីង នៅចុងសប្ដាហ៍នេះ បន្ទាប់ពីសហរដ្ឋអាម៉េរិកបានដំឡើងពន្ធ១០% លើទំនិញនាំចូលពីប្រទេសចិន។ គម្រោងជួបពិភាក្សានេះធ្វើឡើងក្រោយលោក ដូណាល់ ត្រាំ សម្រេចផ្អាកការអនុវត្តពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដារយៈពេល១ខែ ក្រោយប្រទេសទាំងពីរនេះបានព្រមព្រៀងលើលក្ខណៈមួយចំនួន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោក ដូណាល់ ត្រាំ
ដោយ

លោក ដូណាល់ ត្រាំ ចុងសប្តាហ៍មុនបានបញ្ជាឱ្យយកពន្ធភ្លាមៗលើទំនិញនាំចូលពីប្រទេស ម៉ិកស៊ិក កាណាដា និងចិនដែលជាផ្នែកមួយនៃការទាមទារឱ្យប្រទេសទាំងនេះរារាំងរំហូរសារធាតុញៀនហ្វេនតានីលខុសច្បាប់ចូលទៅក្នុងទឹកដីសហរដ្ឋអាម៉េរិក។ ប៉ុន្តែនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ លោក ត្រាំ បានផ្អាកការអនុវត្តពន្ធនេះលើប្រទេសម៉ិកស៊ិក និងកាណាដារយៈពេល១ខែ ក្រោយប្រទេសម៉ិកស៊ិក បានសហការក្នុងការទប់ស្កាត់ជនអន្តោប្រវែសន៍ខុសច្បាប់ និងការជួញដូរសព្វាវុធទំនើបៗនៅក្នុងប្រទេសនេះ តែបានរក្សាទុកពន្ធលើប្រទេសចិនដែលនឹងចូលជាធរមាននៅថ្ងៃទី៤ ខែកុម្ភៈ នេះ។

បើតាមការលើកឡើងរបស់មន្ត្រីសេតវិមាន លោក ត្រាំ នឹងនិយាយជាមួយលោក ស៊ី ពាក់ព័ន្ធនឹងបញ្ហានេះពន្ធនេះនៅក្នុងសប្ដាហ៍នេះ ដោយបង្កើតការផ្លាស់ប្តូរការទូតដ៏សំខាន់មួយ ខណៈដែលប្រទេសមហាអំណាចទាំងពីរនេះកំពុងស្វែងរកកិច្ចព្រមព្រៀងមួយដែលអាចបញ្ចៀសសង្គ្រាមពាណិជ្ជកម្មកាន់តែទូលំទូលាយ។

អ្នកនាំពាក្យសេតវិមានលោកស្រី ការ៉ូលីន លីវីត (Karoline Leavitt) បានប្រាប់អ្នកកាសែតពាក់ព័ន្ធនឹងការជួបពិភាក្សាគ្នារវាងមេដឹកនាំទាំងពីរនេះថា ជំនួបនេះនឹងកើតឡើងក្នុងពេលពីរបីថ្ងៃខាងមុខនេះ។ ជំនួបតាមទូរសព្ទរនេះនឹងក្លាយជាកិច្ចពិភាក្សាលើកដំបូងរបស់លោក ត្រាំ និងលោក ស៊ី ចាប់តាំងពីលោក ត្រាំ បានចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។

យ៉ាងណាមិញលោក ត្រាំ នៅដើមសប្តាហ៍នេះបានព្រមានដំឡើងពន្ធលើប្រទេសចិនថែមទៀត ប្រសិនបើចិនមិនព្រមជួយទប់ស្កាត់រំហូរគ្រឿងញៀនហ្វេនតានីលចូលទៅក្នុងទឹកដីអាម៉េរិកទេនោះ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ នឹងដកសហរដ្ឋអាម៉េរិកចេញក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកត្រូវបានគេរំពឹងថា នឹងប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងបន្តក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ