អាមេរិកចោទចិន និងរុស្សីជាអ្នកបើកដៃឲ្យកូរ៉េខាងជើងធ្វើតេស្តមីស៊ីលតាមតែអំពើចិត្ត

អាមេរិកចោទចិន និងរុស្ស៊ីថា បានបើកដៃឲ្យកូរ៉េខាងជើងធ្វើតេស្តសាកល្បងមីស៊ីល


ប្រទេសកូរ៉េខាងជើងបាញ់ផ្លោងមីស៊ីលប៉ាលេស្ទីករយៈចម្ងាយខ្លីពីរគ្រាប់បន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ក្រោយពីវានាផ្ទុកយន្តហោះអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ត្រឡប់មកឈរជើងនៅសមុទ្រនៃឧបទ្វីបកូរ៉េ និងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងការថ្កោលទោសការបាញ់ម៉ីស៊ីលនេះ ប៉ុន្ដែប្រទេសចិន និងរុស្ស៊ីធ្វើការជំទាស់ការថ្កោលទោសនេះ។
អាមេរិកចោទចិន និងរុស្ស៊ីថា បានបើកដៃឲ្យកូរ៉េខាងជើងធ្វើតេស្តសាកល្បងមី

បើគិតក្នុងរយៈពេលជិត២សប្ដាហ៍មកនេះ ទីក្រុងព្យ៉ុងយ៉ាងបានបាញ់ម៉ីស៊ីល៦គ្រាប់ហើយ ដោយក្នុងនោះ ក៏មានការបាញ់ម៉ីស៊ីលហោះរំលងលើប្រទេសជប៉ុនផងដែរ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារយទ័រ។

គិតត្រឹម១២ថ្ងៃចុងក្រោយនេះ រដ្ឋផ្តាច់ការកូរ៉ខាងជើងបានបាញ់មីស៊ីលសរុបចំនួន៦គ្រាប់ ដែលក្នុងនោះ មីស៊ីលប៉ាលេស្ទីករយៈចម្ងាយមធ្យមមួយគ្រាប់បានត្រូវបាញ់រំលងពីលើប្រទេសជប៉ុន មុននឹងធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃអង្គារ ទី ៤ តុលា ដែលមានរយៈចម្ងាយ៤៦០០គីឡូម៉ែត្រ។

ការធ្វើតេស្តថ្មីនេះ ត្រូវបានធ្វើឡើងមួយម៉ោង បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិកដែលធ្វើការថ្កោលទោសខ្លួន ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ និងការធ្វើសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

បន្ថែមពីនេះ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងជើង ក៏បានថ្កោលទោសទីក្រុងវ៉ាស៊ីនតោនផងដែរ សម្រាប់ការចល័តនាវាផ្ទុកយន្តហោះអាមេរិក (USS Ronald Reagan) មកឈរជើងនៅឧបទ្វីបកូរ៉េឡើងវិញ ដោយកូរ៉េខាងជើងថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពរបស់ខ្លួន។

ចំពេលជាមួយគ្នានេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយទៅកាន់លោក Kishida នាយករដ្ឋមន្ត្រីជប៉ុន តាមរយៈទូរស័ព្ធថា កូរ៉េខាងត្បូងនឹងពង្រឹងយោធារបស់ខ្លួន និងចាប់ដៃគ្នាជាមួយសហរដ្ឋអាមេរិក និងប្រទេសជប៉ុនកាន់តែស្អិតល្មួតថែមទៀត។

ជុំវិញការបាញ់ម៉ីស៊ីលជាបន្តបន្ទាប់នេះដែរ សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិន និងរុស្ស៊ីថា បានអនុញ្ញាតឲ្យមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលតាមតែអំពើចិត្ត ដោយបានជំទាស់មិនព្រមថ្កោលទោសនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ។

បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃពុធ សមាជិកក្រុមប្រឹក្សាសន្តិសុខចំនួនប្រាំបួន រួមមានសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល់បានី ប្រេស៊ីល ឥណ្ឌា អៀរឡង់ ន័រវេស និងអារ៉ាប់រួម បានថ្កោលទោសការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ខ្លួន។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា «កូរ៉េខាងជើង ទទួលបានការការពារពីក្រោយពីសមាជិកពីររូបនៃក្រុមប្រឹក្សានេះ ដោយលោកស្រីចង់សំដៅទៅប្រទេសចិន និងរុស្សីតែម្តង»។

ផ្ទុយទៅវិញ លោក Geng Shuang ឯកអគ្គរដ្ឋទូតរងរបស់ចិនប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវដើរតួនាទីស្ថាបនា «ជាងការពឹងផ្អែកតែលើវោហាសាស្ត្រ ឬការដាក់សម្ពាធនោះ» ។ ចំណែកឯ លោកស្រីអានណា (Anna Evstigneeva) ឯអគ្គរដ្ឋទូតរងរបស់រុស្សីនៅអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា «ការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងកូរ៉េខាងជើងគឺជាទីបញ្ចប់» និង «គ្មានបានលទ្ធផលអ្វីទាំងអស់»។

លោកស្រីជឿជាក់ថា យន្តការអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ ចាំបាច់ត្រូវប្រើដើម្បីគាំទ្រកិច្ចសន្ទនាអន្តរកូរ៉េ និងការចរចាពហុភាគី ជាជាងការដាក់សម្ពាធឲ្យក្លាយជាឧបសគ្គទៅវិញ៕




អត្ថបទបន្ទាប់


ការបញ្ជាទិញផលិតផលសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជា អាចបន្ដធ្លាក់ចុះកម្រិតណានៅឆមាសទី២ឆ្នាំ២០២២?

ការបញ្ជាទិញផលិតផលស្បែកជើងរបស់កម្ពុជាពីទីផ្សារអន្តរជាតិ ពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកមិនទាន់មានសញ្ញាវិជ្ជមានឡើងវិញនៅឡើយទេ សម្រាប់ឆ…

អង្គការ WTO ព្រមានវិបត្តិសេដ្ឋកិច្ចសកល ក្រោយមើលឃើញការដាំក្បាលចុះនៃពាណិជ្ជកម្មសកលនៅឆ្នាំ២០២៣

អង្គការពាណិជ្ជកម្មពិភពលោក WTO កាលពីថ្ងៃពុធទី០៥តុលា បានបន្ទាបការព្យាករណ៍យ៉ាងខ្លាំងចំពោះចរន្តពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០២៣ ហើយព្រមានពីឥទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ