កម្មវិធី TikTok

តើវាសនារបស់កម្មវិធីដ៏ល្បីល្បាញ TikTok នៅសហរដ្ឋអាម៉េរិកនឹងទៅជាយ៉ាងណា?


សភាតំណាងរាស្រ្តអាម៉េរិកគ្រោងនឹងបោះឆ្នោតគាំទ្រលើសេចក្ដីព្រាងច្បាប់មួយនៅថ្ងៃពុធ សប្តាហ៍នេះ ដែលនឹងផ្តល់ពេលវេលាប្រហែល៦ខែ ឱ្យក្រុមហ៊ុនចិន បៃដាន (ByteDance) ដែលជាម្ចាស់កម្មវិធី TikTok ដើម្បីលុបចោលកម្មវិធីវីដេអូខ្លីមួយនេះ ដែលមានប្រជាជនអាម៉េរិក ប្រហែល១៧០លាននាក់កំពុងប្រើប្រាស់ បើមិនដូច្នេះទេ វាអាចប្រឈមនឹងការហាមឃាត់មិនឱ្យប្រើជាក់ជាមិនខាន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
កម្មវិធី TikTok
ដោយ

ការបោះឆ្នោតនេះបានធ្វើឡើងក្នុងពេលតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះត្រូវបានតាក់តែងឡើង និងបន្ទាប់ពីមានសវនាការសាធារណៈ ដើម្បីជជែកដេញដោលពីច្បាប់នេះ។ គណៈកម្មាធិការថាមពល និងពាណិជ្ជកម្មរបស់សភា កាលពីសប្តាហ៍មុន បានបោះឆ្នោតគាំទ្រក្នុងសំឡេងគាំទ្រ៥០ ទល់នឹង០ ទៅលើសេចក្តីព្រាងច្បាប់នេះ និងបញ្ជូនបន្តទៅបោះឆ្នោតនៅក្នុងសភា។

ទីភ្នាក់ងារចារកម្មអាម៉េ​រិក (FBI) ក្រសួងយុត្តិធម៌ និងការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិ បានធ្វើសន្និសីទខ្លីមួយសម្រាប់សមាជិកសភា កាលពីថ្ងៃអង្គារ។ លោក ស្ទីវ ស្កេឡាយ (Steve Scalise) មេដឹកនាំសំឡេងភាគច្រើនក្នុងសភា បាននិយាយថា ពួកគេបានឆ្លើយសំណួររបស់សមាជិកជាច្រើន ដូច្នេះហើយសមាជិកអាចមើលឃើញព័ត៌មានលម្អិតបន្ថែមទៀតអំពីអ្វីដែលមានហានិភ័យ និងរបៀបដែលបក្សកុម្មុយនិស្តចិន អាចបង្កគ្រោះថ្នាក់ដល់ក្រុមគ្រួសាររបស់អាម៉េ​រិកជាច្រើន។

ប្រភពមួយបាននិយាយថា នាយកប្រតិបត្តិក្រុមហ៊ុន TikTok គឺលោក ឈូ សូ ហ្ស៊ី (Chew Shou Zi) នឹងត្រូវឡើងទៅកាន់វិមានអគារសភា (Capitol Hill) នៅថ្ងៃពុធសប្តាហ៍នេះ តាមការគ្រោងទុកពីមុនមក ដើម្បីនិយាយជាមួយនឹងសមាជិកព្រឹទ្ធសភា។ នាយកប្រតិបត្តិរូបនេះអះអាងថា ច្បាប់នេះបានកំណត់លទ្ធផលទុកជាមុនរួចទៅហើយ គឺការហាមឃាត់ទាំងស្រុងនៃកម្មវិធី TikTok នៅសហរដ្ឋអាម៉េ​រិក ហើយថា រដ្ឋាភិបាលកំពុងព្យាយាមដកហូតសិទ្ធិពលរដ្ឋអាម៉េ​រិកចំនួន១៧០លាននាក់ក្នុងការបញ្ចេញមតិដោយសេរី។

មនុស្សមួយចំនួនដែលជំទាស់នឹងច្បាប់នេះ រួមទាំងតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យ គឺលោក ម៉ាកវែល ហ្រ្វូស (Maxwell Frost) គិតថា ច្បាប់នេះនឹងអនុម័តនៅក្នុងសភា។ បើទោះបីជាច្បាប់នេះទទួលបានការគាំទ្រពីសភាក៏ដោយ ប៉ុន្តែវាសនានៃច្បាប់នេះ នៅមិនទាន់ច្បាស់នៅឡើយទេ នៅពេលច្បាប់នេះបញ្ជូនទៅកាន់ព្រឹទ្ធសភា ព្រោះព្រឹទ្ធសមាជិកមួយចំនួនចង់បាននីតិវិធីផ្សេងពីនេះ ខណៈប្រធានាធិបតីអាម៉េ​រិក លោក ចូ បៃដិន បាននិយាយកាលពីសប្ដាហ៍មុនថា លោកនឹងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់នេះ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


តម្លៃប្រេងឥន្ធនៈពិភពលោកកំពុងពុះកញ្ជ្រោលឡើង ក្រោយមានការព្រួយបារម្ភពីហានិភ័យនៃការផ្គត់ផ្គង់

តម្លៃប្រេងឥន្ធនៈពិភពលោកកំពុងពុះកញ្ជ្រោលឡើង ក្រោយមានការព្រួយបារម្ភពីហានិភ័យនៃការផ្គត់ផ្គង់ ! តម្លៃប្រេងឥន្ធនៈដែលបានកើនឡើងជាបន្តបន្ទាប់តាំងពី…

អ៊ុយក្រែន អាចត្រូវការថវិកាជាង១ទ្រីលានដុល្លារ ដើម្បីកសាងប្រទេសឡើងវិញ

ធនាគារវិនិយោគអឺរ៉ុប (the European Investment Bank) បានប៉ាន់ប្រមាណថា ពេលនេះអ៊ុយក្រែនអាចនឹងត្រូវការមូលធនសាធារណៈ និងឯកជនរហូតដល់ទៅជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ