តាមប្រភពព័ត៌មានបានឲ្យដឹងថា គម្រោងការនេះ ស្ថិតក្រោមការពិចារណានៅឡើយ ហើយក៏ប្រហែលមិនអាចទៅរួចនោះដែរ ដោយសារតែភ្នាក់ងារនានា បានលើកឡើងពីផលប៉ះពាល់ជាច្រើនចំពោះទីផ្សារអាមេរិក បើមានការដកក្រុមហ៊ុនចិនទាំងពីរនេះចេញពីផ្សារភាគហ៊ុនមែននោះ។
ភាគហ៊ុនរបស់ Alibaba និង Tencent ទាំងពីរនេះ បានធ្លាក់ចុះប្រហែល៣% នៅក្នុងព្រឹកថ្ងៃបើជួញដូរ នាថ្ងៃទី ៧ ខែមករា នៅលើផ្សារភាគហ៊ុនហុងកុង។ ក្រុមហ៊ុន Alibaba ដែលបានចុះបញ្ជីផ្សារភាគហ៊ុននៅអាមេរិក ក៏មានការធ្លាក់ចុះតម្លៃភាគហ៊ុន ៥% ផងដែរ នៅម៉ោងបិទការជួញដូរ នៅថ្ងៃពុធទី ៦ ខែមករា។
គួរបញ្ជាក់ថា នៅថ្ងៃទី០៥ ខែមករា ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ក៏បានចុះហត្ថលេខាបញ្ជាឲ្យដកចោលប្រតិបត្តិការទូទាត់ជាមួយកម្មវិធីរបស់ក្រុមហ៊ុនចិនចំនួន៨ ដោយក្នុងនោះ រួមមានកម្មវិធី Alipay របស់ក្រុមហ៊ុន Ant Group ផងដែរ ដោយប្រការនេះ បានធ្វើឲ្យមានការតានតឹងកាន់តែខ្លាំងឡើង រវាងទីក្រុងវ៉ាស៊ិនតោន ជាមួយនឹងទីក្រុងប៉េកាំង នៅ២សប្ដាហ៍មុនពេលដែលលោក Joe Biden ដែលជាប្រធានាធិបតីថ្មីចូលកាន់តំណែង៕