រដ្ឋាភិបាលសិង្ហបុរី ព្យាករសេដ្ឋកិច្ចជាថ្មីថាអាចនឹងធ្លាក់ចន្លោះ ៦% ទៅ ៦,៥% ក្នុងឆ្នាំ ២០២០
រដ្ឋាភិបាលប្រទេសសិង្ហបុរី តាមរយៈក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម បានធ្វើការព្យាករថា សេដ្ឋកិច្ចជាតិ អាចនឹងធ្លាក់ចុះចន្លោះពី ៦% ទៅ ៦,៥% ក្នុងឆ្…
ពិធីបើកការដ្ឋានសាងសង់វិមានមិត្តភាពកម្ពុជា-វៀតណាមនេះ ត្រូវបានចូលរួមដោយលោក ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា, លោក ជាម ច័ន្ទសោភ័ណ ជាអភិបាលខេត្តត្បូងឃ្មុំ និងលោក ង្វៀន ថាញ់ ជិញ អនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា ព្រមទាំងអ្នកចូលរួមជាច្រើនទៀត។
ប្រភពពី VNA បានឲ្យដឹងដែរថា ត្រូវបានសាងសង់ឡើងលើផ្ទៃដី ៤ហិកតា វិមានមិត្តភាពកម្ពុជា-វៀតណាម ថ្មីនេះ គឺស្ថិតនៅក្នុងចំណោមវិមានមិត្តភាពចំនួន ២២ ដែលកំពុងត្រូវបានស្ថាបនាកែលម្អ និងសាងសង់ឡើង នៅទូទាំងប្រទេសកម្ពុជា ដើម្បីបញ្ជាក់ពីសារសំខាន់ជាប្រវិត្តិសាស្ត្រ នៃជំនួយរបស់ទាហានស្ម័គ្រចិត្តវៀតណាម ក្នុងការជួយប្រទេសជិតខាងក្នុងការប្រឆាំង ផ្ដួលរំលំរបបខ្មែរក្រហម៕