អ៊ុយក្រែនហៅលោកបៃឌិនមកទស្សនកិច្ចបន្ថយកម្តៅ

វិបត្តិអ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនអញ្ជើញលោកបៃឌិនមកធ្វើទស្សនកិច្ច


ប្រធានាធិបតីអ៊ុយក្រែន លោកវ្លូឌីមៀ ហ្សេលេនស្គី បានអញ្ជើញប្រធានាធិបតីអាមេរិក លោកចូ បៃឌិន មកទស្សនកិច្ចនៅក្នុងប្រទេសរបស់ខ្លួននៅក្នុងពេលឆាប់ខាងមុខ ក្រោយកិច្ចខិតខំប្រឹងប្រែងការទូតរបស់លោកខាងលិច ជាមួយរុស្សីដើម្បីបន្ធូរភាពតានតឹង ហាក់បានបរាជ័យ។
អ៊ុយក្រែនហៅលោកបៃឌិនមកទស្សនកិច្ចបន្ថយកម្តៅ

បើតាមខុទ្ទការល័យ​ប្រធានាធិបតី​អ៊ុយក្រែន ការអញ្ជើញនេះត្រូវបាន​លោកហ្សេលេនស្គី ស្នើទៅលោកបៃឌិន អំឡុងពេលដែលសមភាគី​ទាំងពីរ​ជជែកគ្នាតាមទូរសព្ទកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

ខុទ្ទការល័យប្រធានាធិបតីអ៊ុយក្រែនបានគូសបញ្ជាក់ថា លោកហ្សេលេនស្គីបានសង្កត់ធ្ងន់ប្រាប់លោកបៃឌិន ពីសារៈសំខាន់នៃវត្តមានរបស់លោកមកក្នុងប្រទេសអ៊ុយក្រែន ដើម្បីឲ្យស្ថានការណ៍មានស្ថិរភាព ហើយវត្តមាន​របស់ប្រមុខ​មេដឹកនាំអាមេរិកទៀតសោត នឹងជាការបញ្ជូនសារមួយ ក៏ដូចជាអាចរួម​ចំណែក​ឲ្យភាពតានតឹង​បានធូរស្បើយខ្លះដែរ។

យ៉ាងណាក៏ដោយ សេតវិមានអាមេរិកបានបដិសេធ​ឆ្លើយតបជុំវិញ​ការអញ្ជើញឲ្យធ្វើទស្សនកិច្ចនៅអ៊ុយក្រែននេះ។ ប៉ុន្តែបើតាមសារព័ត៌មាន CNN មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន​មួយរូប​បានអះអាងប្រាប់ពួកគេថា ពុំមានចម្លើយ​ជាវិជ្ជមានណាមួយ​ឡើយ​ពីលោកចូ បៃឌិនសម្រាប់ការអញ្ជើញនេះ។

លើសពីនេះ អ៊ុយក្រែន​បាននិងកំពុង​ស្វែងរក​ការជួប​និយាយគ្នា​ជារុស្សី​ផងដែរ ដើម្បីឲ្យទីក្រុងម៉ូស្កូ​ពន្យល់​ប្រាប់ខ្លួន​ដោយផ្ទាល់ និងឲ្យ​បានច្បាស់លាស់​ពីចេតនារបស់​រុស្ស៊ី ដែលបានមកប្រមូលផ្តុំកងទ័ព​យ៉ាងសម្បើមនៅក្បែរព្រំដែន។ ប៉ុន្តែ​សំណើនេះត្រូវបានរុស្សីបដិសេធ។ បើតាមការអះអាងពីមន្ត្រីជាន់ខ្ពស់​ទីក្រុងកៀវ ជំហានបន្ទាប់គឺគេ​នឹងដាក់សំណើសុំ​ជួបប្រជុំជាមួយរុស្សីឲ្យបានក្នុងពេល ២ថ្ងៃខាងមុខ។ 

គួរជម្រាបថា ភាពតានតឹង​នៅបន្ទាត់ព្រំដែនរុស្សី-អ៊ុយក្រែន អស់ពេលជាច្រើន​សប្តាហ៍មកហើយ មិនទាន់បង្ហាញសញ្ញា​ធូរស្បើយនោះទេ ទោះបីមានកិច្ចខិតខំប្រឹង​ប្រែង​ពីលោកខាងលិច ក្នុងជំនួប​ចរចា​ផ្នែកការទូតជាមួយរុស្សី​ជាច្រើនលើក​ច្រើនសារ​ទាំងតាម​រយៈ​ទូរសព្ទ និងជំនួបផ្ទាល់ក្តី។ ជាក់ស្តែង កិច្ចខិត​ខំប្រឹង​ប្រែង​​ការទូត តាម​រយៈ​ការ​ជជែក​​តាម​ទូរសព្ទ​រវាង​ប្រមុខ​ដឹកនាំ​រុស្ស៊ី​​ជាមួយ​មេដឹកនាំក្រុង​វ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យមិនបាន​ផ្តល់ផលជាវិជ្ជមាននោះទេ ក្រៅតែពីការព្រមាន​ដាក់គ្នាទៅវិញទៅមក។

សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បាននិយាយថា​ប្រទេសរុស្ស៊ីអាចឈ្លាន​ពានអ៊ុយក្រែននៅពេលណាក៏បាន ហើយម៉ូស្កូអាចរកលេសដ៏​គួរឱ្យភ្ញាក់ផ្អើល​ណាមួយ សម្រាប់ការវាយប្រហារតែម្តង។ នេះបើតាមការចុះផ្សាយ​មួយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។  

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចេក ស៊ូឡីវ៉ាន (Jake Sullivan) បានអះអាងដដែលជាដដែលថា បើតាមទំហំទ័ព និងសកម្មភាពរបស់រុស្សីនៅពេលនេះ គឺគេអាច​វាយអ៊ុយក្រែនថ្ងៃណាក៏បានដែរ តែគេមិនអាចបញ្ជាក់ឲ្យបាន​ច្បាស់ថាថ្ងៃនោះទេ។ ទីប្រឹក្សា​ការទូត​​របស់​លោក​ពូទីន បាន​រិះគន់​អាមេរិក​យ៉ាង​ខ្លាំង​ថា វាមិនសមហេតុផល​ដែលអាមេរិក​ ប្រកាស​ថ្ងៃ​​ដែលរុស្ស៊ី​ចូល​ឈ្លាន​​ពាន​អ៊ុយក្រែន​ ទាំងនេះ​សុទ្ធសឹង​ជាការ​បំប៉ោងព័ត៌មាន ខណៈដែល​ក្រុមម៉ូស្កូ​កន្លងមក​បាន​ចោទអាមេរិកថា កំពុង​ទាញឲ្យខ្លួនឲ្យ​ធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ហើយក្រុមូស្កូក៏បានអះអាងទៀតថា ខ្លួនក៏មិនមានផែនការណាមួយចង់ឈ្លានពានអ៊ុយក្រែននោះទេ ប៉ុន្ដែ អ្វីដែលរុស្ស៊ីទាមទារជាសំខាន់នោះ គឺ​ហាមដាច់ខាត​ក្នុងការ​ដាក់បញ្ចូល អ៊ុយក្រែនជាសមាជិក​អង្គការណាតូ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគាររដ្ឋធំៗចំនួន២ ទទួលបានថវិកា១០០លានដុល្លារបន្ថែមពីរដ្ឋ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
ដើម្បីចូលរួមលើកស្ទួយ និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែមមូលនិធិចំនួន ១០០លានដុល្លារទៀត សម្រាប់ធនាគារ…

កសិដ្ឋានចិញ្ចឹមគោធំមួយគ្រោងបង្កើតស្ថានីយពូជគោបាឲ្យបានច្រើន ដើម្បីជំរុញការចិញ្ចឹមគោពូជនៅកម្ពុជា

ព័ត៌មាន
របរចិញ្ចឹមគោនៅកម្ពុជាបច្ចុប្បន្នបានចាប់ផ្ដើមងាកពីការចិញ្ចឹមគោតាមបែបលក្ខណៈគ្រួសារធម្មតា ទៅជាការចិញ្ចឹមគោពូជ និងតាមបែបកសិដ្ឋានជាបណ្ដើរៗហើយ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ