កិច្ចចរចាពាណិជ្ជកម្ម​អាមេរិក និងចិន

អាមេរិកថា «គ្មានចំណាប់អារម្មណ៍» ក្នុងការចរចាពាណិជ្ជកម្មជុំទី២ជាមួយចិនទៀតទេ!


ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនចាប់អារម្មណ៍ នៅក្នុងកិច្ចចរចាពាណិជ្ជកម្មជុំទី ២ ជាមួយនឹងប្រទេសចិននោះឡើយ ដោយបានបញ្ជាក់ថា កិច្ចព្រមព្រៀងជុំទី ១ គឺជាការចរចាដ៏ល្អ ក៏ប៉ុន្តែស្នាមទឹកប៊ិក ចុះហត្ថលេខានោះមិនទាន់ស្ងួតផង ស្រាប់តែចិនវាយប្រហារអាមេរិក ដោយប្រើមេរោគរាតត្បាតកូវីដ-១៩ ទៅវិញ។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ CBS ចេញផ្សាយនៅក្នុងថ្ងៃនេះ។
អាមេរិកថា «គ្មានចំណាប់អារម្មណ៍» ក្នុងការចរចាពាណិជ្ជកម្មជុំទី២ជាមួយចិនទៀតទេ!
ដោយ

លោក ដូណាល់ ត្រាំ បានផ្តល់​កិច្ចសម្ភាសន៍​ផ្តាច់មុខ​មួយដល់ សារព័ត៌មាន CBS ​ហើយបាន​បញ្ជាក់ថា លោកមិន​ចាប់អារម្មណ៍​ចរចា​ជាមួយចិន​ទៀតទេ ក្នុងពេល​ឥឡូវនេះ ពោលគឺ លោកគ្មាន​គម្រោង​ចរចា​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង​នោះទេ។

ប្រធានាធិបតីអាមេរិក បានបន្ទោស​ទៅលើ​ប្រទេសចិន ដែលបរាជ័យ ក្នុងការ​គ្រប់គ្រង​មេរោគ​កូវីដ-១៩ កុំឲ្យរាតត្បាត​ដល់​ប្រទេស​ដទៃ ជាហេតុនាំឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២ កាន់តែ​តានតឹង និងមិនមាន​ឆន្ទៈក្នុង​ការចរចា​ពាណិជ្ជកម្ម​បន្តទៅមុខទៀត។

ជាក់ស្តែង ប្រទេសចិន បានបង្ហាញពី​ឆន្ទៈ ក្នុងការទិញទំនិញ និងសេវាកម្មពី​អាមេរិក ជាង ២០០​ពាន់លាន​ដុល្លារអាមេរិក ក្នុងរយៈពេល ២ឆ្នាំ ទៅតាមកិច្ចព្រម​ព្រៀង​ដំណាក់កាល​ទី ១ ក៏ប៉ុន្តែ លោកដូណាល់ ត្រាំ បានបញ្ជាក់ថា បញ្ហា​ជំងឺ​រាតត្បាត បានធ្វើឲ្យគាត់​ផ្លាស់ប្តូរ​គំនិត អំពីកិច្ចព្រម​ព្រៀង​នេះវិញ។

បើយើងក្រឡេកទៅមើល ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាងអាមេរិក និងចិន ក្នុងឆមាសទី ១ ដើមឆ្នាំ ២០២០​នេះ ឃើញថា មានការធ្លាក់ចុះ​គួរឲ្យកត់​សម្គាល់ ដោយក្នុងនោះ ការនាំចេញ​ទំនិញ​ពី​ចិន​ទៅកាន់​អាមេរិក ធ្លាក់ចុះ ៨% ហើយការនាំចូល​ទំនិញ​អាមេរិក​មកកាន់​ចិន​វិញ ក៏មានការ​ធ្លាក់ចុះ​ ១,៥% ផងដែរ។

លោក លី គូវ៉េន ប្រធាននាយកដ្ឋាន​ស្ថិតិ និងវិភាគ​នៃរដ្ឋបាលគយ​ទូទៅចិន បានគូស​បញ្ជាក់ថា ទំហំពាណិជ្ជកម្ម​របស់ចិន​ក្នុងឆមាសទី ១ សម្រេចបាន​ប្រមាណ ២ទ្រីលានដុល្លារ​អាមេរិក ធ្លាក់ចុះ ៣,២% ​ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ក៏ប៉ុន្តែ​វាធ្វើបានល្អ​ជាងការ​​រំពឹងទុក ដោយក្នុង​ខែមិថុនា កន្លងទៅនេះ គឺទទួល​បាននូវ​កំណើន​វិជ្ជមាន ដោយការនាំចេញ​ទំនិញ​ទៅក្រៅ​ប្រទេស កើនឡើង ៤% ហើយការនាំចូល​ទំនិញ​មកកាន់​ប្រទេស​ចិន កើនឡើង ៦%។

គួរជម្រាបដែរថា បណ្តាប្រទេស​ក្នុងតំបន់​អាស៊ាន បានក្លាយជា​ដៃគូពាណិជ្ជកម្ម​ធំជាងគេ​បង្អស់​របស់ ចិន ក្នុងអំឡុង​ពេល ៦ខែនេះ ដោយទំហំ​ពាណិជ្ជកម្ម​សម្រេច​បានជាង ៣០០ពាន់​លានដុល្លារ​អាមេរិក កើនឡើង ៥% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន៕

None



អត្ថបទបន្ទាប់


វិស័យធនាគារផ្ដល់ប្រាក់ទិញផ្ទះជិត ៣ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២០

គិតក្នុងរយៈពេល ៦ខែដំបូងឆ្នាំ២០២០នេះ វិស័យធនាគារបានប្រាក់កម្ចីទិញផ្ទះទៅកាន់អតិថិជនរបស់ខ្លួន មានការកើនឡើងរហូតដល់ជិត ៣ពាន់លានដុល្លារ។ …

ឆមាសទី២នេះ ការនាំចេញអង្ករថៃ អាចនឹងជួបបញ្ហារំខានខ្លាំង

ទស្សនវិស័យនៃការនាំចេញអង្កររបស់ប្រទេសថៃ ហាក់បីដូចជាមិនច្បាស់លាស់ និងអួរអាប់ខ្លាំង នៅក្នុងឆមាសទី ២ ឆ្នាំ ២០២០នេះ ដោយសារតែតម្រូវការប្រើប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ