បំណុល​ពលរដ្ឋអាមេរិក

បំណុលគ្រួសារនៅអាមេរិកកើនដល់ ១៣ទ្រីលានដុល្លារ បំបែកកំណត់ត្រាថ្មី មិនធ្លាប់មានក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ


កាលពីត្រីមាសទី ៤ ឆ្នាំ ២០១៩ ប្រជាពលរដ្ឋអាមេរិក បានខ្ចីបំណុលរហូតដល់ទៅ ១៩៣ ពាន់លានដុល្លារអាមេរិក ដែលបានធ្វើឲ្យបំណុលសរុបរបស់ ប្រជាពលរដ្ឋអាមេរិក កើនដល់ ១៤ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩កន្លងទៅនេះ ដែលវាជាកំណត់ត្រាថ្មីមួយ មិនធ្លាប់មានក្នុងរយៈពេល ១២ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ធនាគារបម្រុងសហព័ន្ធទីក្រុងញ៉ូវ យ៉ក ចេញផ្សាយកាលពីពេលថ្មីៗនេះ។
បំណុលគ្រួសារនៅអាមេរិកកើនដល់ ១៣ទ្រីលានដុល្លារ បំបែកកំណត់ត្រាថ្មី មិនធ្លាប់មានក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ (រូបភាព៖ CNN)
ដោយ

ធនាគារកណ្តាល​អា​មេ​រិ​ក កាលពី​ឆ្នាំ ២០១៩ បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ៣​ដង ដែល​ធ្វើ​ឲ្យ​ការ​ខ្ចី​បំណុល​ទិញ​អចលនទ្រព្យ ដោយ​ដាក់​ទ្រព្យ​បញ្ចាំ កាន់តែ​ផ្ទុះ​ឡើង ដោយសារ​តែ​វា​មាន​តម្លៃ​ការ​ប្រាក់​ទាប ហើយ​វា​បាន​ក្លាយជា​កត្តា​ចម្បង ក្នុង​ការ​រុញច្រាន​បំណុល​របស់​ប្រជាពលរដ្ឋ​អា​មេ​រិ​ក ក្នុង​ឆ្នាំ ២០១៩ ឲ្យ​កើនឡើង ៦០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ធៀប​នឹង​ឆ្នាំ​២០១៨​។

កម្ចី​ទិញ​អចលនទ្រព្យ ដោយ​ដាក់​ទ្រព្យ​បញ្ចាំ របស់​ប្រជាពលរដ្ឋ​អា​មេ​រិ​ក បាន​កើន​ដល់ ៩,៥ ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ជា​តួលេខ​ខ្ពស់​ជាងគេ​បង្អស់ ក្នុង​ចំណោម​ប្រភេទ​បំណុល​។

ដោយសារ​តែ ភាព​អត់​ការងារ​ធ្វើ នៅ​ក្នុង​សហរដ្ឋអាមេរិក ស្ថិត​ក្នុង​អត្រា​ទាប ដូច្នេះ ប្រជាពលរដ្ឋ​អា​មេ​រិ​ក ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​ចំណាយ​ច្រើន ដែល​ធ្វើ​ឲ្យ បំណុល​កាត​ឥណទាន កើន​ដល់ ០,៩ ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​។

ដោយឡែក បំណុល​ដែល​កើតឡើង​ដោយ​កម្ចី​សម្រាប់​និស្សិត បាន​កើន​ដល់ ១,៥ ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ ២០១៩ ដែល​កើនឡើង ៥១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ធៀប​នឹង​ឆ្នាំ ២០១៨​។

យ៉ាងណា​ក៏​ដោយ ការ​បំពាន​ច្បាប់​ភាគច្រើន​កើតឡើង នៅ​ក្នុង​បំណុល​កាត​ឥណទាន បំណុល​និស្សិត និង​បំណុល​ទិញ​យានយន្ត ដែល​អ្នក​ខ្ចី​ភាគច្រើន​ជា​យុវជន​វ័យក្មេង ដែល​ពិបាក​នឹង​សង​ត្រលប់ និង​ពុំ​សូវ​ទទួល​បាន​អត្ថប្រយោជន៍​ពី សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​របស់​អា​មេ​រិ​ក​នោះ​ឡើយ​៕
None



អត្ថបទបន្ទាប់


IMF៖ វីរុសកូរ៉ូណា អាចនឹងមានឥទ្ធិពលស្រាលសម្រាប់សេដ្ឋកិច្ចសកល

នៅក្នុងអំឡុងពេលដែល វីរុសកូរ៉ូណា កំពុងវាយលុក និងបន្តរីករាលដាលឥតឈប់ឈរ ក្នុងប្រទេសចិននោះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានចេញមុខអះ…

រដ្ឋាភិបាលចិន អំពាវនាវដល់បណ្តាប្រទេសបានបិទជើងហោះជាមួយខ្លួន ឲ្យបើកដំណើរការឡើងវិញ

បន្ទាប់ពីការផ្ទុះឡើងនៃវីរុស កូរ៉ូណា ដែលធ្វើឲ្យប្រជាជនទូទាំងសកលលោក ព្រួយបារម្ភ រហូតដល់បណ្តាប្រទេសមួយចំនួន ផ្អាកជើងហោះហើរជាមួយនឹងប្រទេសចិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ