លំហូរ FDI វៀតណាម

វៀតណាមធ្លាក់ចុះលំហូរទុនវិនិយោគផ្ទាល់ពីបរទេសជាង ២៣% នៅខែកុម្ភៈ ឆ្នាំនេះ


ក្រសួងផែនការ និងវិនិយោគវៀតណាម អះអាងថា ប្រទេសវៀតណាម ទទួលបានលំហូរទុនវិនិយោគផ្ទាល់ពីបរទេសធ្លាក់ចុះជាង ២៣% កាលពីខែកុម្ភៈកន្លងទៅ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះ គឺដោយសារតែបញ្ហាធំ ពាក់ព័ន្ធនឹងការផ្ទុះឡើងនៃវីរុស កូវីដ ១៩ ដែលបញ្ហានេះ វាបានជះឥទ្ធិពលដល់វិនិយោគិន ជំរុញឲ្យមានផ្អាកការវិនិយោគលើគម្រោងថ្មី ឬមិនពង្រីកគម្រោងដែលមានស្រាប់ជាដើម។
ធនាគារពិភពលោក៖ តម្លៃប្រាក់ឈ្នួលនៅវៀតណាម មានខ្ពស់ជាងកម្ពុជាប្រមាណ ៣០ ទៅ៤៥ ភាគរយ (http://tuvanvieclamphianam.com)
ដោយ

ការ​ឈប់​សម្រាក​នា​អំឡុង​ពេល​ពិធី​បុណ្យចូលឆ្នាំ​ចិន និង​វៀតណាម ក៏​ត្រូវ​បាន​ក្រសួងផែនការ និង​វិនិយោគ​វៀតណាម​ចាត់​ទុក​ថា ក៏​ជាដើម​ចម​ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​លំហូរ​វិនិយោគ​ផ្ទាល់​ពី​ក្រៅប្រទេស​មក​កាន់​វៀតណាម​ក្នុង​រយៈពេល ២​ខែ​នៃ​ឆ្នាំ​ដំបូង​នេះ​ផង​ដែរ​។

ការ​វិនិយោគ​ពី​បរទេស បាន​ចាក់​បញ្ចូល​ដើមទុន ទៅ​ក្នុង​វិស័យ​ចំនួន​១៨ ក្នុង​នោះ វិស័យ​ផលិត​ថាមពល​អគ្គិសនី គឺ​ទទួល​បាន​ចំណែក​វិនិយោគ​ច្រើន​ជាងគេ​បង្អស់ ដែល​មាន​ប្រមាណ​ជាង ៦០% ពោល​គឺ​មាន​តម្លៃ​ជា​ទឹកប្រាក់​វិនិយោគ​សរុប​ជិត ៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​ត្រូវ​បាន​តាម​ពីក្រោយ​ដោយ វិស័យ​ផលិត និង​កែ​ច្នៃ ដែល​ទទួល​បាន​ចំណែក​នៃ​កា​វិនិយោគ​ជាង​២៧%​។

ប្រទេស​សិង្ហ​បុរី ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ដៃគូ​វិនិយោគ​បរទេស​នាំមុខ​គេ​របស់​វៀតណាម នៅ​ក្នុង​រយៈពេល​ដើមឆ្នាំ​២០២០​នេះ ដែល​មាន​តម្លៃ​ទុន​វិនិយោគ​ជាង ៤​ពាន់​លាន​ដុល្លារ មាន​ប្រមាណ​ជិត ៦៤% នៃ​ដើមទុន​ចុះបញ្ជី​សរុប តាម​ពីក្រោយ​ដោយ​ប្រទេស​ចិនដីគោក​មាន​ចំណែក​វិនិយោគ ១១% និង កូ​រ៉ូ​ខាងត្បូង មាន ៦,៦%​។

នៅ​ក្នុង​រយៈពេល ២​ខែ ដំបូង​នៃ​ឆ្នាំ​២០២០​នេះ វៀតណាម​ទទួល​បាន​ទុន​វិនិយោគ​ជាង ២៤០០ លាន​ដុល្លារ ធ្លាក់​ចុះ​ប្រហែល​៥% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ កាលពី​ឆ្នាំ ២០១៩ លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​លើ​គម្រោង​ថ្មី​ៗ​នៅ​វៀតណាម គួប​ផ្សំ​ទាំង ការ​ចាក់​បន្ថែម​ទុន​លើ​គម្រោង​មាន​ស្រាប់ និង​ការ​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ក្នុងស្រុក​ផង​នោះ សរុប​ទៅ គឺ​មាន​កំណើន ៧,២% ធឿ​ប​នឹង​ឆ្នាំ ២០១៨ ពោល​គឺ​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប ៣៨ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​កម្រិត​កំណើន​ខ្ពស់​បំផុត​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ​៕

None



អត្ថបទបន្ទាប់


ខ្មែរប៊ែវើរីជីសអះអាងថា ផលិតផលភេសជ្ជៈខ្លួនមានចំណែកទីផ្សារធំជាងគេនៅក្នុងស្រុក តែនាំចេញទៅក្រៅស្រុកតិចតួច

ក្រុមហ៊ុនខ្មែរប៊ែវើរីជីស (Khmer Beverages) ដែលជាត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលផលិតភេសជ្ជៈគ្រប់ប្រភេទ ជាពិសេសផលិតផលស្រាបៀរកម្ពុជា បា…

កម្ពុជា អាចនឹងថយចុះចំណូលពីភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់ ១០% នៅក្នុងឆ្នាំនេះ

វិស័យទេសចរណ៍ ជាវិស័យមួយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រសិទ្ធនាមថា ជាមាសបៃតង នឹងបានរួមចំណែកក្នុងកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ