ប្រធានសភាអាមេរិក កំពុងប្រយុទ្ធប្រឆាំងកុំឲ្យមានការបិទរដ្ឋាភិបាល

ប្រធានសភាអាមេរិក កំពុងប្រយុទ្ធប្រឆាំងកុំឲ្យមានការបិទរដ្ឋាភិបាល ព្រោះខ្លាចបាត់តំណែង


ប្រធានសភាតំណាងរាស្រ្តអាមេរិកលោក ខេវិន ម៉េកខាធី កាលពីថ្ងៃចន្ទបានធ្លាក់ចូលទៅក្នុងបញ្ហាប្រឈមដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេល៨ខែចាប់តាំងពី លោក បានឡើងកាន់តំណែងជាប្រធានសភា ខណៈដែលលោកកំពុងព្យាយាមជៀសឱ្យផុតពីការបិទរដ្ឋាភិបាលក្នុងរយៈពេលមិនដល់២សប្តាហ៍ទៀតនេះ ដើម្បីកុំឱ្យបាត់បង់តំណែងប្រធានសភារបស់លោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ប្រធានសភាអាមេរិក កំពុងប្រយុទ្ធប្រឆាំងកុំឲ្យមានការបិទរដ្ឋាភិបាល
ដោយ

សភាតំណាងគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ និងព្រឹទ្ធសភាដឹកនាំដោយគណបក្សប្រជាធិបតេយ្យមានពេលរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ដើម្បីជៀសវាងការបិទរដ្ឋាភិបាលផ្នែកទី៤ក្នុងរយៈពេលមួយទសវត្សរ៍ ដោយសារការអនុម័តច្បាប់ចំណាយ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន អាចចុះហត្ថលេខាឱ្យចូលជាច្បាប់ ដើម្បីមានថវិកាគ្រប់គ្រាន់សម្រាប់ទីភ្នាក់ងារសហព័ន្ធ។
គណបក្សសាធារណរដ្ឋមានសំឡេងភាគច្រើនតិចតួច គឺ២២១ទល់នឹង២១២នៅក្នុងសភាតំណាង ដែលធ្វើឱ្យលោក ម៉េកខាធី មានឱកាសតិចតួចក្នុងការយកឈ្នះ(ក្រុមប្រជាធិបតេយ្យ) ខណៈដែលលោកជំទាស់នឹងច្បាប់ចំណាយរបស់ក្រុមអ្នកអភិរក្សនិយមមួយក្រុមតូច។ លោក ម៉េកខាធី បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងលើកយកច្បាប់ស្ដីពីការចំណាយចំនួន២ទៅពិភាក្សាដេញដោលនៅក្នុងសភាក្នុងសប្តាហ៍នេះ រួមទាំងវិធានការប្រើបណ្ដោះអាសន្នសម្រាប់ រយៈពេលខ្លីដើម្បីចាំមើលថាតើច្បាប់ទាំងនេះអាចឆ្លងកាត់ការអនុម័តបានដែរឬក៏យ៉ាងណា។
លោក ម៉េកខាធី បាននិយាយថា លោកនឹងបន្តប្រយុទ្ធប្រឆាំងនៅគ្រប់វិធី ហើយលោកបានបន្ថែមថា ការបិទរដ្ឋាភិបាលនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសហរដ្ឋអាមេរិកនៅក្រៅប្រទេសនិងនៅតាមព្រំដែនជាមួយប្រទេសម៉ិកស៊ិកផងដែរ។

ការជាប់គាំងនេះមិនដាក់កម្រិតទៅលើសភានោះទេខណៈដែលសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋដ៏រឹងរូសម្នាក់ គឺលោក ថូមី ធូប៊ឺវីល (Tommy Tuberville) បានរារាំងការបញ្ជាក់របស់មន្ត្រីយោធាជាន់ខ្ពស់រាប់រយនាក់ ដោយសារតែលោកជំទាស់នឹងគោលនយោបាយដែលជួយសម្រួលឱ្យមានការរំលូតកូនសម្រាប់សមាជិកស្ត្រីយោធា។
លោក ម៉េកខាធី បានប្តេជ្ញាចិត្តថា នឹងជំរុញទៅមុខនៅក្នុងសប្តាហ៍នេះនូវសេចក្ដីព្រៀងច្បាប់ស្តីពីការចំណាយលើវិស័យការពារសារពើពន្ធឆ្នាំ២០២៤ ចំនួន៨៨៦ពាន់លានដុល្លារ ដែលបានជាប់គាំងកាលពីសប្តាហ៍មុន ខណៈដែលក្រុមអ្នកប្រឆាំងនៅតែបន្តទាមទារឱ្យកម្រិតចំណាយលើសារពើពន្ធឆ្នាំ២០២៤ ចន្លោះពីជាង១ពាន់ពាន់លានដុល្លារមកនៅត្រឹម១២០ពាន់លានដុល្លារគឺតិចជាងអ្វីដែលលោក ម៉េកខាធី និងលោក បៃដិន បានយល់ព្រមកាលពីខែឧសភា។ គេរំពឹងថា នឹងមានការបោះឆ្នោតលើការអនុម័តយល់ព្រមនៅថ្ងៃពុធ សប្ដាហ៍នេះ។
លោក ម៉េកខាធី បាននិយាយថា លោកក៏នឹងនាំយកវិធានការប្រើជាបណ្ដោះអាសន្នដែលគេស្គាល់ថាជា«ដំណោះស្រាយបន្ត» ឬក៏ CR ទៅកាន់សភានៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ប៉ុន្តែនៅក្នុងការសាកល្បងសម្រាប់លោក ម៉េកខាធី ថ្មីៗនេះ គេរំពឹងថា សភានឹងបោះឆ្នោតនៅថ្ងៃអង្គារសប្ដាហ៍នេះ ថាតើត្រូវបើកការពិភាក្សាលើច្បាប់ការពារជាតិដែរឬយ៉ាងណា៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ចិនកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ជួប បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសហៅលោក ស៊ី ជិនពីង ថា«ជនផ្តាច់ការ»

ទីក្រុងប៉េកាំងបានកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសចិនទៅសាកសួរ និងបំភ្លឺ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ហៅប្រធានាធិបតីចិនលោក…

ក្រុមហ៊ុនជីករ៉ែអូស្ត្រាលីធំៗពីរកំពុងបង្វែការវិនិយោគ ក្រោយតម្រូវការដែកនៅចិនធ្លាក់ចុះ

ក្រុមហ៊ុនរុករករ៉ែដែកកំពូលៗចំនួន២របស់ប្រទេសអូស្ត្រាលី គឺក្រុមហ៊ុន ហ្វ័រថេសគ្យូ (Fortescue) និងក្រុមហ៊ុន BHP កំពុងតែពន្លឿនកិច្ចខិតខំប្រឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ