វិស័យសេដ្ឋកិច្ច

សេដ្ឋកិច្ចអាម៉េរិក ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនរង្វង់២% នៅឆ្នាំ២០២៥


លោក ប្រាយអែន ម៉យនីហែន (Brian Moynihan) នាយកប្រតិបត្តិធនាគារអាម៉េរិក Bank of America បានប្រាប់សារព័ត៌មាន Nikkei ថា សេដ្ឋកិច្ចអាម៉េរិក ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ប្រមាណ២% នៅឆ្នាំ២០២៥។ តែយ៉ាងណាលោកបានសង្កត់ធ្ងន់ថា អាម៉េរិកចាំបាច់ត្រូវមានវិធានការបន្ថែមទៀត ដើម្បីគ្រប់គ្រងបំណុលរបស់រដ្ឋាភិបាល។
វិស័យសេដ្ឋកិច្ច
ដោយ

លោក ប្រាយអែន ម៉យនីហែន (Brian Moynihan) នាយកប្រតិបត្តិធនាគារអាម៉េរិក Bank of America បានលើកឡើងថា អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាម៉េរិក មានក្នុងរង្វង់៤,១% ប៉ុណ្ណោះកាលពីអំឡុងខែតុលា កន្លងទៅថ្មីៗនេះ ខណៈដែលប្រាក់ឈ្នួលមានការកើនឡើង។ លោកបានគូសបញ្ជាក់ថា ពេលនេះសេដ្ឋកិច្ចអាម៉េរិក កំពុងដំណើរការល្អទាំងសម្រាប់អតិថិជនជាអ្នកប្រើប្រាស់ និងអាជីវកម្ម ដែលកត្តានេះកំពុងជួយជំរុញការចំណាយរបស់អតិថិជនជាអ្នកប្រើប្រាស់។

ធនាគារកណ្តាលអាម៉េរិក កាលពីខែកញ្ញា កន្លងទៅថ្មីៗនេះបានបញ្ចុះអត្រាការប្រាក់គោលនយោបាយជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំមកនេះ។ ធនាគារអាម៉េរិក Bank of America បានព្យាករថា ធនាគារកណ្តាលអាម៉េរិក អាចនឹងបញ្ចុះអត្រាការប្រាក់២លើកបន្ថែមទៀត នៅមុនដាច់ឆ្នាំ២០២៤ ហើយនឹងបញ្ចុះអត្រាការប្រាក់សរុប៥លើកនៅឆ្នាំ២០២៥។

លោក ប្រាយអែន ម៉យនីហែន (Brian Moynihan) បានលើកឡើងថា ដោយសារតែការបញ្ចុះអត្រាការប្រាក់ជាបន្តបន្ទាប់ទាំងនេះ ក្រុមស្រាវជ្រាវនៃធនាគារ Bank of America បានព្យាករថា សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក នឹងបន្តសម្រេចបានកំណើនស្ថិរភាពក្នុងរង្វង់ប្រមាណចន្លោះពី១,៨% ទៅ២% នៅឆ្នាំក្រោយ។

នេះបង្ហាញពីការធ្លាក់ចុះ បើធៀបនឹងកំណើនប្រចាំត្រីមាសបច្ចុប្បន្នក្នុងរង្វង់ជិត៣% ប៉ុន្តែកំណើនដែលត្រូវបានព្យាករនេះ គឺស្របនឹងអត្រាកំណើនដែលអាចសម្រេចបានរបស់សហរដ្ឋអាម៉េរិកក្នុងរង្វង់ប្រមាណ២% ដែលបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ច។

លោក ប្រាយអែន ម៉យនីហែន (Brian Moynihan) បានសង្កត់ធ្ងន់ថា មិនថាជាលោក ដូណាល់ ត្រាំ ឬក៏លោកស្រី កាម៉ាឡា ហារីស ឈ្នះការបោះឆ្នោតក្លាយប្រធានាធិបតីរបស់សហរដ្ឋអាម៉េរិកនោះទេ គឺចាំបាច់ត្រូវតែផ្ដោតការយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាសារពើពន្ធ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់មហាអំណាចមួយនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងថា តម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា នឹងកាន់តែមានស្ថិរភាព ប្រសិនបើគម្រោងនាំចេញ៥០%នៃទិន្នផលគ្រាប់ស្វាយចន្ទីសរុបទៅកាន់ខេត្តគ័ងស៊ី បានសម្រេច

ក្រុមហ៊ុនមកពីខេត្តគ័ងស៊ី ប្រទេសចិន គ្រោងទិញគ្រាប់ស្វាយចន្ទីឆៅប្រមាណ៥០% នៃទិន្នផលគ្រាប់ស្វាយចន្ទីសរុបរបស់កម្ពុជា យកទៅកែច្នៃ និងលក់នៅក្នុងទីផ្…

ផែនការពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ត្រាំ អាចធ្វើឱ្យពលរដ្ឋអាម៉េរិក កាត់បន្ថយការចំណាយរហូតដល់ជិត៨០ពាន់លានដុល្លារក្នុង១ឆ្នាំ

របាយការណ៍សិក្សារបស់សមាគមពាណិជ្ជកម្មលក់រាយអាម៉េរិក (NRF) បានបង្ហាញថា ពលរដ្ឋអាម៉េរិក ដែលជាអ្នកដើរទិញអីវ៉ាន់អាចនឹងកាត់បន្ថយការចំណាយរបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ