សេដ្ឋកិច្ចវៀតណាម

វៀតណាម នឹងមាន GDP ដល់ជាង ៣៤០ ពាន់លានដុល្លារ កើនលើសសិង្ហបុរីជាប្រវត្តិសាស្រ្ត នៅឆ្នាំ២០២០នេះ!


ផលិតផលក្នុងស្រុកសរុប ឬហៅថា GDP របស់ប្រទេសវៀតណាម រំពឹងសម្រេចបានជាង ៣៤០ពាន់លានដុល្លារអាមេរិក គឺអាចនឹងឡើងលើស GDP របស់សិង្ហបុរី នៅក្នុងឆ្នាំ២០២០នេះ ហើយវាជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត មិនដែលធ្លាប់មានពីមុនមក។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Vietnam Express។
ធនាគារពិភពលោក៖ វៀតណាមនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតទី៥ ក្នុងពិភពលោក នៅឆ្នាំ២០២០ (រូបភាព៖https://www.pinterest.com)
ដោយ

អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ហៅកាត់ថា IMF បានធ្វើ​ការព្យាករថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម ក្នុងឆ្នាំនេះ អាចនឹង​សម្រេច​បាន ១,៦% ខណៈ GDP របស់សិង្ហបុរី អាចនឹង​ធ្លាក់ចុះ​ដល់ទៅ -៦%។

តាមការព្យាករនេះ បានរុញច្រាន​ប្រទេស​វៀតណាម ឲ្យក្លាយទៅជា​សេដ្ឋកិច្ចធំជាងគេ​លំដាប់​ទី​៤ ក្នុង​អាស៊ាន​នៅក្នុង​ឆ្នាំ ២០២០ ឈរពីក្រោយ​ប្រទេស ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន។

លើសពីនេះ​ទៅទៀត ក្នុងរយៈពេល ៥ឆ្នាំក្រោយ សេដ្ឋកិច្ច​ប្រទេស​វៀតណាម នឹងរីកលូតលាស់ ៦ ទៅ ៧ភាគរយ​ ជារៀង​រាល់ឆ្នាំ បើធៀបនឹង​សិង្ហបុរី រីកលូតលាស់​ចន្លោះ ២ ទៅ​ ៥ភាគ មានន័យថា ត្រឹមឆ្នាំ ២០២៥ខាងមុខ​ GDP របស់វៀតណាម កើនឡើង​ដល់ ៥៣០​ពាន់លាន​ដុល្លារ​អាមេរិក លើសពី​ GDP​ សិង្ហបុរី​ ដល់ទៅ ២២%។

នៅក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន សេដ្ឋកិច្ច​ហ្វីលីពីន អាចនឹង​ធ្លាក់ចុះ-៨% ខណៈប្រទេស​ម៉ាឡេស៊ី និងសិង្ហបុរី ធ្លាក់ចុះ-៦% ដូចគ្នា ដោយឡែក​ប្រទេស​វៀតណាម នៅតែអាច​រក្សា​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​ដដែល។

គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ លោកនាយក​រដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ៊ក បានប្រកាស​អំពី គោលដៅ​សម្រេច​កំណើន​សេដ្ឋកិច្ច​ជាតិ ដល់ទៅ ៣% សម្រាប់​ឆ្នាំ ២០២០នេះ ហើយសេដ្ឋកិច្ច​វៀតណាម ស្ថិតនៅ​ក្នុងគន្លង​នៃការរីក​លូតលាស់​ឡើងវិញហើយ ហើយវានឹង​បន្តងើប​ឡើងវិញ​នៅក្នុង​ឆ្នាំ ២០២១ខាងមុខ ដោយមាន​កំណើន​ជាវិជ្ជមាន​ដល់​ទៅ ៦% ៕

None



អត្ថបទបន្ទាប់


សហគ្រាសចំនួន ៣ ឈ្នះពានរង្វាន់ ការប្រកួត​ជើងឯក​សហគ្រាសធុនតូច និងមធ្យម

នៅក្នុងការប្រជែងវគ្គផ្ដាច់ព្រាត់នៃការប្រកួតជើងឯកសហគ្រាសខ្នាតតូច និងមធ្យម ដែលមានសហគ្រាសចំនួន ១១ ចូលរួម នៅទីបំផុត បានរកឃើញសហគ្រាសជើងខ្លាំង…

អ្នកជំនាញ៖ វិស័យដឹកជញ្ជូនមានសកម្មភាពយឺតយ៉ាវ តែមិនប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែទឹកជំនន់នោះទេ

នៅក្នុងស្ថានភាពនៃគ្រោះទឹកជំនន់នេះដែរ អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនបានអះអាង វិស័យដឹកជញ្ជូនទំនិញរបស់កម្ពុជា អាចនឹងជួបបញ្ហាយឺតយ៉ាវ ខ្លះប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ