នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា ដែលដកស្រង់ប្រភពសារព័ត៌មាន Zing របស់វៀតណាម។
ចំពោះជើងហោះហើរពី ហាណូយ-វៀនច័ន្ទ (ប្រទេសឡាវ) វៀងច័ន្ទ-ភ្នំពេញ (ប្រទេសកម្ពុជា) និងភ្នំពេញ-ទីក្រុងហូជីមិញ (វៀតណាម) នឹងអាចចាប់ផ្តើមការហោះហើរឡើងវិញ ចាប់ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ដែលមានជើងហោះហើរ សរុប ៧ជើង ក្នុងមួយថ្ងៃ។
តំណាង Vietnam Airlines បានឲ្យដឹងថា កាលបរិច្ឆេទនេះនៅជាផែនការរបស់ក្រុមហ៊ុននៅឡើយ ដែលក្រុមហ៊ុនកំណត់ឡើង ដើម្បីត្រៀមស្រាប់ក្នុងករណីការស្នើសុំបើកជើងហោះហើរអន្តរជាតិឡើងវិញ បានត្រូវអនុម័តតែប៉ុណ្ណោះ “សព្វថ្ងៃ ក្រុមហ៊ុនកំពុងពិភាក្សាលម្អិតជាមួយលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាម ក្រសួងគមនាគមន៍និងដឹកជញ្ជូន ក្រសួងការបរទេស និងក្រសួងសុខាភិបាលវៀតណាម ដើម្បីរកវិធានការបើកជើងហោះហើរឡើងវិញ ឲ្យសមស្របតាមការដឹកនាំរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម”។
តំណាង Vietnam Airlines បានបន្តទៀតថា ក្រុមហ៊ុននឹងចេញសេចក្តីជូនដំណឹងជាផ្លូវការដល់សាធារណជន នៅក្រោយពេលមានការឯកភាពចុងក្រោយជាមួយនឹងបណ្តាភាគីដែលពាក់ព័ន្ធ៕