វ៉ាក់សាំង AstraZeneca - វៀតណាម

វៀតណាម​នៅបន្ត​ចាក់​វ៉ាក់សាំង AstraZeneca ដដែល ខណៈ​ប្រទេស​ជាច្រើន​​ផ្អាក​បណ្ដោះ​អាសន្ន


វៀតណាម​នឹង​បន្ត​ការ​ចាក់វ៉ាក់សាំង AstraZeneca ដដែល ដោយសារថា​ខ្លួន​ពុំ​មាន​កំណត់ត្រា​ណា​មួយ​អំពី​ករណី​ឈាម​កក​ក្នុង​សរសៃ​ដូច​ដែល​ត្រូវ​បាន​គេរាយការណ៍​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​នោះទេ ។ នេះ​បើ​តាម​ការផ្សាយរបស់​សារព័ត៌មានវៀតណាម ។
វ៉ាក់សាំង Oxford Astra-Zeneca
ដោយ

រយៈពេល​៥ថ្ងៃចុងក្រោយនេះ បុគ្គលិក​ពេទ្យ​និង​អ្នកធ្វើការនៅជួរមុខ​ ១៦០០នាក់​ នៅក្នុង​តំបន់​ចំនួន៩ នៅប្រទេសវៀតណាម បាន​ចាក់ដូសទីមួយ​នៃវ៉ាក់សាំង AstraZeneca ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អង់គ្លេស-ស៊ុយអែត សហការជាមួយ​សាកលវិទ្យាល័យ​ Oxford របស់​អង់គ្លេស ។

នៅវៀតណាម ពុំទាន់មាន​ករណី​កំណក​ឈាម​នៅក្នុងសរសៃ​បន្ទាប់ពី​ការចាក់វ៉ាក់សាំង AstraZeneca នៅឡើយទេ កន្លងមក ។ នេះបើតាម​ការ​ឲ្យដឹង​របស់​សាស្ត្រាចារ្យ Dang Duc Anh នាយក​វិទ្យាស្ថានជាតិ​អនាម័យ​និង​អេពីដេមីសាស្ត្ររបស់​វៀតណាម ដែល​ផ្សាយដោយ VN Express ។ 

លោកសាស្ត្រាចារ្យ Dang Duc Anh បាន​និយាយថា «វៀតណាម​កំពុង​អនុវត្ត​កម្មវិធីចាក់វ៉ាក់សាំង AstraZeneca ជា​បន្ត​ ទៅតាម​ការ​គ្រោងទុកដដែល និង​បន្ត​តាមដាន​ប្រតិកម្ម​នៅក្រោយ​ការចាក់វ៉ាក់សាំង​យ៉ាង​យកចិត្តទុកដាក់ ។»

គិតត្រឹម​ថ្ងៃសុក្រនេះ ប្រទេស​អឺរ៉ុបចំនួនយ៉ាងហោចណាស់ ៩ បាន​ប្រកាស​ផ្អាក​ការប្រើ​វ៉ាក់សាំង AstraZeneca នៅក្រោយ​ពេល​មាន​របាយការណ៍​អំពី​ករណី​កំណក​ឈាម​ក្នុង​សរសៃនៅ​លើ​ខ្លួន​មនុស្សដែល​បានចាក់វ៉ាក់សាំង AstraZeneca ។ ហើយ​ប្រទេសថៃ គឺជា​ប្រទេសអាស៊ី​ដំបូងគេ​បង្អស់​ដែល​បាន​ផ្អាក​ជាបណ្ដោះអាសន្ន​នូវការប្រើ​វ៉ាក់សាំង AstraZeneca នេះដែរ ។ 

ប៉ុន្តែទោះជាយ៉ាងណា គណៈកម្មាធិការ​សុវត្ថិភាព​នៃ​និយតករ​ឱសថ​អឺរ៉ុប កំពុងធ្វើការស៊ើបអង្កេត​លើ​បញ្ហានេះ ប៉ុន្តែ បាននិយាយថា បច្ចុប្បន្ន ពុំមាន​ភ័ស្តុតាង​បញ្ជាក់ថា ការចាក់វ៉ាក់សាំង AstraZeneca បានបណ្ដាល​ឲ្យ​មាន​ឈាម​កក​នៅក្នុង​សរសៃ​នៅឡើយទេ ។ 

និយតករ​ឱសថ​អឺរ៉ុប ក៏បាន​កត់សម្គាល់ផងដែរថា ទិន្នន័យដែល​អាចរកបាន​កន្លងមក បានបង្ហាញថា ចំនួន​នៃករណី​កំណក​ឈាម​នៅក្នុង​សរសៃក្នុងចំណោម​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង គឺ​ពុំ​មាន​កម្រិត​ខ្ពស់​ជាង​អ្វីដែលគេសង្កេតឃើញ​កើតមាន​នៅក្នុង​ចំណោម​ប្រជាជនទូទៅនោះទេ ។ 

វេជ្ជបណ្ឌិត​ជំនាញ​ផ្នែកសុវត្ថិភាព​វ៉ាក់សាំង នៅ​និយតករ​ឱសថ​និង​ផលិផល​ថែទាំ​សុខភាព​នៃ​ចក្រភព​អង់គ្លេស បាននិយាយថា សុវត្ថិភាព​របស់​មហាជន​គឺ​ជា​អាទិភាពចម្បង ហើយ​យើង​កំពុង​បន្ត​ស៊ើបអង្កេត​លើ​បញ្ហា​នេះ ប៉ុន្តែ​ យើងសូមបញ្ជាក់ថា ភ័ស្តុតាងដែលមាន​ពុំ​បាន​បញ្ជាក់ថា វ៉ាក់សាំង​ AstraZeneca ជាបុព្វហេតុ​នៃការកក​ឈាម​នៅ​ក្នុង​សរសៃ​ឡើយ ៕




អត្ថបទបន្ទាប់


ប្រទេស​ជា​ច្រើន​ផ្អាក​ការចាក់វ៉ាក់សាំង AstraZeneca ៖ តើ​ហេតុអ្វី? តើ​អ្នក​ជំនាញ​និយាយ​អ្វីខ្លះ​អំពី​វ៉ាក់សាំងនេះ?

ព័ត៌មាន
នៅថ្ងៃសុក្រនេះ ថៃ​បាន​ក្លាយជាប្រទេស​អាស៊ី​ដំបូងគេ​បង្អស់​ដែល​ផ្អាក​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​ AstraZeneca ដោយបារម្ភពីសុវត្ថិភាព គឺ​នៅ​…

រកឃើញករណីឆ្លងថ្មី ៣៩ នាក់បន្ថែមទៀតហើយ គិតត្រឹមព្រឹកថ្ងៃទី ១៣ ខែមីនា

ព័ត៌មាន
ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងថ្មីកូវីដ-១៩ ចំនួន ៣៩នាក់ បន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២១នេះ ដោយក្នុងនោះ សុទ្ធសឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ