អ្នកជំនាញ៖ កសិករវៀតណាម នឹងរងទុក្ខធំ ប្រសិនបើរដ្ឋាភិបាលបិទលែងឲ្យនាំចេញអង្ករ
វិធានការឈប់នាំចេញអង្ករទៅក្រៅប្រទេសរបស់រដ្ឋាភិបាលវៀតណាម នឹងធ្វើឲ្យតម្លៃអង្ករធ្លាក់ចុះ ដោយសារតែការផ្គត់ផ្គង់មានលើសកម្រិត ហើយវាក៏នឹងធ្វើឲ្យមា…
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានយល់ព្រមលើសំណើរបស់ក្រសួងហិរញ្ញវត្ថុ ដែលស្នើបញ្ឈប់ជាបណ្ដោះអាសន្ន នូវរាល់សកម្មភាពទាំងអស់ដែលទាក់ទិននឹងឆ្នោត ល្បែង និងកាស៊ីណូ។
វិធានការផ្អាកអាជីវកម្មឆ្នោតនេះ នឹងហាមប្រាមអ្នកលក់ឆ្នោត ឲ្យបញ្ឈប់សកម្មភាពដើរលក់ឆ្នោតនៅគ្រប់ទីកន្លែង ដើម្បីកាត់បន្ថយលទ្ធភាពឆ្លងវីរុសកូវីដ១៩។
ទន្ទឹមនឹងវិធានការនេះ នាយករដ្ឋមន្ត្រីវៀតណាម ក៏បាននិយាយផងដែរថា មន្ត្រីរដ្ឋាភិបាលចាំបាច់ត្រូវមានផែនការជួយគាំទ្រដល់ជីវភាពរបស់ប្រជាជនដែលមានចំណូលទាប ក្នុងអំឡុងពេលហាមប្រាមនេះ។
គិតត្រឹមថ្ងៃទី៣០ មីនា វៀតណាមមានករណីឆ្លងវីរុសកូវីដ១៩ ចំនួន ១៩៤ករណី ដោយក្នុងនោះ អ្នកជំងឺ ៥២នាក់ បានជាសះស្បើយ និងបានត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕