តាមរបាយការណ៍បានបញ្ជាក់ទៀតថា កំណើនសេដ្ឋកិច្ចវៀតណាមត្រូវបានជំរុញដោយវិស័យកម្មន្ដសាលដែលកើនឡើងជាង១១% វិស័យលក់រាយ កើនឡើងជាង៨% ធនាគារនិងហិរញ្ញវត្ថុ កើនឡើងជាង៨% និងឡូជីស្ទិក កើនឡើងជិត៨%ដែរ។
វិស័យសេវាកម្មត្រូវបានគេកត់ឃើញថា គឺជាសមភាគធំបំផុតនៃសេដ្ឋកិច្ចរបស់វៀតណាម ដែលមានជាង៤២,៧% និងត្រូវបានតាមពីក្រោយដោយ ឧស្សាហកម្មសំណង់ ដែលមានជិត៣៤%។
ការនាំចេញរបស់ក្រុមហ៊ុនក្នុងស្រុកវៀតណាម បានកើនឡើងដល់១៦,៤% ខ្ពស់ជាងការនាំចេញរបស់ក្រុមហ៊ុនដែលវិនិយោគពីបរទេសប្រមាណ ៥%។ នៅរយៈពេល៩ខែនេះដែរ ប្រទេសវៀតណាម ក៏មានអតិរេកពាណិជ្ជកម្ម ប្រមាណជិត៦ពាន់លានដុល្លារអាមេរិក ផងដែរ។សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់វិញ បានកើនឡើង២,៥% ដែលជាសន្ទស្សន៍មួយទាបបំផុតនៅរយៈពេល ៣ឆ្នាំចុងក្រោយនេះ។ រដ្ឋាភិបាលវៀតណាម ក៏បានដាក់គោលដៅ សម្រាប់សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នេះ ដោយកំណត់ឲ្យកើនឡើង តិចជាង៤% នៅឆ្នាំនេះ។
សូមជម្រាបដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក៏បានធ្វើការព្យាករកំណើនសេដ្ឋកិច្ចវៀតណាម ថានឹងកើនឡើងដល់អត្រា ៦,៨% នៅឆ្នាំ២០១៩នេះ ខណៈដែលធនាគារពីភពលោក ព្យាករថា មាន៦,៦%។ រីឯរដ្ឋាភិបាលវៀតណាមវិញ ក៏មានគោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៦,៦ ទៅ៦,៨% នៅឆ្នាំនេះដូចគ្នាដែរ៕