នៅក្នុងផែនការឆ្នាំ ២០២០នេះ ក្រុមហ៊ុនសាជីវកម្មផ្លូវដែកវៀតណាម បានកំពុងស្វែងរកការបង្កើតឲ្យមានការប្រើប្រាស់ការដឹកជញ្ជូនទំនិញតាមរថភ្លើងជាអន្តរជាតិ ដោយគម្រោងនេះ នឹងធ្វើការដឹកជញ្ជូនផ្លែឈើ និងផលិតផលវារីវប្បកម្ម ដោយផ្ទាល់ពីខេត្តភាគខាងត្បូងនៃប្រទេសវៀតណាម ដឹកឆ្ពោះទៅកាន់ប្រទេសចិន ដោយប្រើប្រាស់កុងតឺន័រដែលអាចក្លាសេបង្កកផលិតផលទាំងនោះបាន។
ក្រុមហ៊ុនសារជីវកម្មផ្លូវដែកវៀតណាម ក៏បានសន្យាថា នឹងខិតខំរិះរកវិធី ដើម្បីលុបបំបាត់ឧបសគ្គនានា ដើម្បីបង្កើនបរិមាណទំនិញដែលដឹកតាមផ្លូវឆ្ពោះទៅកាន់ប្រទេសចិន នឹងបន្ដទៅកាន់ប្រទេសទី៣ ដែលជាគោលដៅ គឺដឹកទៅ រុស្ស៊ី និងអឺរ៉ុប។
ទោះយ៉ាងណា ផែនការនេះ ត្រូវរាំងស្ទះ តាំងពីប្រាក់ចំណូលរបស់មានការធ្លាក់ចុះ និងត្រូវបានរំពឹងថា នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែការធ្លាក់ចុះខ្លាំងនៃចំនួនអ្នកដំណើរ នៅឆ្នាំនេះ និងផ្លូវដែកនៅកន្លែងខ្លះ ត្រូវបានបិទ ដើម្បីអនុវត្តការងារហេដ្ឋារចនាសម្ព័ន្ធ។
ក្រុមហ៊ុនផ្លូវដែកវៀតណាម រំពឹងថា នឹងរងការខាតបង់សុទ្ធប្រមាណ ៦០លានដុល្លារអាមេរិក នៅក្នុងឆ្នាំនេះ។
បើជាការសន្មត ថាប្រទេសវៀតណាម នឹងបញ្ចប់ការរីករាលដាលកូវីដ-១៩ នៅចុងខែនេះ នោះក្រុមហ៊ុនមេរបស់ក្រុមហ៊ុនផ្លូវដែកវៀតណាម អាចនឹងមានការខាតបង់ប្រមាណជាង ៧,៣លានដុល្លារអាមេរិក ហើយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅហាណូយ និងសៃហ្គន អាចនឹងខាតបង់ប្រហែលជិត២៧ លានដុល្លារអាមេរិក។
ដោយសារតែបញ្ហាកូវីដ-១៩ បានធ្វើឲ្យប្រាក់ចំណូលធ្លាក់ចុះយ៉ាងដូច្នេះ គេមិនទាន់ដឹងនៅឡើយទេថា តើក្រុមហ៊ុននេះ អាចនឹងបន្ដផែនការផ្លូវរថភ្លើងដឹកទំនិញទៅចិន រួចបន្ដឆ្ពោះទៅអឺរ៉ុបនេះ បានដែរយ៉ាងណានោះទេ៕