ការនាំចេញ​ផលិត​ផល​កសិកម្មវៀតណាម

វៀតណាម នាំចេញផលិតផលកសិកម្មជាង ៣០ពាន់លានដុល្លារអាមេរិកនៅ៩ខែឆ្នាំនេះ


ក្នុងរយៈពេល ៩ខែដំបូង ដើមឆ្នាំ ២០១៩ ប្រទេសវៀតណាម បានសម្រេចការនាំចេញផលិតផលកសិកម្មជាង ៣០ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣% ធៀបនឹងឆ្នាំមុន ហើយផលិតផលទាំងអស់នោះ ត្រូវបាននាំចេញទៅកាន់ ១៨៥ប្រទេស ដែលធ្វើឲ្យ វៀតណាម ជាប់លំដាប់ថ្នាក់លេខ ២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប់លេខ ១៥ នៅទូទាំងសកលលោក។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកវៀតណាម។
ការនាំចូលរបស់វៀតណាម អាចនឹងមានលើសការនាំចេញ ៣ពាន់លានដុល្លារនៅឆ្នាំនេះ (រូបភាព៖ Vietnam Express)
ដោយ

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍​ជនបទ​វៀតណាម​បានគូសបញ្ជាក់ថា តម្លៃនៃផលិតផល​កសិកម្ម​វៀតណាម​ បានជួយរុញ​ច្រានដល់ ខ្សែសង្វាក់​តម្លៃ​កសិកម្ម​ទូទាំង​សកលលោក តួយ៉ាង សហគ្រាស​កសិកម្មវៀតណាម​មួយចំនួន បានឈាន​ដល់ការផលិត​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ ដូចជា កាហ្វេ និងផ្លែ​ស្រកានាគ​ជាដើម។

គិតត្រឹមដំណាច​ខែកញ្ញា​កន្លងទៅ វៀតណាម មានខ្សែច្រវ៉ាក់​ទីផ្សារ​កសិកម្មជាង ១.៤០០កន្លែង ដែលអាចធានា​បានថា គុណភាព​ផលិតផល​កសិកម្ម​វៀតណាម គឺត្រូវបាន​គេទទួលស្គាល់ និងអាច​បំពេញ​តម្រូវការ​ទីផ្សារ​អន្តរជាតិបាន។

យ៉ាងណាមិញ ការនាំចេញ​ផលិតផល​កសិកម្ម​របស់វៀតណាម មិនបាន​ដើរទៅមុខ​យ៉ាងរលូន រហូតនោះទេ​ តួយ៉ាង ប្រទេសចិន ដែលជាអ្នកទិញ​ផលិតផល​កសិកម្ម​ធំជាងគេ​បំផុត​របស់វៀតណាម​បានធ្វើ ការរឹតបន្តឹងលើ លក្ខខណ្ឌនាំ​ចូល​ផ្លែឈើ ដោយតម្រូវឲ្យ​បញ្ជាក់​ប្រភពដើម និងវិញ្ញបនបត្រ​អនាម័យ ទៅលើ ផ្លែឈើ ដែលវៀតណាមនាំចេញ។

យ៉ាងណាមិញ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍​ជនបទវៀតណាម បញ្ជាក់ថា ចិន ចាប់ផ្តើមរឹតបន្តឹង​ច្បាប់បែបនេះ ក៏ដោយសារតែ ការនាំចេញ​របស់វៀតណាម ធ្លាប់មាន ប្រវត្តិបញ្ហា​កើតឡើងច្រើន ជាពិសេស​ទាក់ទងនឹង ការក្លែងបន្លំ​ផ្លូវច្បាប់ និងបំពាន​ស្តង់ដារគុណភាព ដែលកំណត់​ដោយចិន។

លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិន បានបន្ថែមច្បាប់​រឹតបន្តឹងលើ យានយន្ត ដែលដឹកជញ្ជូន​ទំនិញទាំងអស់ ចូលមកប្រទេសចិន ដោយតម្រូវឲ្យ ប្រើប្រាស់​ស្លាកលេខអេឡិច​ត្រូនិក ហើយបើសិន​ជាគ្មាននោះទេ ត្រូវរង់ចាំ​ការធានាពី​ អាជ្ញាធរ ជាមុន។

ដោយសារតែការអនុវត្តច្បាប់​ថ្មីរបស់ចិន ចាប់ផ្តើម​ឆាប់រហ័សពេក បានធ្វើឲ្យ យានយន្ត​ដឹកជញ្ជូន​ទាំងអស់នោះ មិនអាចបំពេញ​បែបបទ​បានភ្លាមៗនោះទេ ដែលបណ្តាលឲ្យ​មានការកកស្ទះ​ទំនិញជាង ៥០០ឡានកុងតឺន័រ អស់ជាច្រើនថ្ងៃ នៅព្រំដែន​ភាគខាងជើង ដែលសុទ្ធសឹងតែ​ជាបន្លែ ​និងផ្លែឈើ ដែលត្រូវនាំចូល​ទៅកាន់ប្រទេសចិននោះ ត្រូវខូចគុណភាព និងខាតបង់​ប្រាក់​អស់ជាច្រើន។

គួរជម្រាបដែរថា ទោះបីជាមានការ​លំបាក​យ៉ាងណា វៀតណាម ក៏បាន​ដាក់គោលដៅ​សម្រាប់ឆ្នាំ ២០៣០​ខាងមុខថា នឹងអភិវឌ្ឍខ្លួន​ទៅជា កំពូលប្រទេស​កែច្នៃកសិកម្ម ក្នុងលំដាប់កំពូល​ទាំង ១០ ទូទាំង​សកលលោក៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Kulara water បង្ហាញពីហេតុផលនៃការទទួលបានពានរង្វាន់ CSR

ដើម្បីបញ្ជាក់ពីការពិតដល់សាធារណៈជន ពីមូលហេតុដែលក្រុមហ៊ុន Kulara water ទទួលបានពានរង្វាន់ជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវសង្គម ហៅកាត់ថ…

ធុរជន​កម្ពុជា​ល្បីៗ, លោក​ទូត​អាមេរិក​ថ្មី នឹងចូលរួម​វេទិកា​ធុរកិច្ច​​ឥណ្ឌូ-ប៉ាស៊ីហ្វិក ​នៅប្រទេស​ថៃ

ធុរជន​និងសហគ្រិន​​​លេចធ្លោ​​នៅ​ក្នុង​វិស័យ​ឯកជន​នៃ​ប្រទេស​កម្ពុជា ប្រមាណជិត ២០នាក់ ដែល​ដឹកនាំ​ដោយ​​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី ប្រចាំ​ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ