ការនាំចេញច្រើនជាងការនាំចេញសាច់ត្រីប្រាក្លាសេកក ដែលមានតម្លៃ ខ្ពស់បំផុត ៥ដុល្លារ ៣សេន ក្នុងមួយគីឡូក្រាម។
អង់គ្លេស គឺជាទីផ្សារធំបំផុតទី២ សម្រាប់ការនាំចេញត្រីប្រារបស់វៀតណាម ហើយបើតាមសមាគមអ្នកផលិត និងនាំចេញគ្រឿងសមុទ្រវៀតណាម នៅឆ្នាំនេះ គេរំពឹងថា នឹងមានអ្នកបញ្ជាទិញពីប្រទេសក្នុងទ្វីបអឺរ៉ុបសំខាន់ៗផ្សេងទៀតផងដែរ។
តម្រូវការត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងជាលំដាប់ ហើយតម្លៃក៏ទំនងជានឹងនៅតែរក្សាបានខ្ពស់ដែរនៅឆ្នាំនេះ ហើយវាក៏កំពុងទាក់ទាញទីផ្សារសម្រាប់អ្នកនាំចេញទៀតផង។
វៀតណាមត្រូវបានដឹងថា គឺជាអ្នកផ្គត់ផ្គង់ធំបំផុតទី៦ ដែលនាំប្រភេទសាច់សត្វពណ៌ស ទៅកាន់ទីផ្សារអង់គ្លេស បន្ទាប់ពីអៀកឡង់ ចិន ណ័រវេ រុស្ស៊ី និងកោះហ្វាអ៊ី។
តាមសមាគមអ្នកផលិត និងនាំចេញគ្រឿងសមុទ្រវៀតណាម សម្រាប់ឆ្នាំ ២០១៩នេះ ប្រទេសក្បែរខាងកម្ពុជាមួយនេះ រំពឹងនឹងនាំចេញ ត្រីប្រា គិតជាទឹកប្រាក់សរុបប្រមាណ ២,៤ពាន់ លានដុល្លារអាមេរិក ដោយសារតែការកើនឡើងនៃតម្រូវការរបស់ប្រទេសចិន និងការបន្ធូរបន្ថយពន្ធនៅលើទីផ្សារអឺរ៉ុប។
កាលពីឆ្នាំ ២០១៨កន្លងទៅ ប្រទេសវៀតណាម បាននាំចេញត្រីប្រា គិតជាទឹកប្រាក់ប្រមាណ ២,៣ពាន់ លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណ ២៧% ធៀបនឹងឆ្នាំ ២០១៧ ហើយសហរដ្ឋអាមេរិក ជាអ្នកនាំចូលត្រីប្រាច្រើនជាងគេបង្អស់ពី វៀតណាម ដែលមានតម្លៃ ៥៥០លានដុល្លារអាមេរិក ខណៈដែលប្រទេសចិន នាំចូលជាង ៥៣០លានដុល្លារអាមេរិក និងសហភាពអឺរ៉ុប នាំចូលជាង ២៤០លានដុល្លារអាមេរិក៕