ទំនាក់​ទំនង​កម្ពុជា-អាមេរិក

ព្រឹទ្ធ​សភា​អាមេរិក​អនុម័ត​លោក W. Patrick Murphy ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា


ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​នៅថ្ងៃ​សុក្រ ទី២ ខែ​សីហា​នេះ បាន​អនុម័ត​លោក W. Patrick Murphy ឲ្យ​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ខ្លួន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បន្ទាប់​ពី​អវត្តមាន​អ្នក​ការទូត​ជា​ច្រើន​ខែ​មក។
ព្រឹទ្ធ​សភា​អាមេរិក​អនុម័ត​លោក W. Patrick Murphy (នៅក្នុងរូបនេះ) ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា។
ដោយ

សេចក្តី​ប្រកាស​របស់​សភា​អាមេរិក​​បាន​និយាយ​ដូច្នេះ​ថា «លោក W. Patrick Murphy ដែល​មក​ពី​ទីក្រុង Vermont និង​ជា​សមាជិកអាជីព​នៃ​ក្របខ័ណ្ឌ​មន្ត្រីការទូត​ជាន់​ខ្ពស់​ថ្នាក់​រដ្ឋមន្រ្តី-​ទីប្រឹក្សា នឹង​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។»

តាមរយៈ Twitter, សមាគម​​​មន្ត្រីការទូត​អាមេរិកាំង បាន​ប្រកាស​ថា ព្រឹទ្ធ​សភា​បាន​អនុម័ត​បេក្ខភាព​លោក W. Patrick Murphy រួច​ហើយ ឲ្យ​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា​ មក​ជំនួស​លោក William Heidt ដែល​បាន​ផុត​អាណត្តិ​និង​ចាក​ចេញ​ពី​កម្ពុជា​កាល​ពី​ឆ្នាំ​មុន។

អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ស្វាគមន៍​ចំពោះ​ការតែងតាំង​របស់​លោក W. Patrick Murphy។ 

លោក ផៃ ស៊ីផាន បាន​និយាយ​ដូច្នេះ​ថា ៖ «សូម​ស្វាគមន៍​ចំពោះ​ការតែងតាំង​របស់​គាត់។ ទំនាក់​ទំនង​ល្អ​និង​កិច្ច​សហប្រតិបត្តិការ​គឺ​ជា​ចំណាប់​អារម្មណ៍​សម្រាប់​ប្រទេស​ទាំងពីរ។ នេះ​ជា​បំណង​ប្រាថ្នា​របស់​ខ្ញុំ។»

មុន​ការងារ​ជា​ឯកអគ្គរដ្ឋទូត, លោក W. Patrick Murphy គឺ​ជា​ឧបការីរង​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក ហើយ​ក៏​ធ្លាប់​ធ្វើការ​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​បាងកក និង​ប្រទេស​មីយ៉ាន់ម៉ា ផងដែរ។

ទំនាក់​ទំនង​រវាង​កម្ពុជា​និង​អាមេរិក មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ 

កាលពី​ថ្ងៃ​ទី១ ខែ​សីហា លោក ផៃ ស៊ីផាន បាន​សំណូមពរ​ឲ្យ​មន្រ្តី​ស្ថានទូត​អាមេរិក​គួរតែ​វេច​បង្វេច ចាក​ចេញ​ទៅ បើ​សិន​ជា​មិន​ពេញ​ចិត្ត​នឹង​កម្ពុជា​នោះ​ទេ ក្រោយ​ពី​បាន​រិះគន់​ការបោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៨ ថា មិន​សេរី​និង​យុត្តិធម៌។

លោក ផៃ ស៊ីផាន បាន​និយាយ​ថា ស្ថានទូត​អាមេរិក​អត់ទាន់​មាន​វត្តមាន​​ឯកអគ្គរដ្ឋទូត​នៅ​ឡើយ ដូច្នេះ ពិបាក​នឹង​ធ្វើការ​ជាមួយគ្នា ហើយ​បាន​ហៅ​មន្រ្តី​ទាំង​នោះ​ជា «មនុស្ស​ព្រៃ​ក្នុង​ការញុះញង់»៕




អត្ថបទបន្ទាប់


លោកត្រាំថា ពន្ធគយថ្មីលើទំនិញចិន ៣០០ ពាន់លានដុល្លារ នឹងចាប់ផ្ដើមពីខែកញ្ញាតទៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី ០១ សីហានេះ បានប្រកាសឡើង ដែលជាការគំរាមជាថ្មីថា លោកនឹងដាក់បន្ថែមពន្ធគយ១០ភាគ…

ទេសចរ​មកពីប្រទេស​ណា​ដែល​ចាយ​លុយ​ច្រើន​ជាងគេបំផុត នៅវៀតណាម?

ថ្មីៗ​នេះ រដ្ឋបាល​ជាតិ​ទេសចរណ៍​របស់​ប្រទេស​វៀតណាម បាន​ចេញផ្សាយ​របាយការណ៍​ទេសចរណ៍វៀតណាមប្រចាំ​ឆ្នាំ ដែល​បង្ហាញពី​ទេសចរ​មកពី​ប្រទេស​ចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ