ទីផ្សារ​ស្រូវអង្ករ​វៀតណាម

វៀតណាមទិញអង្ករពីឥណ្ឌា ជាលើកដំបូងបំផុត ក្នុង១ទសវត្សរ៍មកនេះ!


ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ផ្សាយថាប្រទេសវៀតណាមនៅដើមឆ្នាំ២០២១នេះបានបញ្ជាទិញអង្ករពីឥណ្ឌាដែលជាដៃគូប្រកួតប្រជែងទីផ្សារស្រូវអង្កររបស់ខ្លួន ចំនួន៧ម៉ឺនតោនគិតជាទឹកប្រាក់ជាង ២១លានដុល្លារ។
វៀតណាមទិញអង្ករពីឥណ្ឌា ជាលើកដំបូងបំផុត ក្នុង១ទសវត្សរ៍មកនេះ! (រូបភាព៖https://scroll.in)
ដោយ

ការបញ្ជាទិញ​ដ៏ធំពុំធ្លាប់មាន​ពីមុន​ដូចនេះ គឺ​បន្ទាប់ពី​វៀតណាម​ដែលជា​ប្រទេស​នាំចេញ​អង្ករ​ធំលំដាប់ទី ៣ លើ​ពិភពលោក ជួបប្រទះ​បញ្ហា​តម្លៃ​ស្រូវអង្ករ​ក្នុងស្រុក​ហក់ឡើង​ខ្លាំង​មិនធ្លាប់មាន​ក្នុងរយៈពេល ៩ឆ្នាំចុងក្រោយនេះ ព្រមទាំងបញ្ហា​ផលិតផល​ក្នុង​ស្រុកផ្គត់ផ្គង់​មិន​គ្រប់​តម្រូវការ។

តម្លៃ​ប្រភេទអង្ករ​លាយ​អង្ករ​បាក់៥% របស់​វៀតណាម​មានប្រមាណ ៥០០​ដុល្លារ​អាមេរិក​ក្នុងមួយតោន ខណៈដែល​អង្ករ​ឥណ្ឌា​មានតម្លៃ​ជាង​៣៨០ ដុល្លារអាមេរិក​ក្នុងមួយតោន។ 

អង្ករដែល​វៀតណាម​នាំចូលពីឥណ្ឌាប្រមាណ ៧ម៉ឺនតោន ក្នុងដំណាក់កាល​ដំបូងនេះ ត្រូវបាន​គេដឹងថា នឹងយកទៅ​ប្រើប្រាស់​ធ្វើជាចំណី​សត្វនិង ផលិត​ជាស្រាបៀរ។

នៅឆ្នាំ​២០២០ ទិន្នផល​ស្រូវ​របស់​វៀតណាម​ធ្លាក់ចុះ​ជិត​២ ភាគរយ​ ដែលមាន​បរិមាណ​សរុប ជាង​៤២លាន​តោន ស្មើនឹង​បរិមាណអង្ករ​ជាង​២១លាន​តោន ហើយនៅឆ្នាំ​២០២០ ការនាំចេញ​អង្ករ​របស់វៀតណាម​​ត្រូវបាន​ព្យាករ​ថា​នឹងធ្លាក់ចុះ ៣,៥% ដែលមាន​បរិមាណ​នាំចេញសរុប​ ជាង​៦លាន​តោន៕

None



អត្ថបទបន្ទាប់


ស្ថានទូតចិននៅកម្ពុជា៖ ការវិនិយោគផ្ទាល់ពីចិនមកកម្ពុជានៅតែកើន ៧០% ទោះបីមានកូវីដ-១៩

ស្ថានទូតចិនប្រចាំកម្ពុជាបានលើកឡើងនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី ០១ ខែមករាឆ្នាំ២០២១ថា បើទោះបីជាមានកូវីដ-១៩ តាមយាយីក៏ដោយ …

ផ្សារភាគហ៊ុន​ញូវយ៉ក​របស់​អាមេរិក សម្រេច​លែង​ដក​ក្រុមហ៊ុន​ទូរគមនាគមន៍ចិន​វិញហើយ

កាលពី​៤ថ្ងៃមុន ផ្សារភាគហ៊ុន​ញូវយ៉ក​របស់សហរដ្ឋ​អាមេរិក បាន​និយាយថា ខ្លួនមាន​ផែនការ​ដក​ឈ្មោះ​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំៗ​បំផុត​របស់ចិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ