ស្ថានភាពកូវីដ-១៩នៅអាមេរិក

អាមេរិកត្រៀមខ្លួនរួចហើយ ដើម្បីប្រយុទ្ធនឹងមេរោគបំប្លែងថ្មី «ឌែលតា» ដែលកំពុងរាតត្បាតកាន់តែខ្លាំង


សេតវិមានអាមេរិកបានឱ្យដឹងថា ខ្លួននឹងបញ្ជូនក្រុមការងារពិសេសទៅកាន់តំបន់ដែលមានកម្រិតហានិភ័យឆ្លងខ្ពស់នៅក្នុងសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ឌែលតា ដែលកំពុងមានការរីករាលកាន់ខ្លាំងក្នុងតំបន់ទាំងនោះ។ ការរីករាលដាននេះកើតឡើងចំពេលដែលអត្រាអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ មានកម្រិតទាបនៅឡើយក្នុងតំបន់មួយចំនួននៃសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
អាមេរិកត្រៀមខ្លួនរួចហើយ ដើម្បីប្រយុទ្ធនឹងមេរោគបំប្លែងថ្មី «ឌែលតា» ដែលកំពុងរាតត្បាតកាន់តែខ្លាំង (www.weforum.org)
ដោយ

យុទ្ធនាការចាក់វ៉ាក់សាំង​របស់​សហរដ្ឋអាមេរិក​​បានកាត់បន្ថយ​​ករណីឆ្លងជាលំដាប់។ តួយ៉ាង ក្នុងរយៈពេល៧ថ្ងៃ​​មានករណីឆ្លងខ្ពស់បំផុត ប្រមាណ២៥ម៉ឺនករណី​ក្នុងមួយថ្ងៃ​ក្នុងខែមករា ដោយបានធ្លាក់មកនៅប្រហែលតែត្រឹម​ ១ម៉ឺន១ពាន់ករណីប៉ុណ្ណោះគិតត្រឹមពាក់កណ្តាលខែមិថុនា។ បើទោះបីករណីប្រចាំថ្ងៃ​ថយចុះក៏ដោយ ប៉ុន្តែនៅភាគពាយព្យ និងអាគ្នេយ៍នៃសហរដ្ឋអាមេរិក នៅតែមានអត្រាចាក់វ៉ាក់សាំងមានកម្រិតទាប និងជាកន្លែងឆ្លងរាលដានខ្លាំង​នៃមេរោគ​បម្លែងខ្លួនថ្មី ឌែលតា។

លោក Jeffrey Zients ទីប្រឹក្សាជាន់ខ្ពស់​សេតវិមានអាមេរិក បាន​ប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ក្រុមការងារការឆ្លើយតបទៅនឹង​ការរាលដាល​នៃមេរោគបំប្លែងថ្មី ឌែលតា នឹងរួចរាល់​ដើម្បី​បង្កើនល្បឿន​នៃការធ្វើតេស្ដ​រកមេរោគកូវីដ-១៩ និង​ព្យាបាល​អ្នកជំងឺ​ដែលកំពុង​មានការកើនឡើង។

លោក Rochelle Walensky ប្រធានមជ្ឈមណ្ឌល​ការពារជំងឺអាមេរិកបាននិយាយថា​មនុស្សជាង ១៨០លាននាក់ និងមានជាង ៦៦% ជាមនុស្សពេញវ័យ​នៅសហរដ្ឋអាមេរិក​បានទទួលការចាក់វ៉ាក់សាំង ប៉ុន្តែមានតំបន់​ប្រមាណជាង ១០០០នៅតែមានអត្រា​ចាក់វ៉ាក់សាំង​ក្រោម ៣០% ។ 

លោក Walensky បានគូសបញ្ជាក់ថា“ វាច្បាស់ណាស់ថា​សហគមន៍ ដែលមានប្រជាជន​មិនទាន់ទទួលបានវ៉ាក់សាំង គឺជាសហគមន៍​ដែលនៅតែងាយរងគ្រោះ” ។ មេរោគបម្លែងខ្លួនថ្មី ឌែលតា ងាយស្រួលក្នុងការចម្លងដែលត្រូវបានគេគិតថាបានក្លាយជាការរាលដាលខ្លាំងបំផុតទី ២ នៅសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ ការសិក្សាថ្មីៗបានបង្ហាញថា អ្នកដែលបានទទួលការចាក់វ៉ាក់សាំងចំនួន២ដូស ដែលផលិតដោយ Pfizer Inc / BioNTech SE និង Moderna Inc (MRNA.O) មានប្រសិទ្ធភាពខ្ពស់ប្រឆាំងមេរោគបម្លែងខ្លួនថ្មីនេះ។ ។

យ៉ាងណាមិញ លោក Jeffrey Zients ទីប្រឹក្សាជាន់ខ្ពស់​សេតវិមានអាមេរិក បាននិយាយថាសេតវិមាននឹងនាំចេញ​ប្រហែល ៤០ លានដូសនៅចុងសប្តាហ៍នេះទៅកាន់ប្រទេសនានារួមមានប្រទេសបង់ក្លាដេស អេក្វាឌ័រ និងតៃវ៉ាន់៕ 

អត្ថបទដោយ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាជីវកម្មធានាឥណទានបានផ្ដល់ការធានាប្រាក់កម្ចី ១៨ករណី ក្រោយបើកដំណើរការបាន៣ខែ

ព័ត៌មាន
ក្រោយពីបានដាក់ឲ្យដំណើរការកាលពីចុងខែមីនា ឆ្នាំ២០២១ មកទល់ពេលនេះ មានឥណទានចំនួន១៨ករណីប៉ុណ្ណោះ ដែលទទួលបានកម្ចីពីធនាគារ និងមីក្រូហិរញ្ញវត្…

ប្រើ​ អេស៊ីលីដាម៉ូបាល ទូទាត់ថ្លៃទំនិញ មិនបាច់ជជែកគ្នារឿងលុយអាប់ខ្វះ!

ព័ត៌មាន
ជាទិដ្ឋភាពជាក់ស្ដែងក្នុងសង្គម នៅពេលទិញទំនិញ​ឬសេវាកម្មនានា អ្នកទិញ​និងអ្នកលក់អាចនឹងជជែកវែកញែកគ្នា​រឿង​លុយអាប់ខ្វះ ឬលើស ជាដើម ។ ឧទាហរណ៍…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ