រថយន្ដអគ្គិសនី

អាមេរិកនឹងចំណាយថវិកាជាង ៣ ពាន់លានដុល្លារគាំទ្រលើការផលិតអាគុយរថយន្តអគ្គិសនី


រដ្ឋបាលលោកចូបៃឌិន ប្រធានាធិបតីអាមេរិក នឹងធ្វើការបែងចែកថវិកាជាង៣ពាន់លានដុល្លារអាមេរិកនៅក្នុងមូលនិធិហេដ្ឋរចនាសម្ព័ន្ធ ដើម្បីជំរុញគាំត្រដល់ដល់រោងចក្រផលិតអាគុយរថយន្ដអគ្គិសនី ខណៈដែលឧស្សាហកម្មនេះ កំពុងមានការរីកលូតលាស់គួរឲ្យកត់សម្គាល់។
អាមេរិកបែងចែកថវិកាជាង៣ពាន់លានដុល្លារអាមេរិកនៅក្នុងមូលនិធិហេដ្ឋរចនាសម្ព័ន្ធ ដើម្បីជំរុញគាំត្រដល់ដល់រោងចក្រផលិតអាគុយរថយន្ដអគ្គិសនី

ថវិកា​ទាំងនេះ នឹង​ត្រូវ​បែង​ចែង ដោយ​ក្រសួង​ថាមពល​សហរដ្ឋអាមេរិក និង​ត្រូវ​ដក​ចេញពី​មូលនិធិ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ ១​ទ្រី​លាន ដុល្លារ ដែល​ទើបតែ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​ចូ​បៃ​ដិ​ន កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​អា​មេ​រិ​កបាន​កាលពី​ថ្ងៃ​ចន្ទ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន CNA​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក ចូ បៃ​ឌិន មាន​គោលបំណង​ចង់ឱ្យ​រថយន្ត​ពាក់កណ្តាល ដែល​ត្រូវ​ដាក់​លក់​នៅ​អា​មេ​រិ​ក​នៅ​ត្រឹម​ឆ្នាំ​២០៣០ គឺជា​រថយន្ត​អគ្គិសនី ខណៈ​នេះ​ជា​គោលដៅ​ដែល​លោក​សង្ឃឹមថា នឹង​ជំរុញ​ការងារ​ផលិតកម្ម​នៅ​ក្នុង​វិស័យ​នេះ នៅ​ក្នុង​យុទ្ធសាស្ត្រ​សំខាន់​ៗ ដើម្បី​ទប់ទល់​ការ​ប្រកួតប្រជែង​របស់​ចិន​នៅ​ក្នុង​ទីផ្សារ ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និង​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន ដែល​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​អាកាសធាតុ​ផង​ដែរ​។ រដ្ឋបាល លោក ចូ បៃ​ឌិន ក៏​កំពុង​ដាក់​ចេញ​វិធានការ​នេះ ជា​ជំហាន​មួយ​ដើម្បី​ធានា​ឯករាជ្យ​ភាព​ថាមពល និង កាត់​បន្ថយ​សម្ពាធ​អតិផរណា​រយៈពេល​វែង ដែល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដោយសារ​តែ​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ផង​ដែរ​។

លោក Mitch Landrieu អ្នកសម្របសម្រួល​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​សេត​វិមាន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​សន្និសីទ​ខ្លី​មួយ​ថា នៅ​ពេល​ដែល​មានការ​ប្រឈម​មុខ​នឹង​ការ​ឡើងថ្លៃ​ប្រេង និង ឧស្ម័ន វា​បាន​បង្ហាញ​ពី​សារៈសំខាន់ នៃ​យានយន្ដ​អគ្គិសនី ដែល​អាច​ចូលរួម​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា ចាក់​ប្រេង​ឥន្ទ​នៈ ដែល​កំពុង​ឡើងថ្លៃ​កាន់​ត​ខ្ពស់​នោះ​។

ទន្ទឹម​នឹង​នេះ លោក Steven Croley ទីប្រឹក្សា​ទូទៅ​របស់​ក្រុមហ៊ុន Ford បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​វិនិយោគ​លើ​ការ​ជំរុញ​គាំទ្រ​ការ​ផលិត​អា​គុយ​រថយន្ដ​អគ្គិសនី​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​នេះ នឹង​ពង្រឹង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​អា​គុយ​រថយន្ដ​អគ្គិសនី​ក្នុងស្រុក បង្កើត​ការងារ និង ជួយ​ក្រុមហ៊ុន​ផលិត​របស់​សហរដ្ឋអាមេរិក​ប្រកួតប្រជែង​នៅ​លើ​ឆាក​ពិភពលោក​។

បន្ថែម​ពី​នេះ មូលនិធិ​ថវិកា​សម្រាប់​ប្រើប្រាស់​ជំរុញ​ការ​ផលិត​អា​គុយ​រថយន្ដ​អគ្គិសនី​នេះ​ទៀត​សោត ក៏​នឹង​ជួយ​បង្កើត និង​ស្ថាបនា​រោងចក្រ​ផលិត​អា​គុយ​រថយន្ដ​នៅ​អា​មេ​រិ​ក​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​។ ជាមួយ​គ្នា​នេះ ច្បាប់​ថវិកា សម្រាប់​អភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​របស់​អា​មេ​រិ​ក ក៏​មាន​បែងចែក​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត សម្រាប់​រដ្ឋាភិបាល​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ទិញ​រថយន្ដក្រុង​អគ្គិសនី និង​ដំឡើង​កន្លែង​សាក​អា​គុយ​រថយន្ដ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ផង​ដែរ​។

គួរ​ជម្រាប​ថា ដើម្បី​ជំរុញ​ដល់​ការ​ផលិត​អា​គុយ​រថយន្ត​អគ្គិសនី​នេះ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព កន្លង​មក រដ្ឋបាល​លោក ចូ បាយ​ឌិន បាន​និង​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​ជា​ច្រើន រួម​ទាំង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla នាយក​ប្រតិបត្តិ General Motors និង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ford ផង​ដែរ​៕

អត្ថបទ​៖ វ៉ា​ន់ ស្រី​រ័​ត្ន

None



អត្ថបទបន្ទាប់


ផ្ញើអីវ៉ាន់ទៅមកភ្នំពេញ-សៀមរាប, TL Express បញ្ចុះតម្លៃសេវាដល់ទៅ ៥០% !

TL Express ដែលជាក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូននិងបញ្ញើរហ័សឈានមុខគេមួយនៅតំបន់អាស៊ី ឥឡូវនេះ ផ្ដល់ជូនប្រូម៉ូសិនពិសេសទៀតហើយ គឺបញ្ចុះតម្លៃ ៥…

តើចិនបានផ្ដល់ជំនួយយោធា និងសេដ្ឋកិច្ចដល់រុស្ស៊ីអំឡុងសង្គ្រាមឈ្លានពាននៅអ៊ុយក្រែនដែរឬទេ?

ចាប់តាំងពីរុស្ស៊ីបើកឆាកសង្គ្រាមឈ្លានពានចូលអ៊ុយក្រែន អស់រយៈពេលជាង២ខែមកនេះ ប្រទេសចិន ហាក់នៅក្រោមសម្ពាធពីលោកខាងលិច ក្រោយពេលដែលមហាយក្សសេដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ