ជម្លោះពាណិជ្ជកម្ម​ចិន និអាមេរិក

អាមេរិក និងក្រុមហ៊ុនចិន Huawei តឹងសរសៃកដាក់គ្នាជាថ្មី ជុំវិញការរឹតបន្តឹងលើការនាំចេញទំនិញ


ក្រោយពីមានភាពស្ងប់ស្ងាត់មួយរយៈ រវាងជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងក្រុមហ៊ុនចិន Huawei ឥឡូវនេះ ភាពតានតឹងបានចាប់ផ្ដើមសាជាថ្មីទៀតហើយ ដោយសហរដ្ឋអាមេរិក បានប្រកាសពីការគ្រប់គ្រងថ្មីលើការនាំចេញទំនិញ ជាពិសេសទៅលើ ឧបករណ៍បច្ចេកវិទ្យាអេឡិចត្រូនិច ដើម្បីកំណត់លក្ខខណ្ឌទៅលើ ការដឹកជញ្ជូនទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ពោលគឺ ត្រូវមានការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិកជាមុនសិន។
អាមេរិក និងក្រុមហ៊ុនចិន Huawei តឹងសរសៃកដាក់គ្នាជាថ្មី ជុំវិញការរឹតបន្តឹងលើការនាំចេញទំនិញ
ដោយ

យ៉ាងណាក៏ដោយចុះ រដ្ឋាភិបាលចិន ប្រកាន់​ជំហររឹងមាំ​ប្រឆាំងនឹង​វិធានការ​ថ្មីរបស់​អាមេរិកនេះ ព្រោះប៉ះ​ពាល់ដល់​សិទ្ធិ និងផលប្រយោជន៍​ស្របច្បាប់របស់​ក្រុមហ៊ុនចិន។

អាមេរិក បានគ្រោងនឹង​ដាក់វិធាន​ការគ្រប់គ្រងថ្មី ទៅលើ ក្រុមហ៊ុន​ផលិត​ឧបករណ៍​បច្ចេកវិទ្យា ដែលបាន​ប្រើប្រាស់​បច្ចេកវិទ្យា និងកម្មវិ​ធីរចនាបន្ទះឈីប​របស់​អាមេរិក បើសិនជាពួកគេ​ចង់នាំចេញ ត្រូវមាន​ការអនុញ្ញាតពី រដ្ឋាភិបាល​អាមេរិក​ជាមុនសិន ហើយវិធានការ​ថ្មីនេះ ត្រូវបានចាត់​ទុកថា ជាសកម្មភាព​ប្រឆាំងនឹង​ក្រុមហ៊ុន Huawei ដែលអាមេរិក​បានចាត់​ទុកជា​បញ្ហាសន្តិសុខជាតិ។

លេខាធិការក្រសួង​ពាណិជ្ជកម្ម​អាមេរិក បានគូសបញ្ជាក់ថា ក្រុមហ៊ុន ​HAUWEI​ បានធ្វើឲ្យ​ប៉ះពាល់ដល់​ការគ្រប់គ្រង​ការនាំចេញ​កាលពី​ពេល​មុនៗ ដូច្នេះហើយ អាមេរិក​​ត្រូវបាន​កែប្រែច្បាប់ ដែលឈ្លាន​ពាន​ដោយ​ក្រុមហ៊ុន​ HUAWEI ព្រោះវាមាន​សកម្មភាព​ផ្ទុយពី​សន្តិសុខ​ជាតិ​អាមេរិក និងផល​ប្រយោជន៍​នយោបាយការណ៍​បទេស។

យ៉ាងណាក៏ដោយចុះ ក្រុមហ៊ុន HUAWEI ​បានចេញសេចក្តីថ្លែងការណ៍​បញ្ជាក់​ឲ្យដឹងថា ការរឹតបន្តឹង​ដោយផ្តោត​ទៅលើ​ក្រុមហ៊ុន HUAWEI នឹងជះឥទ្ធិពល​អវិជ្ជមានដល់ វិស័យ​បច្ចេកវិទ្យា​ទូទាំង​សកលលោក។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនបញ្ជាក់ថា នឹងព្យាយាម​ស្វែងរក​ដំណោះស្រាយ។

នៅពេលដែល ការរឹតបន្តឹង​លើការនាំចេញ​របស់អាមេរិក ត្រូវបានអនុវត្ត​ជាផ្លូវការ វានឹង​ប៉ះពាល់ដល់ ប្រតិបត្តិការ​របស់​បណ្តាញ​ផ្សា​ភ្ជាប់​ជាមួយ​ផលិតផល ​HUAWEI នៅច្រើនជាង ​១៧០ប្រទេស ហើយនឹង​បន្តប៉ះពាល់ដល់​ទំនាក់ទំនង​របស់​ប្រជាពលរដ្ឋ​ជាង ៣ពាន់លាននាក់ ដែលកំពុង​ប្រើប្រាស់​ផលិតផល និងសេវាកម្ម​របស់ HUAWEI។

គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​ចិន ក៏បានប្រឆាំង​នឹងវិធានការ​ថ្មីរបស់​អាមេរិកនេះ ព្រោះ​អាមេរិក បានប្រើ​អំណាចរដ្ឋ​ដាក់សម្ពាធ និងប្រឆាំងនឹង​ក្រុមហ៊ុន​បរទេស ដែលការរំលោភ​បំពាន​គោលការណ៍​ទីផ្សារ​អន្តរជាតិ និងការប្រកួត​ប្រជែង​ដោយយុត្តិធម៌ ជាពិសេសគឺ​ប៉ះពាល់ដល់ វិស័យបច្ចេកវិទ្យា​សកល និងខ្សែច្រវាក់​ផ្គត់ផ្គង់​ទូទាំង​សកលលោកផងដែរ៕

None



អត្ថបទបន្ទាប់


ពាណិជ្ជកម្មចិន និងបណ្តាប្រទេសក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនៅតែមានភាពវិជ្ជមាន ទោះបីមានការរំខានពីកូវីដ-១៩

ប្រទេសចិននៅតែរក្សាបានភាពវិជ្ជមាន ក្នុងមុខជំនួញពាណិជ្ជកម្មជាមួយ បណ្តាប្រទេសក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បើទោះបីជា បញ្ហាកូវីដ-១៩ …

ឆ្នាំ​នេះ កូន​​អណ្ដើក​ហ្លួង​ញាស់​បាន​ច្រើន​ ដោយសារ​ការ​បញ្ឈប់​បូម​ខ្សាច់

កូន​អណ្ដើក​ហ្លួង​ចំនួន ២៣​ក្បាល បាន​ញាស់​ចេញ​ពី​សំបុក​ នៅ​ឆ្នាំ​នេះ ជា​ចំនួន​ច្រើន​ជាង​ចំនួន​កូន​អណ្ដើក​ហ្លួង​សរុប ដែល​ញាស់​បាន​ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ