ការនាំចេញអង្ករ​វៀតណាម

វៀតណាម រកបានចំណូល ២,២ពាន់លានដុល្លារ ពីការនាំចេញអង្ករ នៅ៨ខែឆ្នាំ២០២០


គិតចាប់ពីខែមករា ដល់ខែសីហាកន្លងទៅនេះ ប្រទេសវៀតណាម សម្រេចបានការនាំចេញអង្ករជាង ៤,៥ លានតោន ដែលគិតជាទឹកប្រាក់សរុបជាង ២,២ ពាន់លានដុល្លារអាមេរិក ដែលទំហំទឹកប្រាក់នេះ កើនឡើងជាង ១០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាម សារព័ត៌មានក្នុងស្រុករបស់វៀតណាម ចេញផ្សាយនៅថ្ងៃនេះ។
ការនាំ​ចេញ​កសិផល​វៀតណាម​ទៅកាន់​ទីផ្សារ​ចិនធ្លាក់ចុះ​ជាង ៩% ក្នុង​នោះ​ ការនាំចេញ​អង្ករ​ធ្លាក់ចុះ​ខ្លាំង​ជាង​គេ។
ដោយ

ការនាំចេញ​អង្ករ​របស់​វៀតណាម​នៅក្នុង​អំឡុង​ពេល​នៃវិបត្តិ​មេរោគ​កូវីដ-១៩នេះ ត្រូវបាន​អ្នកជំនាញ​មើលឃើញថា ទាំងតម្លៃ និងបរិមាណ​នាំចេញ​អង្ករ គឺធ្វើបាន​ល្អ​ប្រសើរ​ជាង ប្រទេសថៃ ជាលើក​ដំបូង​បង្អស់​ក្នុងប្រវត្តិ​សាស្រ្ត​ជាង ៣០ឆ្នាំ​ចុងក្រោយនេះ។

អ្នកជំនាញនៅក្នុង​វិស័យ​ស្រូវអង្ករ​វៀតណាម​អះអាង​ថា ប្រទេសថៃ រំពឹង​នឹងនាំចេញ​អង្ករជាង ៦,៥លាន​តោន​ក្នុងឆ្នាំនេះ ដែលនឹងធ្វើ​ឲ្យ​ថៃ ធ្លាក់​ចំណាត់​ថ្នាក់​មកដល់​លេខ ៥ ក្នុងចំណោម​ប្រទេស​កំពូល​នាំចេញ​អង្ករលើ​សកលលោក។

កាលពីដើម​ឆ្នាំ ២០២០នេះ តម្លៃអង្ករបាក់​របស់ថៃ គឺមានតម្លៃថ្លៃ​ជាង​អង្ករវៀតណាម ដល់ទៅ ៦០ដុល្លារ​អាមេរិក​ឯណោះ តែចូល​មកដល់ ពាក់កណ្តាល​ខែ​សីហា​កន្លងទៅនេះ អង្ករ​វៀតណាម ត្រូវបានជួញ​ដូរ​ក្នុង​តម្លៃ​ចន្លោះពី ៤៩៣ដុល្លារ ដល់ ៤៩៧ដុល្លារក្នុង​មួយតោន ខណៈ អង្ករថៃ លក់ត្រឹម​តែ ៤៧៣ដុល្លារ ទៅ ៤៧៧ដុល្លារ​ក្នុងមួយតោន។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍​ជនបទ​វៀតណាម គូសបញ្ជាក់ថា វៀតណាម ក៏ទទួល​បានកូតា នាំចេញ​អង្ករ​ទៅកាន់ សហភាព​អឺរ៉ុប ៨ម៉ឺនតោន​ក្នុង​មួយឆ្នាំ ដោយគិត​អត្រា​ពន្ធសូន្យ ដែលជា​ឱកាស​ថ្មីទៀត សម្រាប់​វៀតណាម ក្នុងការ​ចាប់យក​ចំណែក​ទីផ្សារអឺរ៉ុប និង​សកលលោក។

គួរជម្រាប​បន្ថែមថា ក្នុងរយៈពេល ៨ខែ ដើមឆ្នាំនេះ វៀតណាម បានធ្វើការ​នាំចេញ​ទំនិញជាង ១៧៤ពាន់​លាន​ដុល្លារអាមេរិក និងបាន​នាំចូលមក​វិញ​ជាង ១៦២ពាន់​លាន​ដុល្លារ​អាមេរិក ដោយសហរដ្ឋ​អាមេរិក នៅតែជា​ទីផ្សារ​ទិញ​ទំនិញ​វៀតណាម ធំជាងគេបំផុត៕

None



អត្ថបទបន្ទាប់


តើកម្ពុជា​គួររៀបចំ​ផែនការ​ស្តារសេដ្ឋកិច្ចឡើងវិញដោយរបៀបណា ក្នុង​អំឡុង​វិបត្តិ​កូវីដ-១៩​នេះ?

ជិត១ឆ្នាំហើយ ដែលមេរោគរាតត្បាតកូវីដ-១៩បានបង្កព្យុះភ្លៀង និងធ្វើឲ្យង្គោះរង្គើដល់សេដ្ឋកិច្ចសកលលោក ហើយវិបត្តិមួយនេះ នៅមិនទាន់រលាយផុតរលត់ពីភព…

ថៃ ត្រៀមទុកថវិកាជាង ៤,៤ពាន់លានដុល្លារ ពីកញ្ចប់ថវិកាឆ្នាំ២០២១ សម្រាប់ដោះស្រាយបញ្ហាកូវីដ-១៩

រាជរដ្ឋាភិបាលថៃ បានសម្រេចរក្សាទុកថវិកាសរុបជាង៤ពាន់៤រយលានដុល្លារអាមេរិក ពីកញ្ចប់ថវិកាកណ្ដាលឆ្នាំ២០២១ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ