វិស័យវាយនភណ្ឌ និងកាត់ដេរវៀតណាម

វៀតណាម ប្រឈមមុខការនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរ បន្ដ​ធ្លាក់ចុះ​រហូតដល់ដំណាច់ឆ្នាំនេះ


ក្រុមវាយនភណ្ឌ និងកាត់ដេររបស់វៀតណាម Vinatex បានព្យាករពីការនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរថា នឹងបន្តដាំក្បាលចុះប្រមាណ ១៤ ទៅដល់១៨% ក្នុងមួយខែ គិតចាប់ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ២០២០ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លើសពីនេះ តម្លៃនៃការនាំចេញផលិតផលទាំងនេះ ក៏ត្រូវបានព្យាករដែរថានឹងមានប្រមាណជិត៣៣ពាន់លានដុល្លារ នៅពេញ១ឆ្នាំ២០២០នេះ ដោយនឹងធ្លាក់ចុះ១៦% ធៀបនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម។
ក្រុមហ៊ុនកាត់ដេរវៀតណាម ស្នើសុំរដ្ឋាភិបាល ផលិត និងនាំចេញផលិតផលប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ (រូបភាព៖ ven.vn)
ដោយ

អគ្គនាយក​ក្រុមវាយនភណ្ឌ និងកាត់ដេរ​របស់វៀតណាម លោក លី ទៀន ត្រុង បាន​និយាយថា វិស័យ​វាយនភណ្ឌ និងកាត់ដេរ​វៀតណាម នឹង​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំងឡើង នៅក្នុង​ពាក់កណ្ដាល​ឆ្នាំចុងក្រោយ​នៃឆ្នាំ២០២០ ធៀបនឹង​ពាក់កណ្ដាល​​ឆ្នាំដំបូង។ លោក ត្រុង បន្ថែមថា នៅបច្ចុប្បន្ននេះ វា​ស្ទើរតែគ្មាន​ការបញ្ជាទិញ​ពីអ្នកបញ្ជាទិញទៅហើយនៅ​ត្រីមាសទី៤ នៃឆ្នាំនេះ ហើយវាគឺជា​បញ្ហា​ប្រឈម​ដ៏ធំបំផុត​សម្រាប់​ម្ចាស់​រោងចក្រសហគ្រាស​។ ការបញ្ជាទិញ​ម៉ាស់ទៀតសោត ក៏​មានការ​កាត់បន្ថយ​មកនៅ​បរិមាណ​កាន់តែតិច​ជាងមុន ខណៈដែល​តម្លៃ ក៏​មានការធ្លាក់ចុះ​ជាងមុនដែរ។

នៅត្រីមាសទី ២ គឺ​ជាពេលវេលា​ដ៏​លំបាក​បំផុត សម្រាប់​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ និងកាត់ដេរ​វៀតណាម ព្រោះតែ​អតិថិជន នៅក្នុង​ទីផ្សារ​នាំចេញ​សំខាន់ៗ​ដូចជា នៅអាមេរិក និងអឺរ៉ុប បាន​លុបចោល​ការបញ្ជាទិញ​ប្រមាណ​៣០ ទៅ​៧០% ព្រោះតែ​ប្រទេស​ទាំងនោះ​បិទទីផ្សារ នៅអំឡុង​ពេល​មេរោគ​រាតត្បាត។

ក្រសួង​ឧស្សាហកម្ម​ និងពាណិជ្ជកម្ម​វៀតណាម​បាន​លើកឡើង​កាលពី​ខែកន្លងទៅនេះថា មិនមាន​នរណាម្នាក់​ដឹងទេថា ការផ្ទុះរាលដាល​នៃមេរោគ​នេះ នឹងត្រូវបញ្ចប់​នៅពេលណានោះទេ ដូច្នេះ សហគ្រាស​វាយនភណ្ឌ និងកាត់ដេរ ត្រូវការ​យកចិត្តទុកដាក់​ ទៅលើតម្រូវការ​ទីផ្សារ​ក្នុងស្រុក ដោយសារតែ​ការបញ្ជាទិញ​នាំចេញ​ធ្លាក់ចុះ។ នៅគ្រាជាមួយគ្នានេះ សហគ្រាសទាំងនេះ ក៏ត្រូវ​គ្រប់គ្រង​ការចំណាយ​ផលិតកម្ម​ និង​អភិវឌ្ឍ​នូវ​គុណភាព​ផលិតផល ដើម្បី​កាត់បន្ថយ​ការធ្លាក់ចុះ​នៃប្រាក់ចំណូល។

បច្ចុប្បន្ន មាន​៨០% នៃ​សហគ្រាស​ក្នុងវិស័យ​​ឧស្សាហកម្ម​​វាយនភណ្ឌ និងកាត់ដេរ​នៅវៀតណាម បាន​កាត់បន្ថយ​ការងារ​បុគ្គលិក ខណៈដែល​អាជីវកម្ម​ភាគច្រើន​កាត់បន្ថយ​សមត្ថភាព​ប្រតិបត្តិការ​រហូតដល់ទៅ ៥០%។

សូមបញ្ជាក់ថា នៅរយៈពេល ៧ខែ​ឆ្នាំនេះ ការនាំចេញ​ផលិតផល​វាយនភណ្ឌ និងកាត់ដេរ​របស់វៀតណាម​សម្រេចបាន​ជាង ១៩ពាន់លាន​ដុល្លារ ធ្លាក់ចុះ ជិត​១៤% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន៕

None



អត្ថបទបន្ទាប់


ក្រសួងកសិកម្មកម្ពុជា សង្ឃឹមថាកូរ៉េនឹងបន្ដជួយគាំទ្រអភិវឌ្ឍវិស័យកសិកម្មបន្ថែមទៀត

រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ឯកឧត្តម វេង សាខុន នាពេលថ្មីនេះ បានលើកឡើងពីក្ដីសង្ឃឹមថា រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងនឹងបន្តជួយគាំទ្រដល់ការអ…

លោកប្រយុទ្ធ ចន្ទអូចា៖ ថៃត្រូវការភ្ញៀវទេសចរអន្តរជាតិ ដើម្បីស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូចា បានប្រកាសហើយថារាជរដ្ឋាភិបាល កំពុងត្រៀមបើកទទួលទេសចរអន្តរជាតិឡើងវិញ និងបានគូសបញ្ជាក់ថា ប្រទេសថៃពិតជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ