ក្រុមហ៊ុនអាម៉េរិក

ក្រុមហ៊ុននានានៅអាម៉េរិក បាត់ចំណូលដល់ទៅ១,៩ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៣ ដោយសារតែបុគ្គលិកតុកស៊ិច


ផលិតភាពការងារ ឬ ទំហំការងារដែលបុគ្គលិកម្នាក់ៗត្រូវសម្រេចឱ្យបានតាមគោលដៅកំណត់របស់អង្គភាពមួយ ជាពិសេសក្រុមហ៊ុនសហគ្រាស ពិតជាមានសារសំខាន់ណាស់សម្រាប់ការបង្កើនប្រាក់ចំណូលរបស់អង្គភាព ដូចនេះការបាត់បង់ផលិតភាពការងារដោយសារបុគ្គលិកធ្វើការមិនអស់ពីដៃពីជើង គឺស្មើនឹងការបាត់បង់ប្រាក់ចំណូលរបស់អង្គភាព។
ក្រុមហ៊ុនអាម៉េរិក
ដោយ

តួយ៉ាង ការសិក្សាមួយបង្ហាញថា បណ្ដាក្រុមហ៊ុននៅសហរដ្ឋអាម៉េរិក បានបាត់បង់ប្រាក់ចំណូលរហូតដល់ទៅជិត២ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៣ ដោយសារតែបុគ្គលិកតុកស៊ិច។

លទ្ធផលនៃការស្ទាបស្ទង់របស់ក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ ហ្គាឡាប់ (Gallup) បង្ហាញថា ក្រុមហ៊ុននានានៅសហរដ្ឋអាម៉េរិក បានបាត់បង់ប្រាក់ចំណូលរហូតដល់ទៅ១,៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដោយសារបុគ្គលិកតុកស៊ិច ឬ មិនសប្បាយចិត្តបំពេញការងារឱ្យអង្គភាពមិនអស់ពីដៃពីជើង ពោលគឺធ្វើការឱ្យតែដល់ម៉ោងដែលនាំឱ្យបាត់បង់ផលិតភាពការងារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើនរួមទាំង Bloomberg ផងដែរ។

ស្ថិតិដ៏គួរឱ្យភ្ញាក់ផ្អើលដែលបង្ហាញពីការបាត់បង់ប្រាក់ចំណូលយ៉ាងសម្បើមនេះ គឺបណ្តាលមកពីពលរដ្ឋអាម៉េរិក កាន់តែច្រើនមានអារម្មណ៍ថា ពួកគេត្រូវបានកាត់ផ្ដាច់ពីការងាររបស់ខ្លួន បន្ទាប់ពីផ្ទុះវិបត្តិកូវីដ-១៩ ធ្វើឱ្យពួកគេធ្លាក់ដៃនៅក្នុងបំពេញការងារដែលនាំទៅរកការបាត់បង់ផលិតភាពយ៉ាងច្រើន។

ទិន្នន័យនៃការស្ទង់មតិរបស់ក្រុមហ៊ុន ហ្គាឡាប់ (Gallup) បង្ហាញថា ផលិតភាពការងារបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២០ ដោយសារបុគ្គលិកសប្បាយចិត្តនឹងការធ្វើការ និងធ្វើលើសផែនការ។

ទោះជាយ៉ាងណា ការរអាក់រអួលក្នុងបរិបទការងារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រោយផ្ទុះវិបត្តិកូវីដ-១៩ បានធ្វើឱ្យការពេញចិត្តរបស់បុគ្គលិកនៅក្នុងការងាររបស់ខ្លួនធ្លាក់ចុះ ដោយបុគ្គលិកកាន់តែច្រើននិយាយថា ពួកគេមិនដឹងច្បាស់ពីទំហំនៃក្ដីរំពឹងរបស់អង្គភាពមកលើខ្លួន ឬ អាចនិយាយបានថា ខ្វះការទំនាក់ទំនងគ្នា និងការតម្រង់ទិសឱ្យបានត្រឹមត្រូវដែលធ្វើឱ្យធ្លាក់ចុះនូវការចូលរួមសកម្មរបស់បុគ្គលិកនៅក្នុងការងារ។

លោក ជីម ហាតធ័រ (Jim Harter) ប្រធានក្រុមអ្នកវិទ្យាសាស្ត្រទទួលបន្ទុកផ្នែកអនុវត្តន៍នៅកន្លែងធ្វើការនៃក្រុមហ៊ុន ហ្គាឡាប់ (Gallup) បានគូសបញ្ជាក់ថា មានតែ១ភាគ៣ប៉ុណ្ណោះនៃអ្នកដែលត្រូវបានស្ទាបស្ទង់ឆ្លើយថា ពួកគេចូលរួមសកម្មក្នុងការងារ ឬ ធ្វើការងារពេញដៃពេញជើង ខណៈចំនួនដល់ទៅពាក់កណ្ដាលឆ្លើយថា ពួកគេធ្វើការលេងៗតាមបាន ចាំឱ្យតែដល់ម៉ោង គឺមិនខំប្រឹងឱ្យអស់ពីដៃពីជើងនោះឡើយ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ហេតុអ្វីមាសក្លាយជាទុនបម្រុងអន្តរជាតិដ៏សំខាន់បំផុតមួយសម្រាប់ប្រទេសនានាជុំវិញពិភពលោក?

ទុនបម្រុងអន្តរជាតិ គឺជាទ្រព្យសកម្មដែលធនាគារកណ្ដាលនៃប្រទេសមួយរក្សាទុកក្នុងទម្រង់ជាមាស ឬរូបិយប័ណ្ណបរទេសដូចជាប្រាក់ដុល្លារអាម៉េរិក និងប្រាក់អ…

ក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម VNG ដកខ្លួនចេញពីផែនការឡើង IPO នៅសហរដ្ឋអាម៉េរិក ដោយគ្មានហេតុផល

ក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម VNG Ltd បានសម្រេចចិត្តដកខ្លួនចេញពីផែនការឡើង IPO ឬ បោះផ្សាយមូលបត្រជាសាធារណៈ លើកដំបូងក្នុងសហរដ្ឋអាម៉េរិក ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ