លោកអ្នកអាចទទួលបានសំបុត្រដ៏ពិសេសទាំងនេះ ចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង២រសៀល អំឡុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ទី២១ ខែមិថុនា។ ការផ្តល់ជូននេះ មានសុពលភាពសម្រាប់រាល់ជើងហោះហើរទាំងអស់ នៅចន្លោះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ហើយសំបុត្រទាំងអស់ អាចរកជាវបាននៅលើគេហទំព័រ www.vietjetair.com។
សូមកុំខកខានឱកាសនេះ ដើម្បីទទួលបានសំបុត្រពិសេសមួយ និងធ្វើឲ្យការហោះហើរជាទៀងទាត់របស់លោកអ្នក ក្លាយជាការធ្វើដំណើរប្រកបដោយផាសុកភាព ប្រណីតភាព និងមានភាពរហ័ស ជាពិសេស។
ជាមួយនឹងបណ្តាញហោះហើរដ៏ទូលំទូលាយរបស់ Vietjet ដែលផ្តល់ជូនផ្លូវហោះហើរចំនួន១០៨ ទៅកាន់គោលដៅជាច្រើន ដូចជា ជប៉ុន ហុងកុង សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ចិនដីគោក ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងក្នុងប្រទេសវៀតណាម រាល់ទីក្រុង និងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗទាំងអស់ទូទាំងទ្វីបអាស៊ី នឹងកាន់តែផ្តល់ភាពងាយស្រួល សម្រាប់ការធ្វើដំណើរបែបកម្សាន្ត និងពាណិជ្ជកម្មដ៏មានអត្ថប្រយោជន៍ ពីប្រទេសកម្ពុជា។
ចាប់ផ្តើមជាមួយនឹងជើងហោះហើរមួយពីខេត្តសៀមរាប ទៅកាន់ទីក្រុងហាណូយ ដែលជាមជ្ឈមណ្ឌលមួយក្នុងចំណោមគមនាគមន៍ដ៏សំខាន់របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក្នុងប្រទេសវៀតណាម ដើម្បីបើកពិភពនៃឱកាសទាំងមូលថ្មីមួយ។
ហាណូយ ដែលជាបេះដូងរបស់វៀតណាម គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដ៏ធំដែលមានភាពស្រស់ស្អាតបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ការប្រជុំដោយតំបន់ប្រវត្តិសាស្ត្រជាច្រើននៅជុំវិញទីក្រុង ឡោមព័ទ្ធដោយបឹងដ៏ស្រស់ស្អាត ហាងតាមដងវិថីដ៏វែងអន្លាយ វត្តអារាមនានា អាហារដ៏ឈ្ងុយឆ្ងាញ់ និងកន្លែងកម្សាន្តនាពេលរាត្រីដ៏រំភើបរីករាយ នឹងធ្វើឲ្យគ្រប់គ្នាចង់ធ្វើដំណើរទៅកម្សាន្តក្នុងរយៈពេលដ៏ខ្លី ពីប្រទេសកម្ពុជា ស្របពេលអ្នកធ្វើដំណើរបែបអាជីវកម្ម ក៏អាចរីករាយទៅនឹងការទិញទំនិញនៅកន្លែងមួយក្នុងចំណោមកន្លែងដ៏មានប្រជាប្រិយភាពបំផុតក្នុងប្រទេសវៀតណាម ផងដែរ។
ប្រសិនបើលោកអ្នកមានពេលសម្រាកត្រឹមតែ១ថ្ងៃនៅទីក្រុងហាណូយ លោកអ្នកអាចធ្វើដំណើរទៅទស្សនានៅអគារ Imperial Citadel of Thang Long ដែលជាតំបន់មួយក្នុងចំណោមតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងប្រទេសវៀតណាម។ លោកអ្នកក៏អាចទៅកម្សាន្តនៅតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាព ដូចជា នៅប្រាសាទ Temple of Literature ដែលជាគំរូដ៏ល្អឥតខ្ចោះនៃស្នាដៃស្ថាបត្យកម្មប្រពៃណីវៀតណាម ពីសតវត្សរ៍ទី១១ ផងដែរ។
លោកអ្នកអាចសម្រាកលំហែក្បែរបឹង Hoan Kiem ដែលជាតំបន់ពោរពេញដោយប្រវត្តិសាស្ត្រ។ ការដើរកម្សាន្តឆ្លងស្ពាន Huc Bridge នឹងនាំលោកអ្នកទៅកាន់ប្រាសាទដ៏ល្បីល្បាញមួយឈ្មោះថា Ngoc Son Temple ដែលជាតំបន់មួយក្នុងចំណោមតំបន់ដ៏សំខាន់សម្រាប់ភ្ញៀវទេសចរណ៍ដែលចាប់អារម្មណ៍ទៅលើសាសនាព្រះពុទ្ធ។
ហាណូយ គឺជាទីក្រុងដ៏ល្បីល្បាញសម្រាប់ការកម្សាន្តនាពេលរាត្រីដ៏រំភើប។ លោកអ្នកអាចទៅកម្សាន្តក្នុងហាងផឹកស៊ី និងភោជនីយដ្ឋានជាច្រើន។ ក្រៅពីមានកន្លែងផឹកស៊ីលាយឡំដោយសំឡេងតន្ត្រីដ៏រំភើប ទីក្រុងក៏មានកន្លែងជាច្រើនសម្រាប់ភ្ញៀវទេសចរណ៍ដែលចាប់អារម្មណ៍ទៅលើវប្បធម៌ ជាមួយនឹងការប្រជុំដោយរោងល្ខោនជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងរោងល្ខោនដ៏ល្បីឈ្មោះ Hanoi Opera House ផងដែរ។
ដើម្បីទទួលបានបរិយាកាសដ៏ពិសេសតែមួយ និងភ្លក្សអាហារតាមដងផ្លូវដ៏ឈ្ងុយឆ្ងាញ់ និងស្រាបៀរដ៏ល្បីល្បាញ កុំភ្លេចធ្វើដំណើរទៅកាន់តំបន់ Bia Hoi Junction ដែលជាកន្លែងដ៏ពិសេសសម្រាប់ទាំងភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេស។
ដើម្បីបន្ថែមបពិសោធន៍កាន់តែច្រើនលើការធ្វើដំណើររបស់លោកអ្នក ក៏ដូចជាផ្តល់ផាសុកភាពលើការហោះហើរ និងសន្សំសំចៃពេលរបស់លោកអ្នក Vietjet ផ្តល់ជូនសេវាដ៏ពិសេសឈ្មោះថា SkyBoss។
ជាមួយនឹងសេវាដ៏ពិសេសមួយនេះ លោកអ្នកអាចរីករាយជាមួយនឹងសិទ្ធិជាអាទិភាពនៅកន្លែងពិនិត្យសបុត្រ (Check-in) និងក្នុងពេលឡើងលើយន្តហោះ រួមមាន សិទ្ធិអាទិភាពលើការជ្រើសរើសកៅអីជួរមុខ និងការទទួលបានការបម្រើជូនយ៉ាងឆាប់រហ័សលើការពិនិត្យឥវ៉ាន់របស់អ្នក ដែលអាចមានទម្ងន់រហូតដល់៣០គីឡូក្រាម។
ការហោះហើរជាមួយនឹងសេវា Sky Boss ក៏រាប់បញ្ចូលទាំងការផ្តល់ជូនអាហារដ៏ឈ្ងុយឆ្ងាញ់ និងភេសជ្ជៈផ្សេងៗនៅលើយន្តហោះ ផងដែរ។ លោកអ្នកក៏អាចចូលទៅកាន់កន្លែងរង់ចាំដ៏ល្អប្រណីតមួយ ជាមួយនឹងការផ្តល់ជូនការប្រើប្រាស់អ៊ីនធឺណិត ដោយឥតគិតប្រាក់ ក៏ដូចជាការបម្រើជូននូវអាហារ និងភេសជ្ជៈផ្សេងៗ ផងដែរ។
អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ដ៏អស្ចារ្យបំផុតដែលអតិថិជនរបស់ Vietjet ទទួលបាន គឺភាពបត់បែនរបស់ក្រុមហ៊ុននេះ។ ជាមួយនឹងសេវា Sky Boss លោកអ្នកអាចផ្លាស់ប្តូរកាលបរិច្ឆេទនៃការហោះហើរទាំងស្រុងរបស់លោកអ្នកបានដោយឥតគិតប្រាក់ ក៏ដូចជាផ្លាស់ប្តូរផ្លូវ និងកម្មវិធីហោះហើររបស់លោកអ្នក ផងដែរ។
សេវា Sky Boss គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អតិថិជនបែបពាណិជ្ជកម្ម ដែលចាត់ទុកពេលវេលាជាមាសប្រាក់ និងចង់បន្ថែមផាសុខភាព និងល្បឿនបន្ថែមទៀតលើការធ្វើដំណើររបស់ខ្លួន។ ស្វែងយល់បន្ថែមពីសេវាកម្មនេះ នៅទីនេះ តាមរយៈ https://vietjetair.com/Sites/Web/en-US/skyboss និងរីករាយជាមួយនឹងការហោះហើរប្រកបដោយផាសុខភាព និងមានតម្លៃថោកសមរម្យ ទៅកាន់ទីក្រុងហាណូយ ឬទូទាំងទ្វីបអាស៊ី ហើយចាប់ផ្តើមការធ្វើដំណើរនាពេលបន្ទាប់របស់លោកអ្នកទាំងភាពរំភើបរីករាយ។
តម្លៃសំបុត្រមិនរាប់បញ្ចូលពន្ធ និងការចំណាយផ្សេងៗឡើយ។ សំបុត្រហោះហើរ អាចធ្វើការកក់ទុកមុនបាននៅលើគេហទំព័រ www.vietjetair.com នៅចន្លោះម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង២រសៀល នៅថ្ងៃទី១៩ ទី២០ និងទី២១ ខែមិថុនា។ សំបុត្រក្នុងប្រមូសិននេះ មានសុពលភាពរាល់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិទាំងអស់របស់ Vietjet។ ការធ្វើដំណើរនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែសីហា ដល់ទី៣១ ខែធ្នូ ឆ្នាំ២០១៩ (មិនរាប់បញ្ចូលថ្ងៃសម្រាកបុណ្យជាតិនានា)៕