សេដ្ឋកិច្ចវៀតណាម​រងឥទ្ធិពល​ដោយសារវីរុសកូរ៉ូណា

កំណើនសេដ្ឋកិច្ចវៀតណាមដាំក្បាលចុះក្នុងត្រីមាសទី១នេះ ដោយសារមេរោគកូរ៉ូណា


ផលិតផលក្នុងស្រុកសរុប របស់វៀតណាម ត្រូវបានគេប៉ាន់ប្រមាណថា នឹងមានការថមថយចុះបន្តិច ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០នេះដោយសារតែឥទ្ធិពលនៃមេរោគកូរ៉ូណា បានប៉ះពាល់ជាអវិជ្ជមានដល់ វិស័យសេវាកម្ម និងកសិកម្មខ្លាំងជាងគេ។ នេះបើតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម នាពេលថ្មីៗនេះ។
ទីបំផុត! ជប៉ុនបើកភ្លើងខៀវឲ្យវៀតណាមនាំចូលផ្លែគូលែន ក្រោយពីចរចាគ្នាអស់៥ឆ្នាំ (រូបភាព៖ គយវៀតណាម)
ដោយ

នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយ​របស់​ក្រុមហ៊ុន បៅ វៀត ស៊ី​ឃ្យូ​រ៉ី​ធី បាន​បង្ហាញ​ថា វិស័យ​សេវាកម្ម​របស់​វៀតណាម​បាន​ចូលរួម​ចំណែក​រហូត​ដល់​ទៅ ៤១% នៃ GDP របស់​វៀតណាម កាលពី​ឆ្នាំ ២០១៩​កន្លង​ទៅ ហើយ​វា​នឹង​រង​ផល​ប៉ះពាល់​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្ករ​ដោយ​វីរុស​កូ​រ៉ូ​ណា​នេះ ដូច​ជា វិស័យ​លក់រាយ វិស័យ​ដឹក​ជញ្ជូន វិស័យ​ទេសចរណ៍ និង​កម្សាន្ត​ជាដើម​។

កាលពី​ពេល​ថ្មី​ៗ​នេះ ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម ក៏​បាន​បញ្ជា​ឲ្យ​មាន ការ​បិទ​វី​សា ចំពោះ​ភ្ញៀវ​ទេសចរ​មក​ពី តំបន់​ដែល​មាន​មេរោគ​កូ​រ៉ូ​ណា ដែល​ភាគច្រើន​ពួក​គេ​ជា ភ្ញៀវ​ទេសចរណ៍​ចិន ហើយ​វា​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ វិស័យ​ទេសចរណ៍ ក្នុង​ត្រីមាស​ទី ១ ឆ្នាំ​២០២០​នេះ​។

ម្យ៉ាងទៀត អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​វៀតណាម ក៏​បាន​សម្រេច​ផ្អាក​ជើងហោះហើរ​ជាមួយ ចិន ភ្លាម​ៗ​តែ​ម្តង ក្រោយ​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា ដោយ​ចាត់ទុកជា ផ្អែក​មួយ​នៃ​យុទ្ធសាស្ត្រ​ការពារ​ជំងឺឆ្លង​កូ​រ៉ូ​ណា​។

លើស​ពី​នេះ​ទៅ​ទៀត ការ​ផ្ទុះ​ឡើង​នូវ ជំងឺ​រលាក​ផ្លូវដង្ហើម​នេះ ក៏​ប៉ះពាល់​ដល់ ការ​នាំ​ចេញ​របស់​វៀតណាម ដូច​ជា ផលិតផល​កសិកម្ម និង​ជលផល ដែល​ប្រទេស​ចិន ជាទី​ផ្សារ​ប្រើប្រាស់​ធំ​ជាងគេ​បំផុត​របស់​វៀតណាម​។

តួយ៉ាង ឡាន​ដឹក​ផ្លែ​ឈើ​ជា​ច្រើន​គ្រឿង គឺ​កំពុង​ជាប់​គាំង​នៅ​ច្រកព្រំដែន វៀតណាម​-​ចិន ដោយសារ​តែ បន្ទាប់​ពី វីរុស​កូ​រ៉ូ​ណា ផ្ទុះ​ឡើង ហាង​លក់ទំនិញ​ជា​ច្រើន​នៅ​ចិន បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន ធ្វើ​ឲ្យ​តម្រូវការ​ធ្លាក់​ចុះ​ខ្លាំង ទើប​ឈ្មួញ​ចិន សម្រេច​ឈប់​ទិញ​ផ្លែ​ឈើ​ទាំងនោះ​។

អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​ពន្យល់​ដែរ​ថា ឥទ្ធិពល​អាក្រក់​នេះ អាច​នឹង​អូស​បន្លាយពេល​យូរ រហូត​ដល់​ទៅ ៨​ខែ សម្រាប់​វិស័យ​កសិកម្ម និង​ផលិតផល​គ្រឿង​សមុទ្រ​វៀតណាម ហើយ​រដ្ឋាភិបាល​វៀតណាម ក៏​បាន​ស្នើ​ឲ្យ អា​ជីករ និង​ពាណិជ្ជករ ងាក​មក​បែងចែក​ផលិតផល​ទាំងនោះ ក្នុង​ទីផ្សារ​ក្នុងស្រុក​ជា​បណ្តោះអាសន្ន​សិន​។

គួរ​ជម្រាប​ដែរ​ថា រដ្ឋាភិបាល​វៀតណាម ក៏​ប្រកាស​នឹង​ស្វែងរក​ទីផ្សារ​ថ្មី សម្រាប់​ផលិតផល​កសិកម្ម​វៀតណាម ចៀសវាង​ការ​ពឹងផ្អែក​តែ​លើ ទីផ្សារ​ប្រទេស​ចិន ខណៈ​ក្នុង​ឆ្នាំ ២០១៩​កន្លង​ទៅ វៀតណាម សម្រេចការ​នាំ​ចេញ​ផលិតផល​កសិកម្ម និង​គ្រឿង​សមុទ្រ​ប្រមាណ ៤១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ ចិន កាន់កាប់​ចំណែក​ប្រមាណ ២៧%៕

 

None



អត្ថបទបន្ទាប់


មួយឆ្នាំពេញ ២០១៩ កម្ពុជានាំចេញទំនិញទៅជប៉ុនសម្រេចបានទឹកប្រាក់ប៉ុន្មានពាន់លានដុល្លារ?

អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ កម្ពុជាសម្រេចបានការនាំចេញទៅកាន់ប្រទេសជប៉ុនក្នុងតម្ល…

វៀតណាម ត្រូវសងបំណុលចិនជាង ៦,៥ លានដុល្លារ នៅឆ្នាំនេះ សម្រាប់គម្រោងផ្លូវរថភ្លើងលើអាកាស

ប្រទេសវៀតណាម នៅឆ្នាំនេះ ត្រូវសងបំណុលចិនប្រមាណ ៦,៥៦ លានដុល្លារអាមេរិក ដែលខ្លួនបានខ្ចីសម្រាប់យកមកសាងសង់គម្រោងផ្លូវរថភ្លើងលើអាកាសលើកដំបូងរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ