អាមេរិកមានផែនការបំផ្លាញអូឡាំពិក?

ចិនចោទអាមេរិកថា មានផែនការចំណាយលុយឲ្យកីឡាករទៅបំផ្លិចបំផ្លាញកីឡាអូឡាំពិកនៅប៉េកាំង


ក្រសួងការបរទេសរបស់ប្រទេសចិន និងកាសែតផ្លូវការក្នុងស្រុកមួយចំនួន បានចោទប្រកាន់សហរដ្ឋអាមេរិកថា មានផែនការលូកដៃចូលកកូរកកាយ និងបំផ្លាញ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដោយបានចំណាយប្រាក់ឱ្យអត្តពលិកមកពីប្រទេសមួយចំនួន ធ្វើការរិះគន់ការរៀបចំកម្មវិធីរបស់ចិន។
អាមេរិកមានផែនការបំផ្លាញអូឡាំពិក?
ដោយ

ធ្វើការរិះគន់​ការរៀបចំ​កម្មវិធី​របស់ចិន។

ការចោទប្រកាន់នេះ​ត្រូវបានធ្វើឡើង តែមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលការប្រកួតកីឡា​អូឡាំពិក​រដូវរងានឹងត្រូវចាប់ផ្តើមឡើង ចំពេលមានភាពតានតឹង​រវាង​ប្រទេសមហាអំណាច​ទាំងពីរ រួមមានការធ្វើពហិការការទូតចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិក ដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអាមេរិកជាដើម។

នៅពេលសួរនាំអំពីការចោទប្រកាន់ពីសំណាក​ប្រទេសចិន ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងប៉េកាំង​កាលពីថ្ងៃសៅរ៍ បានរំលឹកឡើងវិញ​នូវជំហរដែលធ្លាប់​អះអាងពីមុន​ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនដឹងមិនឭអ្វីទាំងអស់​ពីដំណើរការរៀបចំការ​ចូល​រួមប្រកួត ព្រោះអាមេរិកបានធ្វើពហិការកាទូតរួចហើយ។

ដោយឡែក កាសែត China Daily ដែលជាកាសែតគ្រប់គ្រងដោយរដ្ឋចិន ផ្សាយជាភាសាអង់គ្លេស កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍​មុន បានដកស្រង់ប្រភ​ព​ដែលមិនបញ្ចេញឈ្មោះដោយនិយាយថា សហរដ្ឋអាមេរិកមានផែនការ ញុះញង់អត្តពលិកមកពីប្រទេសផ្សេងៗឱ្យសម្តែងការមិនសប្បាយចិត្ត​របស់ពួកគេចំពោះការរៀបចំ​របស់​ប្រទេសចិន និងថែមទាំងបានញុះញុងឲ្យគេ​បដិសេធ​​មិន​ចូល​រួមប្រកួតទៀតផង។ ជាការតបស្នងវិញ ប្រភពដដែលបាន​និយាយ​ថា វ៉ាស៊ីនតោននឹងផ្តល់សំណង​ជាប្រាក់​យ៉ាងច្រើន និងជួយការពារកេរ្តិ៍ឈ្មោះរបស់​អត្តពលិកណាដែលព្រមធ្វើតាមខ្លួនថែមទៀតផង។

នៅពេលសួរថា តើក្រសួងការបរទេសចិនជឿថា ការចោទប្រកាន់នេះត្រឹមត្រូវ ឬយ៉ាងណា? អ្នកនាំពាក្យក្រសួងការបរទេសចិនបាន​ប្រាប់រ៉យទ័រ​ថា ការចុះផ្សាយរបស់ China Daily បានលាតត្រដាងពីចេតនា​ពិតប្រាកដរបស់​អាមេរិក ក្នុងការបម្រើ​ឲ្យផលប្រយោជន៍​នយោបាយ និងដើម្បី​បំផ្លិចបំផ្លាញ ជ្រៀតជ្រែក​កីឡាអូឡាំពិក​រដូវរងានៅទីក្រុងប៉េកាំង។ ប៉េកាំងសុំធ្វើការថ្កោលទោស​យ៉ាងដាច់អហង្ការ ចំពោះការប៉ុនប៉ងនេះ។

សូមជម្រាបថា កីឡាអូឡាំរដូវរងាឆ្នាំ២០២២ ដែលចិនទទួលរៀបចំជាម្ចាស់ផ្ទះនឹងចាប់ផ្តើម ពីថ្ងៃទី០៤ដល់ថ្ងៃទី២០កុម្ភៈ ឆ្នាំ២០២២ នាទីក្រុងប៉េកាំង ដែលមានការចូលរួមពីអត្តពលិក ជិត៣ពាន់នាក់ មកពី៩១ប្រទេស៕

None



អត្ថបទបន្ទាប់


ការលេចធ្លាយប្រេងពីក្រោមបាតសមុទ្រនៅថៃ កំពុងបង្កប៉ះពាល់ដល់វិស័យទេសចរខេត្តជាប់ឆ្នេរសមុទ្រ

ប្រតិបត្តិករអាជីវកម្មបដិសណ្ឋារកិច្ចនៅក្នុងតំបន់ឆ្នេរសមុទ្រនៃខេត្តរ៉ាក់យ៉ងប្រទេសថៃ អះអាងថា ពួកគេមានការបារម្ភយ៉ាងខ្លាំង ក្រោយមានបញ្ហាលេចធ្លាយ…

អូស្ត្រាលីចង់ចូលរួមក្នុងជម្លោះពាណិជ្ជកម្មប្តឹងផ្តល់រវាងចិននិងសហភាពអឺរ៉ុបនៅ WTO

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលីបាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ប្រទេសអូស្ត្រាលីនឹងស្វែងរកការចូលរួម នៅក្នុងការពិគ្រោះយោបល់ អំពីជម្លោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ