ក្រុមហ៊ុនបច្ចេកវិទ្យា

សមាជិកព្រឹទ្ធសភាអាម៉េរិក កោះហៅមេក្រុមហ៊ុនបច្ចេកវិទ្យាធំៗមកសួរនាំពីការត្រៀមខ្លួន មុនការបោះឆ្នោត តែគ្មានវត្តមានក្រុមហ៊ុន TikTok


សមាជិកព្រឹទ្ធសភាអាម៉េរិក បានកោះហៅមេក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួន ដើម្បីសួរនាំពីការត្រៀមលក្ខណៈរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងព័ត៌មានមិនពិតពីបរទេសនៅមុនការបោះឆ្នោតក្នុងខែវិច្ឆិកា ព្រោះក្នុងរង្វង់ពេល៤៨ម៉ោង នៃថ្ងៃបោះឆ្នោត គឺជាពេលដែលងាយរងគ្រោះបំផុត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុនបច្ចេកវិទ្យា
ដោយ

ដើម្បីទប់ស្កាត់ការគំរាមកំហែងក៏ដូចជាការចេញផ្សាយនូវព័ត៌មានមិនពិតនៅក្នុងរង្វង់ថ្ងៃបោះឆ្នោតប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ គណៈកម្មាធិការចារកម្មព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានកោះប្រជុំមេក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ៗមួយចំនួន ដើម្បីសួរនាំអំពីការត្រៀមខ្លួនសម្រាប់បញ្ហានេះ ប៉ុន្តែមិនបានអញ្ជើញក្រុមហ៊ុន TikTok នោះទេ។

ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បានផ្តល់សក្ខីកម្មនៅក្នុងសវនាការកាលពីថ្ងៃពុធថា វាអាចនឹងមានការកើតឡើងនូវគ្រោះថ្នាក់នៅពេលខាងមុខ ខណៈដែលការបោះឆ្នោតនៅអាម៉េរិក នៅសល់ពេល៤៨ថ្ងៃទៀត។ ដូច្នេះហើយលោក ស្មីត គិតថា ពេលវេលាដ៏គ្រោះថ្នាក់បំផុត គឺនៅក្នុងរង្វង់ពេល៤៨ម៉ោង មុនការបោះឆ្នោត។

ព្រឹទ្ធសមាជិក លោក ម៉ាក វ៉នន័រ (Mark Warner) ប្រធានក្រុមប្រឹក្សាបានយល់ស្របតាមការលើកឡើងរបស់លោក ស្មីត ប៉ុន្តែបានបន្ថែមថា រយៈពេល៤៨ម៉ោងបន្ទាប់ពីការបោះឆ្នោតក៏ជាពេលវេលាសំខាន់ណាស់ដែរ ជាពិសេសគឺពេលជិតបិទបញ្ចប់ការការបោះឆ្នោតតែម្ដង។

នាយកប្រតិបត្តិគោលនយោបាយមកពីក្រុមហ៊ុន Google និងក្រុមហ៊ុន Meta ក្រុមហ៊ុន Instagram និងក្រុមហ៊ុន WhatsApp ក៏បានផ្តល់សក្ខីកម្មនៅក្នុងសវនាការនោះ ផងដែរ។ ចំណែកលោក Elon Musk ត្រូវបានអញ្ជើញឱ្យឡើងនិយាយដែរ ប៉ុន្តែលោកបានបដិសេធដោយសារហេតុផលថា សាក្សីដែលគេបានអញ្ជើញតំណាងឱ្យក្រុមហ៊ុន X គឺលោក នីក ភីក ​ខល់ (Nick Pickles) បានលាលែងពីតំណែងកាលពីដើមខែនេះ។ ចំណែកក្រុមហ៊ុន TikTok មិនត្រូវបានកោះហៅឱ្យចូលរួមនៅក្នុងសវនាការនេះទេ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


បំណុលរដ្ឋាភិបាលរបស់ថៃ ត្រូវបានគេព្យាករថា នឹងកើនដល់៦៦% នៃ GDP នៅឆ្នាំ២០២៥

ក្រសួងហិរញ្ញវត្ថុថៃ បានវាយតម្លៃថា កម្រិតបំណុលសាធារណៈរបស់ថៃ នឹងកើនដល់៦៦% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៥។ តែយ៉ាងណាកម្រិតបំណុល…

ចិន បង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអាម៉េរិក ចំនួន៩ ដែលមានទំនាក់ទំនងលក់អាវុធឲ្យតៃវ៉ាន់

ទីក្រុងប៉េកាំង ដែលអះអាងថា កោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនបានប្រកាសចាត់វិធានការបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនចំនួន៩ ដែលមានទំនាក់ទំនង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ