ការចរចាសន្តិភាព

មន្ត្រីអាម៉េរិក រុស្ស៊ី និងអ៊ុយក្រែន គ្រោងជួបគ្នាឆាប់ៗ ដើម្បីពិភាក្សាលើបញ្ហាសន្តិភាពនៅអ៊ុយក្រែន


ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងលោក វ៉្លូឌីមៀ ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន បានព្រមព្រៀងគ្នាជាគោលការណ៍ចំពោះបទឈប់បាញ់លើផ្នែកមួយចំនួន ក្រោយមានការជួយសម្របសម្រួលពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បើទោះបីជាគេនៅមិនទាន់អាចទាយទុកជាមុនបានថា តើកិច្ចព្រមព្រៀងបទឈប់បាញ់នេះនឹងចេញនៅពេលណាក៏ដោយ។ សេតវិមានបានអះអាងថា មន្ត្រីអាម៉េរិក រុស្ស៊ី និងអ៊ុយក្រែន អាចជួបជជែកគ្នាក្នុងក្របខណ្ឌបច្ចេកទេសជាប្រវត្តិសាស្ត្រនៅប៉ុន្មានថ្ងៃខាងមុខនេះនៅប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន អេភី។
ដើម្បីពិភាក្សាលើបញ្ហាសន្តិភាពនៅអ៊ុយក្រែន
ដោយ

សេតវិមានអាម៉េរិក បានអះអាងថា មន្រ្តីជំនាញរបស់អាម៉េរិក អ៊ុយក្រែន និងរុស្ស៊ី គ្រោងជួបពិភាក្សាជាមួយគ្នាជាប្រវត្តិសាស្រ្តនៅប្រទេសអារ៉ាប៊ីសាអូឌីត នាប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពិភាក្សាពីការអនុវត្តបទឈប់បាញ់ដោយផ្នែក។ ប៉ុន្តែមកទល់ពេលនេះគេនៅមិនទាន់ដឹងទេថា តើជំនួបនេះធ្វើឡើងជាលក្ខណៈត្រីភាគី ឬជាជំនួបដាច់ដោយឡែកនោះទេ។

ពាក់ព័ន្ធបញ្ហានេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សេឡិនស្គី បានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាកម្រិតបច្ចេកទេស ដែលមានភាគីអាម៉េរិក រុស្ស៊ី និងអ៊ុយក្រែន នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត​ នៅចុងសប្តាហ៍នេះ គឺដើម្បីស្វែងរកការដោះស្រាយពាក់ព័ន្ធនឹងការគំរាមកំហែងលើហេដ្ឋារចនាសម្ព័ន្ធ។ លោកបានអះអាងថា អ៊ុយក្រែន ត្រូវការដឹងឲ្យប្រាកពីប្រភេទហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានការពារក្រោមកិច្ចព្រមព្រៀង ពោលគឺជាហេដ្ឋារចនាសម្ព័ន្ធថាមពល ឬក៏ផ្លូវដែក ឬកំពង់ផែ ឬហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

សម្រាប់អាម៉េរិក កិច្ចព្រមព្រៀបបទឈប់បាញ់លើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលខ្លួនបានកំណត់ អាចមានលទ្ធភាពគ្របដណ្តប់រហូតដល់រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរបស់អ៊ុយក្រែន នៅក្នុងតំបន់ជម្លោះ ដែលអ្នកវិភាគបានលើកឡើងថា អាម៉េរិកចង់ដឹងពីបច្ចេកវិទ្យារោងចក្រនុយក្លេអ៊ែស៊ីវិល ដែលបន្សល់ទុកដោយរុស្ស៊ីនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក កំពុងពិចារណាលុបចោលការពង្រីកកងកម្លាំងអាម៉េរិក នៅជប៉ុន ដើម្បីសន្សំប្រាក់១ពាន់លានដុល្លារ

ក្រសួងការពារជាតិ អាម៉េរិក កំពុងពិចារណាលុបចោលការពង្រីកអង្គភាពកងកម្លាំងអាម៉េរិក នៅជប៉ុន (USFJ) ដែលជាវិធានការមួយអាចសន្សំប្រាក់បានប្រហែ…

ក្រុមហ៊ុនសាងសង់រដ្ឋគ្រាក់ៗរបស់ឥណ្ឌូនេស៊ី កំពុងជាប់ផុងក្នុងបំណុលរហូតដល់ទៅជិត១៦ពាន់លានដុល្លារអាម៉េរិក

ក្រុមហ៊ុនសាងសង់គ្រាក់ៗរបស់រដ្ឋឥណ្ឌូនេស៊ី ដែលជាបងធំរបស់អាស៊ាន កំពុងជាប់ផុងក្នុងបំណុលធ្ងន់ករហូតដល់ទៅជិត១៦ពាន់លានដុល្លារអាម៉េរិក ដោយសា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ