ការនាំចេញ​គ្រឿងសមុទ្រវៀតណាម

វៀតណាមរកចំណូលបាន ១,៥ពាន់លានដុល្លារ ពីការនាំចេញបង្គា​នៅពាក់កណ្ដាលឆ្នាំ២០២០


បើទោះបីជាការនាំចេញគ្រឿងសមុទ្រសរុបរបស់វៀតណាម មានការធ្លាក់ចុះបន្តិច នៅក្នុងឆមាសទី ១ ឆ្នាំ ២០២០នេះ ដោយសារតែវិបត្តិមេរោគកូវីដ-១៩ក៏ដោយចុះ ប៉ុន្ដែក្នុងនោះ បើមើលលើការនាំចេញបង្គា ហាក់ធ្វើបានល្អជាងគេ ដោយសម្រេចបាន ១,៥ ពាន់លានដុល្លារ រក្សាបាននូវកំណើន ៥,៧% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាមរកចំណូលបាន ១,៥ពាន់លានដុល្លារ ពីការការនាំចេញបង្គា នៅពាក់កណ្ដាលឆ្នាំ២០២០ ()baodautu.vn
ដោយ

សមាគម​អ្នកនាំចេញ និងផលិតគ្រឿង​សមុទ្រ​វៀតណាម បានលើកឡើងថា តម្លៃបង្គា​វៀតណាម កំពុង​ស្ថិតនៅ​ក្នុង​ទំនោរ​កើនឡើង​ជាលំដាប់ ដោយសារតែ ទីផ្សារ​សំខាន់ៗ ដូចជា ជប៉ុន អាមេរិក និងសហភាព​អឺរ៉ុប មិនបាន​ស្តុក​ទុកបង្គា ច្រើនដូច​មុន​នោះទេ ដូច្នេះហើយ ការនាំចេញ​បង្គាវៀតណាម អាច​នឹងកើន​ឡើងបន្ត​ទៀត នៅក្នុងរយៈពេល ៣ ទៅ៤ខែខាងមុខទៀត។

ក្នុងនោះតម្លៃ​បង្គា​ស កើនឡើង ១១% ហើយបរិមាណ​នាំចេញ​បង្គា​ស ស្មើនឹង ៧០% នៃការនាំចេញ​សរុប ខណៈតម្លៃ​បង្គារ​ផ្សេង​ទៀត​ធ្លាក់ចុះ ១៥%។

សហរដ្ឋអាមេរិក​នៅតែជា​អ្នកទិញ​បង្គា​វៀតណាម​ច្រើនជាង​គេបង្អស់ រហូតដល់​ទៅ ២១% នៃការនាំចេញ​បង្គាសរុប​របស់​វៀតណាម ហើយក្នុង​ឆមាសទី ១នេះ វៀតណាម នាំចេញបង្គា ដែលមាន​តម្លៃ​សរុបជាង ៣២៣​លានដុល្លារ​អាមេរិក​ទៅកាន់​អាមេរិក កើនឡើង ២៩% ធៀបនឹង​រយៈពេល​ដូចគ្នាកាល​ពីឆ្នាំមុន។

បង្គាវៀតណាម មានសមត្ថភាព​ប្រកួត​ប្រជែងខ្លាំង នៅក្នុង​ទីផ្សារ​អាមេរិក ដោយសារតែ វៀតណាម អាចរក្សា​ស្ថិរភាព​ផលិតកម្ម​បានលឿន​ជាងគេបំផុត អំឡុង​ពេល​កូវីដ-១៩នេះ ខណៈអ្នក​នាំចេញ​បង្គាផ្សេងៗ​ដូចជា ឥណ្ឌា និងអេក្វាទ័រ នៅតែបន្ត​ទទួល​រងគំនាប​ពី​វិធាន​ការបិទ​ទីក្រុង និងកង្វះខាត​កម្មករ​រោងចក្រ។

ដោយឡែក ការនាំចេញ​បង្គា​ទៅកាន់​ទីផ្សារចិន​ក្នុងខែមិថុនា​កន្លងទៅ មានការកើន​ឡើង ២៣% ដោយសារតែ​អ្នកផ្គត់ផ្គង់​បង្គា​សំខាន់ៗ​ទៅកាន់ចិន បានជួប​ប្រទះ​នឹងបញ្ហា បន្ទាប់ពី រកឃើញ​មេរោគ​កូវីដ-១៩ នៅលើទំនិញ​របស់​ពួកគេ ដែលវា​ជាការបើក​ឱកាសឲ្យ​បង្គាវៀតណាម អាចចូល​ទៅក្នុង​ទីផ្សារចិន បាន​កាន់តែច្រើន។

គួរជម្រាបថា វៀតណាម គឺស្ថិតនៅ​ក្នុងចំណោម​បណ្តា​ប្រទេស ដែលនាំចេញ​បង្គាធំជាងគេ​បំផុត​លើសកល​លោក ដោយបាន​នាំចេញបង្គា​ក្នុងតម្លៃជាង ៣,៤ ពាន់​លាន​ដុល្លារ​អាមេរិក កាលពីឆ្នាំ ២០១៩៕

None



អត្ថបទបន្ទាប់


មហាអំណាចទី១ ក្នុងលោក មានសេដ្ឋកិច្ចដាំក្បាលចុះ​ខ្លាំង​ជាប្រវត្តិសាស្រ្ត ដល់ទៅ៣២,៩% នៅត្រីមាសទី២ ឆ្នាំ២០២០

ព្យុះភ្លៀង​នៃវិបត្តិ​កូវីដ-១៩ បាននិងកំពុង​បន្ដបោកបក់​​យ៉ាងខ្លាំង ទៅលើ​សេដ្ឋកិច្ច​ទូទាំងពិភពលោក។ ក្នុងនោះដែរ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក…

កម្មវិធីប្រកួតអាជីវកម្ម Startup ធំបំផុត​លំដាប់​ពិភពលោក​សម្រាប់​ស្រ្តី​និង​បច្ចេកវិទ្យា​បាន​មក​ដល់​​កម្ពុជាហើយ

She Loves Tech ដែលជាការប្រកួតប្រជែងអាជីវកម្មថ្មី (Startup) ធំបំផុត​លំដាប់ពិភពលោកសម្រាប់ស្ត្រី និងបច្ចេកវិទ្យា ឥឡូវនេះ ចាប់បើក​ទទួល​ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ