វិស័យអាកាសចរណ៍

ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សរបស់អាម៉េរិក Boeing ដែលកំពុងទទួលរងការធ្វើកូដកម្ម នឹងកាត់បន្ថយបុគ្គលិកចំនួន១ម៉ឺន៧ពាន់នាក់


ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សរបស់អាម៉េរិក Boeing នឹងកាត់បន្ថយបុគ្គលិករហូតដល់ទៅ១ម៉ឺន៧ពាន់នាក់ ស្មើនឹង១០% នៃកម្លាំងពលកម្មសរុបរបស់ខ្លួនទូទាំងពិភពលោក ហើយក៏បានប្រកាសពន្យារពេលប្រគល់យន្តហោះប្រភេទ 777X ទៅឱ្យអតិថិជនជាលើកដំបូងផងដែរ ក្រោយមានកូដកម្មក្នុងរយៈពេល១ខែកន្លងមកនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
វិស័យអាកាសចរណ៍
ដោយ

នាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក ខែលី អតប៊ឺក (Kelly Ortberg) បាននិយាយនៅក្នុងសារលិខិតផ្ញើទៅកាន់និយោជិតថា ក្រុមហ៊ុននឹងកាត់បន្ថយការងារចំនួន១ម៉ឺន៧ពាន់កន្លែង ក្រោយក្រុមហ៊ុនជួបបញ្ហាធ្លាក់ចុះប្រាក់ចំណូល។ ការកាត់បន្ថយបុគ្គលិកដ៏ច្រើននេះ គឺដើម្បីឱ្យស្របតាមស្ថានភាពហិរញ្ញវត្ថុជាក់ស្តែងរបស់ក្រុមហ៊ុននេះ។

លោក អតប៊ឺក បានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះមិនត្រឹមតែធ្វើឡើងចំពោះតែកម្មករប៉ុណ្ណោះតែ ប៉ុន្តែក៏នឹងត្រូវធ្វើចំពោះនាយកប្រតិបត្តិ អ្នកគ្រប់គ្រង និងនិយោជិតផងដែរ។ ការប្រកាសកាត់បន្ថយបុគ្គលិកនេះធ្វើឡើងក្រោយក្រុមហ៊ុន Boeing បានរងគ្រោះដោយសារការធ្វើកូដកម្មពីកម្មករចំនួន៣ម៉ឺន៣ពាន់នាក់ ដែលកំពុងបន្តធ្វើនៅតំបន់ West Coast សហរដ្ឋអាម៉េរិក ដែលធ្វើឱ្យរាំងស្ទះដល់ការផលិតយន្តហោះប្រភេទ 737MAX ប្រភេទ 767 និងប្រភេទ 777 របស់ខ្លួន។

ការកាត់បន្ថយបុគ្គលិកដ៏ច្រើនសន្ធឹកនេះ គឺជាវិធានការផ្លាស់ប្តូរដ៏ធំមួយរបស់លោក អតប៊ឺក ដែលបានចូលកាន់តំណែងកាលពីខែសីហា កន្លងទៅ ដើម្បីបន្តដឹកនាំក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សមួយនេះ ហើយលោកបានសន្យាថា នឹងទំនាក់ទំនងឡើងវិញជាមួយនឹងក្រុមសហជីព និងកម្មករនិយោជិតរបស់ខ្លួន។

ក្រុមហ៊ុន Boeing ក៏បានប្រកាសពីការពន្យារពេលប្រគល់យន្តហោះប្រភេទ 777X ដល់អតិថិជនរបស់ខ្លួនរយៈពេលមួយឆ្នាំផងដែរ ដោយសារតែមានបញ្ហាប្រឈមលើការផលិតយន្តហោះនេះ ហើយលោក អតប៊ឺក បាននិយាយថា ក្រុមហ៊ុនរបស់លោកគ្រោងនឹងចាប់ផ្ដើមប្រគល់ជូនយន្តហោះប្រភេទនេះដល់អតិថិជនជាលើកដំបូងនៅក្នុងឆ្នាំ២០២៦៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ថៃ ដាក់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យបាន៤០លាននាក់ នៅឆ្នាំ២០២៥

ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី បានកំណត់គោលដៅដ៏មហិច្ឆតា ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានរហូតដល…

ប្លុកប្រទេស BRICS កាត់បន្ថយការទូទាត់ពាណិជ្ជកម្មជាប្រាក់ដុល្លារអាម៉េរិក និងប្រាក់អឺរ៉ូ យ៉ាងច្រើនមកនៅក្រោម៣០%

ប្លុកប្រទេស BRICS ដែលមានសមាជិកស្ថាបនិកចំនួន៥ រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា មហាយក្សចិន និងអាហ្វ្រិកខាងត្បួង នៅពេលនេះ បានធ្វើប្រតិបត្តិការទូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ