កូវីដ-១៩ នៅវៀតណាម

វៀតណាមបង្កើនចំនួនថ្ងៃធ្វើ​ចត្តាឡីស័កដល់ ២១ថ្ងៃ ដើម្បីប្រយុទ្ធនឹងកូវីដ-១៩


អាជ្ញាធរប្រទេសវៀតណាម​បាន​សម្រេច​កែប្រែ​គោលនយោបាយ​ចត្តាឡីស័ក​របស់​ខ្លួន ដោយ​បង្កើន​ចំនួនថ្ងៃពី ១៤ថ្ងៃ ទៅដល់ ២១ថ្ងៃ សម្រាប់​ទាំង​ជនបរទេស​ដែលចូល​មក​ប្រទេស​វៀតណាម និងទាំង​ជនទាំងឡាយ​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ដោយសារបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ។
រូបភាព​ឯកសារ​​ ស្ថានភាពកូវីដ-១៩ នៅវៀតណាម ។ រូបភាព VN Express
ដោយ

បើតាមការផ្សាយរបស់សារព័ត៌មានវៀតណាម ការសម្រេច​បន្ថែមចំនួនថ្ងៃនៃការធ្វើ​ចត្តាឡីស័កនេះ ចាប់ផ្ដើម​អនុវត្ត​ចាប់ពីថ្ងៃពុធ ទី៥ ឧសភា មក និងបានធ្វើឡើង​បន្ទាប់ពីក្រសួងសុខភិបាលវៀតណាម​បានពិគ្រោះយោបល់ជាមួយអ្នកជំនាញ ដើម្បីការពារសុវត្ថិភាពសហគមន៍ធំៗ ។ 

ការសម្រេចខាងលើនេះបានធ្វើឡើង​បន្ទាប់ពី​មាន​មនុស្សជាច្រើននាក់បានឆ្លង​កូវីដ-១៩ នៅក្រោយពេល​ពួកគេបញ្ចប់ការធ្វើ​ចត្តាឡីស័ករួច និងបានធ្វើតេស្តអវិជ្ជមានពីរលើក ឬ​បី​លើករួចហើយ ។

គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២១ ប្រទេស​វៀតណាម​មាន​ករណីឆ្លងកូវីដ-១៩ សរុបចំនួន ៣២៤៥នាក់ ក្នុងនោះជាសះស្បើយ ២៦០២នាក់ ។ ករណីស្លាប់មានចំនួន ៣៥នាក់ ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនវើលប្រ៊ីជហូម នាំយកស្បៀង​និងថវិកាទៅជូនសាលាក្រុង​តាខ្មៅ ដើម្បី​រួមចំណែក​​ប្រយុទ្ធប្រឆាំងកូវីដ១៩

ក្រោមការចង្អុលបង្ហាញរបស់ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលប្រ៊ីដគ្រុប នាព្រឹកថ្ងៃសៅរិ៍ទី ០៨ ខែ ឧសភា ឆ្នាំ២០២១ លោក យក…

មហាសេដ្ឋី, ​តារាភាពយន្ត, ​គ្រួសារអ្នកមាន​នៅឥណ្ឌា ចាកចេញទៅក្រៅប្រទេស​ដើម្បីគេចពីកូវីដ-១៩

មហាសេដ្ឋី តារា​ភាពយន្តបូល្លីវូដ និង​គ្រួសារអ្នកមាន​ថ្នាក់លើ​មធ្យមជាច្រើន​នៅក្នុងប្រទេសឥណ្ឌា នាំគ្នា​រត់ភៀសខ្លួនចេញពី​វិបត្តិ​កូវីដ-១៩ ដែលក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ