អង់គ្លេសនឹងជំរុញឧស្សាហកម្មឈីប តាមរយៈមូលនិធិជាង ១ពាន់ ២រយលានដុល្លារ

អង់គ្លេសនឹងឧបត្ថម្ភមូលនិធិជាង១ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុនឈីបកុំព្យូទ័រ ដើម្បីប្រជែងជាមួយចិន


អង់គ្លេសកំពុងរៀបចំកញ្ចប់ទឹកប្រាក់ឧបត្ថម្ភជាង១ពាន់២រយលានដុល្លារ នៅក្នុងឧស្សាហកម្មឈីបកុំព្យូទ័រ ដើម្បីប្រជែងជាមួយចិន ខណៈដែលប៉េកាំងកំពុងគ្របដណ្តប់លើវិស័យមួយនេះ បង្កឱ្យមានការបារម្ភលើសន្តិសុខជាតិរបស់អង់គ្លេសជាខ្លាំង។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើគ្រឿងបង្គុំរបស់ចិនផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Telegraph។
អង់គ្លេសនឹងជំរុញឧស្សាហកម្មឈីប តាមរយៈមូលនិធិជាង ១ពាន់ ២រយលានដុល្លារ
ដោយ

គម្រោងនេះ នឹងធ្វើឱ្យអង់គ្លេស ក្លាយជាប្រទេសចំណូលថ្មីមួយទៀត ដែលចូលរួមក្នុងសង្វៀន ក៏ដូចជាសមរភូមិសង្គ្រាមបច្ចេកវិទ្យាបន្ទះឈីប ដែលជាគ្រឿងបង្គុំដ៏សំខាន់បំផុតមួយមិនអាចខ្វះបាន ក្នុងសម្ភារៈប្រើប្រាស់អេឡិចត្រូនិចប្រចាំថ្ងៃ ខណៈដែបច្ចុប្បន្ន ទីក្រុងវ៉ាស៊ិនតោន និងប៉េកាំងកំពុងប្រជែងគ្នាយ៉ាងខ្លាំងក្លាលើសង្គ្រាមបន្ទះឈីបនេះ។

យុទ្ធសាស្រ្តបន្ទះឈីប ដែលទន្ទឹងរង់ចាំជាយូរមកហើយរបស់រដ្ឋាភិបាលទីក្រុងឡុងដ៏ ត្រូវបានរំពឹងថា នឹងរួមបញ្ចូលសំណើចំពោះការឧបត្ថម្ភធនដល់អាជីវកម្មឈីបអេឡិចត្រូនិក ក្នុងដំណាក់កាលដំបូង និងសកម្មភាពស្រាវជ្រាវដែលជាប់ពាក់ព័ន្ធជាច្រើនទៀត។

ក្រុមមន្រ្តីពាក់ព័ន្ធកំពុងសម្លឹងមើលការវិនិយោគ ដែលមានទឹកប្រាក់ប្រមាណជាង១ពាន់ ២រយលានដុល្លារនេះ ដែលទំនងជាត្រូវចំណាយពេលជាច្រើនឆ្នាំសម្រាប់រៀបចំ ហើយអាចនឹងដកថវិកាចេញពីគម្រោងស្រាវជ្រាវ និងអភិវឌ្ឍឈីបរបស់អង់គ្លេសកន្លងមក ដែលមានទឹកប្រាក់ដល់ទៅជិត២៥ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ ការវិនិយោគ ឬឧបត្ថម្ភធនណាមួយ នឹងតម្រូវឱ្យមានការយល់ព្រមចុងក្រោយជាចាំបាច់ ពីក្រសួងហិរញ្ញវត្ថុ។

ជាមួយនឹងផែនការរបស់រដ្ឋាភិបាល ដែលនឹងត្រូវបានបង្កើនមូលនិធិសម្រាប់អាជីវកម្មឈីបកុំព្យូទ័រថ្មីៗនោះ វាក៏នឹងជួយដល់ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការស្រាប់ឱ្យកាន់តែរីកចម្រើន ហើយបន្តលើកទឹកចិត្តសម្រាប់ក្រុមហ៊ុនឯកជនដែលមានការបណ្តាក់ទុនរួមគ្នា ក្នុងការវិនិយោគលើវិស័យមួយនេះ។

ប្រទេសអង់គ្លេស ត្រូវបានរំពឹងថា នឹងបង្កើតអង្គភាពមួយ ដើម្បីទទួលខុសត្រូវចំពោះឧស្សាហកម្មនេះ។ ការផ្តល់មូលនិធិនេះ ទំនងជាត្រូវបានធ្វើឡើង តាមរយៈធនាគារអាជីវកម្ម និងតាមមូលនិធិវិនិយោគយុទ្ធសាស្រ្តសន្តិសុខជាតិ។

សូមរំឭកថា មិនថាតែអង់គ្លេសនោះទេ សូម្បីតែបណ្តាប្រទេសឯទៀតនៅសហភាពអឺរ៉ុប បានសម្រេចឯកភាពគ្នារួចហើយ កាលពីខែវិច្ឆិកាឆ្នាំ២០២២ លើសំណើគម្រោងមួយមានតម្លៃជាង៤៦ពាន់លានដុល្លារ លើការផលិតឈីប ដើម្បីសម្រេចតាមគោលដៅរបស់ខ្លួនក្នុងការកាត់បន្ថយការពឹងផ្អែកលើអាមេរិក និងរោងចក្រនៅអាស៊ីជា ពិសេសគឺចិនតែម្ដង។ ថ្មីៗនេះ ក្រុមហ៊ុនធំៗរបស់ជប៉ុនក៏បានវិនិយោគរួមគ្នា ក្រោមឈ្មោះក្រុមហ៊ុនថ្មី Rapidus ក្នុងគម្រោងទឹកប្រាក់៣៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍឈីបផងដែរ ដែលគោលបំណងគឺមានស្រដៀងគ្នា ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសដទៃ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ក្រុមហ៊ុន Tesla រកចំណូលបានលើសពីការរំពឹងទុក ទោះមានលក់រថយន្តបញ្ចុះតម្លៃក៏ដោយ

ព័ត៌មាន
ក្រុមហ៊ុនរថយន្តយក្សអាមេរិក Tesla បានប្រកាសកាលពីថ្ងៃទី២៥ខែមករាថា ខ្លួនរក ចំណូល និងចំណេញប្រាក់សុទ្ធបានលើសពីការរំពឹងទុករបស់ Wall Street…

កម្ពុជា និងកូរ៉េខាងត្បូងព្រមព្រៀងគ្នាបន្ដជំរុញបន្ថែមការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ក្រោយFTAចូលជាធរមាន

ព័ត៌មាន
គណៈប្រតិភូនៃប្រទេសកម្ពុជា និងសមភាគីកូរ៉េខាងត្បូងនៅថ្ងៃសុក្រទី២៧មករានេះ បានយល់ព្រមជំរុញការធ្វើពាណិជ្ជកម្មរវាងគ្នា និងក៏ដូចជាបង្កើនការវិនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ